តារា​ចម្រៀង វ៉ាន់ នី​ឡា ផ្តាំ​ដល់​បុគ្គលិក​ធានា​គារ​ANZ មួយចំនួន​ត្រូវ​រៀន​និយាយ​ភាសា​ឲ្យ​ស្រួល​ជាមួយ​អតិថិជន

Spread the love

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាសក​ញ្ញា វ៉ាន់ នី​ឡា បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​និង​ផ្ទុះ​ការរិះគន់​ដោយ​មិន​សំចៃ​មាត់​លើ​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​ស្ថាប័ន​ធានា​គារ​ANZ​មួយចំនួន​ដែល​បាន​និយាយ​សម្តី​មិន​សមរម្យ​លើ​ខ្លួន​ក្រោយ​ពេល ដែល​បាត់​លុយ​ចំនួន​៣០០​ដុល្លារ។

កញ្ញា វ៉ាន់ នី​ឡា បាន​និយាយថា ​ខាង​ធានា​គារ​ទាក់​ទង​មកហើយ គេ​បាន​និយាយថា​ជា​កំហុស​ខ្ញុំ​ដែល​ដក​លុយ​មក​មិន​ព្រម​រាប់​អើ​អាណា​ដឹងថា​ធានា​គារ​អ្នកឯង​ទូ​ATM អ្នកឯង​ធ្វើការ​របៀប​ហ្នឹង ។​ខ្ញុំ​ទ​ទួ​ល​ស្គាល់​ថា​អត់​បាន​រាប់​មែន ខ្ញុំ​ទៅ​ដក​លុយ​ពេលយប់ លុះ​ព្រឹក​ឡើង​ដក​លុយ​មក​ប្រើការ​បានដឹងថា​លុយ​ខ្វះ ហើយ​ពួកអ្នកឯង​មាន​សិទ្ធិ​អ្វី​មក​សួរ​ខ្ញុំ​ថា​ប្រាក​ដ​ក្នុង​ចិត្ត​ប៉ុន្មាន​ភាគរយ​ថា​ទុក​លុយ​ក្នុង​បន្ទប់​មាន​សុវត្ថិភាព ហើយ​មក​សួរថា​ក្រែង​ខ្ញុំ​ដក​ចាយ​ឬ​ជ្រុះ​…​។​

តារាចម្រៀង​ស្រី​កញ្ញា វ៉ាន់ នី​ឡា បាន​បញ្ជាក់ថា ​អតិថិជន​មាន​បញ្ហា​គ្រាន់តែ​ឆែក​អោយគេ​ទៅ វា​ជា​ការងារ​អ្នកឯង​បើ system អ្នកឯង​ថា​លុយ​ចេញមក​គ្រប់​ក៏​គ្រប់​ទៅ​ចាំបាច់​និយាយ​របៀប​ចោទប្រកាន់​ថា​ម៉ែ​ខ្ញុំ​បងប្អូន​ខ្ញុំ​ចោរ ហើយ​សំ​ខាន់មក​និយាយថា​ក្នុង​បន្ទប់​ឯង​អត់​សមត្ថភាព​ចំណុច​មួយ​នេះ វាស​​បញ្ជាក់​អោយ​អតិថិជន​បាត់បង់​ជំនឿ​ចិត្ត​លើ​ធានា​គារ​មួយ​ហ្នឹង។

តារា​ស្រី​រូបនេះ​បាន​បន្ថែមថា ​មុន​ហ្នឹង​គេ​ដើរចូល​ធនាគារ​អោយ​find out គេ​ប្រាក​ដ​ក្នុង​ចិត្ត​១០០​ភាគរយ​បាន​គេ​ចំណាយ​ពេលវេលា​ទៅ មិនមែន​ខ្ញុំ​មិន​ប្រាក​ដ​ខ្លួនឯង​ថា លុយ​ជ្រុះ​ឬដ​កចាយ​ឬ​អ្នកណា​លួច ហើយ​ដើរចូល​ធានាគា​រទាំង​ងងើល​នោះទេ។ យី​ក្តៅចិត្ត​ណាស់​បាត់​លុយ ៣០០​ដុល្លារ មធ្យម ងំ​មក​វាយ​តម្លៃ​អ្នកផ្ទះ​ឯង​បន្ទប់​ឯង សូម​ផ្តាំ​ដល់​បុគ្គលិក​ធានា​គារ​ANZ មួយ​ចំនួន​តូច​រៀន​និយាយ​ភាសា​អោយ​ស្រួល។

ជាមួយគ្នានេះ​តារា​ស្រី​កញ្ញា វ៉ាន់ នី​ឡា ក៏បាន​លើកឡើង​ផងដែរ​ថា ​អ្នក​ទាំងអស់គ្នា​សូម​ផ្តាំ​រឿង​មួយ ពេល​ដក​លុយ​ចេញពី​ទូរ ATM សូម​រាប់​ចំនួន​ផង​បញ្ជាក់​ថា ចំនួន​ដូច​លុយ​ដែល​យើង​ចុច​ដក​ឬ​អត់ ។ ខ្ញុំ​នេះ​ប្រហែស​សាហាវ​ណាស់ នឹក​ឃើញថា ធានា​គារ​គេ​ល្អ​ទុកចិត្ត ដក​លុយ​មក​អត់​បាន​រាប់ លុយ​ចេញ​អត់​គ្រប់​ចំនួន​ឡើង ៣០០​ដុល្លារ​តែ​ក្រដាស​ចេញ​ដូច​អ្វីដែល​យើង​ចុច​ចំនួន​លុយ គ្រាន់តែ​លុយ​ចេញ​អត់​គ្រប់​។​
​កញ្ញា វ៉ាន់ នី​ឡា បន្ថែមថា​ឈឺចាប់​ណាស់នៀ​ក​និយាយ​យូរៗ​ទៅ ថា​ឯង​ទៅ​វា​ទុកចិត្ត​ធានា​គា ដល់ពេល​ធានាគា​និង​ហេតុ​អី្វ​បានធ្វើ​ស៊ី​អតិថិជន អត់​យល់​?​។ ​ទន្ទឹមគ្នានេះ​ក៏មាន​ការរិះគន់​ដែរ​ថា​ប្រើ ABA ល្អ​បំផុត​អូន​បង​ឈប់​ប្រើ​ANZ​យូរហើយ​គណនី​បង​សល់​លុយ​១០​ដុល្លារ​បងខាន​ដាក់​លុយ​ក្នុង​កុង​តែ​៦ ៧ ខែ វា​កាត់លុយ​សល់​តែ​៨​ដុល្លារ បង​សុំ​វា​បិទ​កុង​ចោល​តែម្តង​៕


Facebook Comments

អត្ថបទទាក់ទង