តារា​ចម្រៀង វ៉ាន់ នី​ឡា ប្រាប់​ពី​គន្លឹះ​ជីវិត​ដល់​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត​ និង​កំពុង​បរាជ័យ

Spread the love

ភ្នំពេញ​ ៖ ​នេះ​អាច​ចាត់ទុកថា​ជា​សារ​បំផុស​ស្មារតី​ដល់​ទស្សនិកជន​ឲ្យ​មាន​ការ​តស៊ូ​លើផ្លូវ​ជីវិត​បើទោះបីជា​ពេលនេះ​ ឬ​កន្លងមក​ធ្លាប់​ជួប​នូវ​បញ្ហា​ផ្លូវចិត្ត​ឬ​បរាជ័យ​មួយចំនួន​ក៏ពិតមែន។ កញ្ញា វ៉ាន់ នី​ឡា ដែល​ត្រូវបាន​មហាជន​ដឹងថា​ជា​បុគ្គល​ធ្លាប់​ជួប​រឿង​បរាជ័យ​ស្នេហា​ស្ទើរតែ​ឆ្កួត​ខ្លួន​នោះ​ពេលនេះ​នាង​បានបង្ហាញ​ពី​គន្លឹះ​រឹងមាំ​សម្រាប់​ជីវិត​របស់ខ្លួន។

សូម​រម្លឹកថា ​តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាសក​ញ្ញា វ៉ាន់ នី​ឡា កាលពី​អំឡុង​ឆ្នាំ​២០១៥​កន្លងមកនេះ ​នាង​បាន​រង​នូវ​រឿងរ៉ាវ​អាស្រូវ​ស្នេហា​អាម៉ាស់​ស្ទើរតែ​មិន​ហ៊ាន​ចេញមុខ​ប្រឈម​នឹង​ទស្សនិកជន​នោះឡើយ។ ប៉ុន្តែ​ក្រោយ​មានការ​លើកទឹកចិត្ត​ពី​មហាជន​ទើប​ធ្វើ​ឲ្យ​តារា​រូបនេះ​អាច​ជម្នះ​បាន​នូវ​បញ្ហា​ទាំងនេះ។

បើតាម​ការកត់សម្គាល់​គិត​រហូត​មកទល់ពេលនេះ ចំពោះ​រឿងរ៉ាវ​នៃ​ក្ដីក្ដាំ​​រ​បស់​អតីត​តារាចម្រៀង​ស្រី​កញ្ញា សុខ ចិន្តា​ហៅ វ៉ាន់ នី​ឡា ជាមួយនឹង​អតីត​គូស្នេហ៍​លោក គុយ សិទ្ធិស័ក្ដិ ហាក់​គ្មានអ្វី​ជា​លទ្ធផល​នោះទេ ខណៈ​រូបនាង និង​លោក សុខ ជំនោរ ដែល​ត្រូវជា​បងប្រុស​បង្កើត​ជារឿយៗ​នៅតែ​បន្ត​ប្រកាស​ចង់បាន​យុត្តិធម៌។

ថ្វីត្បិតតែ​បែបនេះ​ក៏ពិតមែន​ប៉ុន្តែ​ជារឿយៗ​តារាចម្រៀង​ស្រី​កញ្ញា វ៉ាន់ នី​ឡា នៅតែ​បន្ត​ការលើកទឹកចិត្ត​ខ្លួនឯង​ដើម្បី​ឈានទៅរក​ភាពជោគជ័យ​ដោយ​គ្មាន​ភាពទន់ខ្សោយ​នោះឡើយ។ មិនតែប៉ុណ្ណោះ​នាង​ក៏បាន​បង្ហាញ​នូ​វគន្លឹះ​រឹងមាំ​សម្រាប់​ខ្លួនឯង​ក៏ដូចជា​មហាជន​ផងដែរ​ដោយមាន​បានបញ្ជាក់​ថា ប​រា​ជ័យ​គឺជា​មេរៀន​ដើម្បី​ភាពជោគជ័យ​នា​ថ្ងៃ​អនាគត។

កញ្ញា វ៉ាន់ នី​ឡា បាន​រៀបរាប់​នៅលើ​បណ្តាញ​សង្គម​អ៊ី​ន​ស្ត្រា​ក្រាម​របស់ខ្លួន​បែបនេះ​ថា ​ភាពបរាជ័យ​ជាច្រើន​ដែល​បាន​កើតឡើង​ចំពោះ​ខ្ញុំ មិនបាន​ធ្វើអោយ​ខ្ញុំ​ខ្លាច​នោះទេ ប៉ុន្តែ​វា​បាន​បង្រៀន​អោយ​ខ្ញុំ​ចេះ​ប្រយ័ត្ន។ តាមរយៈ​ការលើកឡើង​របស់​តារាចម្រៀង​វ័យក្មេង​កញ្ញា វ៉ាន់ នី​ឡា ខាងលើនេះ​គេ​សង្កេតឃើញ​មាន​អ្នកគាំទ្រ​មួយចំនួនធំ​បាន​លើកសរសើរ​លើ​ការ​តាំង​ចិត្ត​របស់ វ៉ាន់ នី​ឡា ដែល​នាង​មាន​ភាព​រឹង​មាំ ​មិន​ទន់ជ្រាយ​ក្រោយពេល​ជួប​វិបត្តិ​បរាជ័យ​លើផ្លូវ​ជីវិត៕

Facebook Comments

អត្ថបទទាក់ទង