តាន់ គីម​សួរ លេង​ល្ខោន​បោក​ភ្នែក​មហាជន ​រួច​ចេញ​វីដេអូ​បកស្រាយ​ រង​ការរិះគន់​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស

Spread the love

ភ្នំពេញ​ ៖​ លោក តាន់ គឹម​សួរ អ្នក​ផលិត​វីដេអូ​អប់រំ​ខ្លីៗ​ពី​បញ្ហា​សង្គម​បច្ចុប្បន្ន​ កាលពី​ថ្មីៗ​នេះ ​បាន​លេង​ឆាកល្ខោន​បំភ័ន្ត​ភ្នែក​មហាជន​ ដែល​មាន​ខ្លះ​បាន​ស្គាល់​ច្បាស់​ពី​ចេតនា​របស់​លោក ​ ដែល​ជា​ថៅកែ​​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ម្តុំ​ទទួល​គោក​ តាមរយៈ​ការ​កុហក​ថា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​រឿង​គ្រឿងញៀន។

ការ​បង្កើត​វីដេអូ​ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​របស់​លោក តាន់ គីម​សួរ កំពុង​ត្រូវបាន​មហា​ជាច្រើន​រិះគន់​មិន​សំចៃ​មាត់។ ការដែល​លោក​ធ្វើបែបនេះ ​ពុំមែន​ជា​វីដេអូ​អប់រំ​នោះ​ទេ​ ផ្ទុយទៅវិញ​ជា​ការ​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​​ព័ត៌មាន ​ឬ​អាច​ជា​ចេតនា​ចង់​កាច់​កុង​បុគ្គល​ ដែល​គេ​រិះគន់​នៅ​ដូច​នៅ​ក្នុង​វីដេអូ​ទៅវិញ​នោះ​ទេ។

យ៉ាងណាមិញ​ត្រូវបាន​គេ​មើលឃើញថា ​លោក តាន់ គីម​សួរ ដែលជា​ថៅកែ​ហាង​ខារ៉ាអូខេ​ដែល​ផលិត​វីដេអូ​ខ្លី​រូប​នេះ​ កំពុង​បង្ហាញ​ពី​​ចរិត​ធ្វើ​ឲ្យ​មហាជន​អស់​ជំនឿ។ ​ម្យ៉ាងទៀត​តាមរយៈ​វីដេអូ​បកស្រាយ​របស់​​លោក​ តើ​គួរ​ឲ្យ​មហាជន​គាំទ្រ ​និង​ទុកចិត្ត​ដូច​មុនៗ​ទៀត​ទេ។

ជាមួយ​គ្នា​នេះ ​សូម្បីតែ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​សរសេរ​ថា​ទាំង​២​នាក់​ហ្នឹង​សហការ​គ្នា​បាន​ល្អ​ណាស់។ ម្នាក់​លាក់​សូម្បីតែ​សង្សារ​ឯង​ក៏​មិន​ប្រាប់​ត្រង់​ឯង​សួរ​ថា​រឿងនេះ​ពិត​ឬ​អត់ ?​គេ​ចាប់ គីម​សួរ ពិតមែន​អូន។ ពិត​ម៉ា​ព្រនង់​អី​បាន​សម Heng Loong ឯ​សាមី​ខ្លួន​ខ​ល​មិន​លើក Tan Kimsour។ តើ​ប្រិយមិត្ត​យល់​យ៉ាងណា​ចំពោះ​វីដេអូ​នេះ?៕


Facebook Comments

អត្ថបទទាក់ទង