ឌួង ហ្សូ​រី​ដា បែរជា​មិន​ខឹង ​ថែមទាំង​អស់សំណើច​លោក​ចោរ​ដាច់យ៉ៃ​ ដែល​លួច​ស្លាក​រថយន្ត​របស់ខ្លួន​យប់មិញ

Spread the love

ភ្នំពេញ​ ៖​ តារា​សម្តែង​ និង​ពិធី​ការិនី​រូប​ស្រស់​កញ្ញា ឌួង ហ្សូ​រី​ដា បែរជា​មិន​ស្តាយ​របស់​ទៅជា​បង្ហាញ​អារម្មណ៍​ហួសចិត្ត​ និង​អស់សំណើច​ខ្លាំង​ បន្ទាប់ពី​លោក​ចោរ​ដាច់យ៉ៃ​ បាន​មក​លួច​ដោះ​យក​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន​ ដែល​បាន​ចត​ចោល​នៅមុខ​ផ្ទះ​កាលពី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​២៨ ខែសីហា កន្លងមកនេះ​។​

កញ្ញា ឌួង ហ្សូ​រី​ដា បានធ្វើការ​រៀបរាប់ថា ​អស់សំណើច និង​ហួសចិត្ត​ទាំង​ព្រឹក​នឹង​លោក​ចោរ​…!​កញ្ចក់​ឡាន​អ្វី​មិន​លួច មក​លួច​ដោះ​ស្លា​កឡាន​ទាំងមុខ​និង​ក្រោយ​យកទៅ​បាត់​ធ្វើ​ព្រងើយ​អាសូរ​តែ​ស្លាក​លេខ​ឡាន​ខ្ញុំ​នឹង​លេខ​ការ៉េ លេខ​ហុងស៊ុយ លេខ​ថ្លៃៗ​អី​ទៅ​មិន​ថា​ទេ លោក​ព្រះ​អើយ​និយាយ​ពី​លេខ​អោយ​ធម្មតា​អោយ​សុទ្ធ​គ្រាន់តែ​ជា​លេខ​កុម្ម៉ង់ ​ដែលជា​តួលេខ​នៃ​ភាព​ចងចាំ​របស់ខ្ញុំ​តើ។

តារា​ស្រី​កញ្ញា ឌួង ហ្សូ​រី​ដា បន្តថា មើលមិនឃើញ​ថា​ហេតុអ្វី​គាត់​ត្រូវ​មក​លួច ហើយ​ជំនាញ​ខ្លាំង​មែនទែន មើល​តែ​ក្នុង​វីដេអូ​កាមេរ៉ា​ឃើញច្បាស់​ហើយ។ សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ទាំងអស់គ្នា​ស្លាក​លេខ​ឡាន​នាង​ខ្ញុំ 2AM-2113​ត្រូវបាន​ចោរលួច​យប់មិញ​វេលា​ម៉ោង​២​និង​១៥​នាទី​ទៀបភ្លឺ​នេះ​ដោយ​បុរស​ម្នាក់​ពាក់​ខោស​ខ្លី និង​អាវ​ស​ជិះ​ម៉ូតូ​រ៉ឺម៉ក​ឥណ្ឌា​កង់​បីដូច​ក្នុង​រូបនេះ។

កញ្ញា ឌួង ហ្សូ​រី​ដា លើកឡើង​ទៀតថា បើ​មាន​ករណី​ឡាន​ផ្សេង​ពាក់​ស្លាក​នេះ​(2AM-2113)​មិនមែនជា​ឡាន MG-GS2.0 ពណ៌​ខ្មៅ​របស់​នាង​ខ្ញុំ​ទេ។ យក​ទៅ​បង្ក​បញ្ហា​ណាមួយ​ប៉ះពាល់​ដល់​អ្នកដទៃ នាង​ខ្ញុំ​មិន​ទទួលខុសត្រូវ​ឡើយ​ចាំ​មើល​លោកពូ​ប៉ូលិស​ក្នុង​សង្កាត់​ទឹកល្អក់​៣​យើង​នេះ​លោក​អាចធ្វើ​ការងារ​ស្វែងរក​ជនដៃដល់​ឃើញ​អត់ ?។

បន្ថែម​ពីលើ​នេះ​កញ្ញា ឌួង ហ្សូ​រី​ដា ថា ចំណុច​ផ្លូវ​ទេព​ផន​នេះ និយាយ​ពី​រឿង​ចោរឆក់ ចោ​រ​លួច​វិញ ដូចជា​ល្បី​ខ្លាំង​គួរសម​ដែរ តាំងពី​មក​បើកហាង​បាន​ជាង​៣​ឆ្នាំ​នៅ​ទឹកដី​នេះ ហើយក៏​ធ្លាប់ជួយ​សង្គ្រោះ​ជនរងគ្រោះ​ច្រើន​ករណី​ហើយ​ ដោយ​សារ​ចោរឆក់​តាមផ្លូវ​ និង​អ្នកជិតខាង​មកសុំ​អោយ​បើក​កាមេរ៉ា​​មើល​ករណី​បាត់​ម៉ូតូ​ជាដើម៕


Facebook Comments

អត្ថបទទាក់ទង