តារា​កំពូល​ទើស ម៉ៃ សុគន្ធ ដៀល​អ្នក​ចោល​សំរាម​ចូល​ក្នុង​លូ​បឹងត្របែក​ថា​ជា​ពពួក​មនុស្ស​ខួរ​អន់​ជាង​សំរាម

Spread the love

ភ្នំពេញ ៖ តារា​ចម្រៀង​ប្រុស​ ដែល​មហាជន​បាន​ស្គាល់​គ្រប់គ្នា​ និង​ដាក់​ងារ​ជាតា​រា​កំពូល​ទើស​លោក ម៉ៃ សុគន្ធ មុននេះ​បន្តិច​ បាន​ផ្ទុះ​ប្រតិកម្ម​រិះគន់​កប់ៗ​មាត់​លើ​បុគ្គល​ដែល​ចោល​​​សំរាម​គ្មាន​សណ្តាប់ធ្នាប់ ​និង​បោះ​ចូលទៅក្នុង​លូទឹក​ស្អុយ ​ស្ថិតនៅ​ចំណុច​បឹងត្របែក​ដោយ​លោក​ចាត់ទុកថា​ពពួកមនុស្ស​ខួ​រអន់​ជាង​សំរាម​។​

ការចេញមុខ​រិះគន់​ដៀល​យ៉ាង​កប់ៗ​មាត់​ពី​សំណាក់​តារាចម្រៀង​ម្ចាស់​បទ គូទ​ឆ្កែ លោក ម៉ៃ សុគន្ធ ពេលនេះ​ បានធ្វើ​ឡើង​ស្រប​ពេលដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​បើក​យុទ្ធនា​ការ​កាយ​សំរាម​ពី​ក្នុង​ប្រឡាយ​បឹងត្របែក​ដោយ​គិត​ត្រឹម​ថ្ងៃទី​០៤​ខែមេសា ឆ្នាំ​២០១៩ លទ្ធផល​ប្រមូល​សំរាម​ដឹក​ចេញពី​ប្រឡាយ​បឹងត្របែក​មាន​ចំនួន​២,៨៨០​តោន។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នៃ​ការកាយ​សំរាម​ពី​ក្នុង​ប្រឡាយ​បឹងត្របែក​តារា​ប្រុស​លោក ម៉ៃ សុគន្ធ បាន​លើកឡើងថា ​សំរាម​៣​ពាន់​តោន​ណា ​ដែល​យក​ចេញពី​លូ​បឹងត្របែក​សូម​មើល​ការប្រឹងប្រែង​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ និង​រាជរដ្ឋាភិបាល​ផង​ កុំ​ចាំតែ​ចាប់​កំហុស​ពេក​ល្អ​គួរតែ​បានការ​សរសើរ ក៏​សរសើរ​យុវជន​ប្រមូល​សំរាម​ដែរ តែ​មិន​មែនមាន​គ្នា​ប៉ុន្មាន​តំបរ​​ស្វា​ហ្នឹង​អាចធ្វើ​ទៅរួច​ទេ គួរ​យល់​….​។​

តារាចម្រៀង​ពូកែ​ខាង​ទើស​ដោយ​មិន​រើសមុខ​មិន​ថា​អ្នកសិល្បៈ​ឬ​មជ្ឈដ្ឋាន​មហាជន​លោក ម៉ៃ សុគន្ធ បាន​បន្ថែម​បែបនេះ​ទៀតថា សូម​ផ្តាំ​ទៅ​ពពួក​ខួរ​អន់​ជាង​សំរាម​ ដែល​តែងតែ​យក​សំរាម​ចោល​តាពាស​ និង​មិន​ដាក់​ក្នុង​ធុងសំរាម ល្មម​ភ្ញាក់​ខួរ​ហើយ​។ ​ក្នុងនោះដែរ​ក៏មាន​ការបញ្ចេញមតិ​ដែរ​ថា​តែ​ក៏​គួរអោយ​សរសើរ​ដែល​គេ​មាន​ទឹកចិត្ត​ទៅ​កាយ​សំរាម​នៅ​ទីនោះ​ទោះបីជា​ពួកគាត់​កាយ​មិនបាន​៣​ពាន់​តោន​ដូច​ក្រុមហ៊ុន​ស៊ីន​ទ្រី​ក៏​មិន​ថ្វី​ដែរ​ព្រោះ​អាជីព​របស់​ពួកគាត់​មិនមែនជា​អ្នកប្រមូល​សំរាម​ទេ​។​

ប្រភព​បានលើកឡើង​ទៀតថា ​គាត់​គ្រាន់តែ​ចង់​ជួយ​ការងារ​សង្គម​ខ្លះ​តែប៉ុណ្ណោះ​ម្យ៉ាងទៀត​ទោះបីជា​សំរាម ​ដែល​ពួកគាត់​ប្រមូល​គ្រាន់តែ​ជាសំរាម​មួយ​ភាគ​តូច​ក៏ដោយ ​តែ​វា​ក៏មាន​ប្រយោជន៍​ដោយ​ជួយ​ដាស់សតិ​ប្រជាជន​មួយចំនួន​អោយ​យល់ដឹង​ខ្លះ​ពី​គុណវិបត្តិ​ក្នុងការ​ចោល​សំរាម​ផ្តេសផ្តាស​ដែរ​។​ ណា​មួយទៀត​ក្រុមហ៊ុន​ស៊ីន​ទ្រី​ប្រមូល​សំរាម​បាន​លុយ ​ចុះ​ក្រុម​ប៉ុន្មាន​ដំបរ​នោះ​ខំ​ប្រមូល​សំរាម​បាន​លុយ​ដូច​ក្រុមហ៊ុន​ស៊ីន​ទ្រី​ទេ​បង៕

Facebook Comments

អត្ថបទទាក់ទង