តារា​ខ្មែរ​ប្រមាណ​១០០​នាក់​ប្រកាស​គ្រង​ឈុត​បុរាណ​អបអរ​ខួប​២​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទសំបូរព្រៃគុក​ជា​បេតិកភណ្ឌ​ពិភពលោក

Spread the love

ភ្នំពេញ​៖​នៅ​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ គឺជា​ខួប​២​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទសំបូរព្រៃគុក និង ជា​ខួប​មួយឆ្នាំ​នៃ​ការដាក់បញ្ចូល​ល្ខោនខោល ជា​បេតិកភណ្ឌ​ពិភពលោក ទើប​មានការ​សហការគ្នា​រវាង​ក្រុមហ៊ុន​ហុងដា​ប្រចាំ​ទី​រួម​ខេត្ត​កំពង់ធំ​, គ្រួសារ​តារា​កម្ពុជា​និង​អាជ្ញាធរ​ខេត្តកំពង់ធំ​សម្រេច​សហការ​រៀបចំ​ទិវា​វប្បធម៌​បេតិកភណ្ឌ​ដើម្បី​ដឹកនាំ​សិល្បករ​សិល្បការិនី​ឲ្យ​គ្រង​ឈុត​បុរាណ​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​ការ​លើកស្ទួយ​ដល់​វប្បធម៌​ជាតិ​។​

បើ​យោង​តាម​ការប្រកាស​បាន​លើក​ឡើង​ថា ​ដោយមាន​ការ​សហការ​រួម​គ្នា​រវាង​អាជ្ញាធរ​ខេត្ត​កំពង់ធំ​,​គ្រួសារ​តារា​កម្ពុជា​ និង​ក្រុមហ៊ុន​ហុងដា​ជួប​កៅ​នៅក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​មាន​សិល្បករ​ទាំង​ចាស់ ​និង​ក្មេង​ប្រមាណ​ជាង​៨០​រូប​មកពី​គ្រួសារ​តារា​កម្ពុជា ​នឹងចូលរួម​ហែ​ក្បួន​ឈុត​បុរាណ​ចេញពី​ខេត្ត​កំពង់ធំ​និង​បើក​ការប្រកួត​ឈុត​បុរាណ​នៅ​បរិវេណ​ប្រាសាទសំបូរព្រៃគុក​ដើម្បី​អបអរ​ប្រាសាទសំបូរព្រៃគុក​ចូល​ជា​បេ​បេតិកភណ្ឌ​ពិភពលោក។
ប្រភព​​បាន​បន្ត​ទៀត​ថា ​កម្មវិធី​ឆ្នាំនេះ​គឺជា​លើក​ទី​១ ​ដែល​មាន​ការ​សហការ​ចូលរួម​ពី​អាជ្ញាធរ​ខេត្ត ,​ក្រុមហ៊ុន និង​គ្រួសារ​តារា​កម្ពុជា​។​ ក្នុង​ព្រឹត្តិការណ៍​នេះ ​នឹង​រៀប​ក្បួន​ដង្ហែ​ ដោយ​រថយន្ត និង​ម៉ូតូ ចាកចេញ​ពី​ទី​រួម​ខេត្ត​កំពង់ធំ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​កក្កដា ហើយ​ពេល​ទៅ​ដល់​ច្រក​ចូល​ប្រាសាទសំបូរព្រៃគុក នឹង​ដង្ហែ​​ក្បួន ដោយ​រទេះគោ និង​ដោយ​ថ្មើរ​ជើង រហូតដល់​បរិវេណ​ប្រាសាទ ដែល​ជា​កន្លែង​រៀបចំ​ពិធី​។
​ជាមួយគ្នានេះ​ក្រៅពី​មានការ​សម្ដែង​ល្ខោនខោល ការបង្ហាញ​ឈុត​បុរាណ​ពី​គ្រួសារ​តារា​កម្ពុជា និង​ការប្រកួត​ដណ្ដើមពាន​គ្រួសារ​តារា​កម្ពុជា​សម្រាប់​អ្នក​គ្រង​ឈុត​ស្អាត​ហើយក៏​នឹងមាន​ការប្រកាស​មូលនិធិ​១០០០​រៀល ជួយ​ដល់​ល្ខោនខោល​នៅក្នុង​ពិធី​នោះ​ផងដែរ​។​គោលបំណង​នៃ​កម្មវិធី​នេះ ដើម្បី​អបអរ​គំរប់​ខួប​២​ឆ្នាំ​នៃ​ប្រាសាទសំបូរព្រៃគុក​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ លើកស្ទួយ​ល្ខោនខោល​ខ្មែរ ដែល​បានដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ​នៃ​មនុស្សជាតិ​។ ថែរក្សា​សំលៀកបំពាក់​បំពាក់​ទម្រ​ង់​បុរាណ​ខ្មែរ ,​ណ្តុះ​គំនិត​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​ថែរក្សា និង ចូលរួម​លើកស្ទួយ សម្បត្តិ​វប្បធម៌ ទាំងអស់គ្នា​។​
​ផ្អែក​តាម​ការ​បង្ហោះ​រប​ស់​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​បាន​បញ្ជាក់ថា ដោយសារតែ​ការរៀបចំ​របស់​ទិវារ​វប្បធម៌​បេ​តិក​ភ័​ណ្ឌ​ជាតិ​នៅ​ប្រាសាទសំបូរព្រៃគុក​នេះ ធ្វើឡើង​ក្នុង​គោលបំណង​លើកស្ទួយ​វប្ប​ធ​ម៍​ជាតិ ហើយ​ត្រូវ​នឹង​គោលបំណង​លើកស្ទួយ​សំលៀកបំពាក់​បុរាណ​ដែល​គ្រួសារ​តារា​កម្ពុជា រមែង​ធ្វើ​កន្លងមក​ទើប​សហការ​ដឹកនាំ​ដឹកនាំ​សិល្បករ​សិល្បការិនី​ប្រមាណ​ជាង​៨០​រូប អោយចូល​រួម​គ្រង​ឈុត​បុរាណ​នៅក្នុង​ព្រឹត្តិការណ៍​នោះ៕

Facebook Comments

អត្ថបទទាក់ទង