តារា​កំប្លែង​ នាយ​វីតាមីន​សេ​ ទទួលមរណភាព​ហើយ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​​ មុន​នេះ​បន្តិច

Spread the love

ភ្នំពេញ ​៖​ តារា​កំប្លែង​ជើងចាស់​ស្ថិត​ក្នុង​ក្រុម​នាយ ក្រឹម គឺ​នាយ វីតាមីន​សេ បាន​ទទួល​មរណភាព​ហើយ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ឆ្លង​ចូល​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ ក្នុង​វ័យ​៦៩​ឆ្នាំ ក្រោយ​ធ្លាក់ខ្លួន​ឈឺ​ជាច្រើន​ខែ។

ដំណឹង​នៃ​ការ​ទទួល​មរណភាព​របស់​នាយ វីតាមីន​សេ ត្រូវ​បាន​ចែករំលែក​ព្រោងព្រាត​ពី​សំណាក់​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តាមរយៈ​គេហទំព័រ​ក្នុងស្រុក​មួយ​ចំនួន ​ដែល​បាន​ចុះ​ផ្សាយ។ ការ​ចុះ​ផ្សាយ​​​បែបនេះ​​ ​ដោយ​យោង​តាម​ប្រភព​ពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​ប្រុស​ពៅ ឡប់ៗ ​ត្រូវ​ជា​កូនប្រុស​របស់​លោក​វីត​តា​មីន​សេ ​ដែល​បាន​បង្ហោះ​ថា ”​លោកប៉ា​ទៅ​ចោល​កូនៗ​ហើយ កូន​ស្រលាញ់​លោកប៉ា ស្នាមញញឹម ដែល​លោកប៉ា​ធ្លាប់មាន​អោយ​កូន កូន​លែង​បានឃើញ​ទៀតហើយ​”​។ ប៉ុន្តែ​ធាតុ​​ពិត​តារា​កំប្លែង​ជើងចាស់​លោក​វីតាមីន​សេ ទើបតែ​ផុតដង្ហើម​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​មុន​នេះ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា លោក វីតាមីន​សេ បាន​ធ្លាក់ខ្លួន​ឈឺ​ជាច្រើន​ខែ​មក​ហើយ ជាមួយ​នឹង​ជំងឺ​ដុះ​សាច់​ក្នុង​ថ្លើម និង​ដំបៅ​ក្រពេះ ទោះបីជា​មានការ​យកចិត្ត​ទុកដាក់​ក្នុងការ​ព្យាបាល​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ក៏ពិតមែន​តែ​ជំងឺ​របស់​លោក វីតាមីន​សេ ពុំបាន​វិ​វ​ឌ្ឍ​ទៅរក​ស្ថានភាព​ដូចដើម​វិញ​ឡើយ ពោលគឺ​មួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​ធ្លាក់ចុះ​បន្តិច​ម្តងៗ​។ ខណៈ​ចុង​ក្រោយនេះ​ត្រូវបានក្រុម​គ្រួសារ​បញ្ជូន​ចូល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​នៅ​តែ​គ្មាន​សង្ឃឹម ​ទើប​ក្រុម​គ្រួសារ​សម្រេច​បញ្ជូន​មក​ផ្ទះ​វិញ៕

Facebook Comments

អត្ថបទទាក់ទង