តាន់ គឹម​សួរ រង​ការរិះគន់​មិន​សំចៃ​មាត់​ពី​មហាជន​ជុំវិញ​វីដេអូ​កុហក​បោកប្រាស់​រឿង​ចាប់ខ្លួន

Spread the love

ភ្នំពេញ ​៖ ​លោក តាន់ គឹម​សួរ ដែល​ជា​តារា​សម្ដែង​ និង​ជា​ផលិតករ​ផលិត​វីដេអូ​អប់រំ​ខ្លីៗ​ពេលនេះ​កំពុង​បង្ហាញ​ពី​ចេតនា​បោកប្រាស់​ភ្នែក​មហាជន ​ដោយ​សកម្មភាព​វីដេអូ​ពញ្ញាក់​អារម្មណ៍​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន។ តើ​លោក តាន់ គឹម​សួរ ធ្វើ​បែប​នេះ​ដើម្បី​អ្វី ?​ល្បិច​លោក​ត្រូវបាន​គេ​ដឹង​អស់ហើយ។ មតិ​មហាជន។

ដោយសារតែ​ទង្វើ​​កុហក​ទស្សនិកជន​នេះហើយ​ទើប​លោក តាន់ គឹម​សួរ កំពុង​ត្រូវបាន​អ្នកគាំទ្រ​ជាច្រើន​រិះគន់​ធ្ងន់​មកលើ​រូបលោក។ មិនតែប៉ុណ្ណោះ​ក៏​មានការ​លើកឡើងថា នេះ​ជា​ល្បិច​បោក​បញ្ឆោត​ភ្នែក​មហាជន​យ៉ាង​ចាស់​គំរឹល​ហើយ។

សូមបញ្ជាក់​ថា ​ថ្មីៗ​នេះ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ ដែល​បង្ហាញ​ពី​សកម្មភាព​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ផលិតករ​លោកតា​ន់ គឹម​សួរ ពី​បទ​សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន។ ប៉ុន្តែ​គិត​មក​ទល់​ពេល​នេះ​គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​វា​ជា​ការពិត​ឬ​យ៉ាងណា​?៕

Facebook Comments

អត្ថបទទាក់ទង