តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម ប្រៀបធៀប​តម្លៃ​វប្បធម៌​ភ្លេងខ្មែរ​បុរាណ​បច្ចុប្បន្ន​ដូច​ទិញ​ត្រី!

Spread the love

​ភ្នំពេញ ​៖ ​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង​ខាត់ សុ​ឃីម ថ្មីៗ​នេះ ​បាន​បញ្ចេញ​សារ​ហាក់​មានន័យ​ផ្លែផ្កា និង ឌឺដង​បង្កប់​អត្ថន័យ​ដោយ​ប្រៀបធៀប​រវាង​ភ្លេងខ្មែរ​និង​ការគាំទ្រ​ផ្តល់​តម្លៃ​ពី​សំណាក់​ទស្សនិកជន​ខ្មែរ​ដែល​មិនសូវ​មើលឃើញ​ពី​ស្ថានភាព​នៃ​ការរក្សា​អភិរក្ស​សម្បត្តិ​វប្បធម៌​ជាតិ​។​

អ្នកនាង ខាត់ សុ​ឃីម បាន​សរសេរ​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​​សន្លឹក​ម​កថា​ស្រឡាញ់​វប្បធម៌​ជាតិ​ណាស់ វប្បធម៌​ខ្មែរ​ដ៏​ផូរផង់ ខ្លាច​បាត់បង់​។​តែ​ការកូន​ម្ដងៗ និយាយ​ពី​ថា​តថ្លៃ​ភ្លេងខ្មែរ​ដូច​ទិញ​ត្រី​! ភ្លេងខ្មែរ​ក៏​ជា​សម្បត្តិ​វប្បធម៌​ជាតិ​មួយ​ផងដែរ​។​

តារាចម្រៀង​នូវតែ​រក្សាបាន​ប្រជាប្រិយភាព​អ្នកនាង ខាត់ សុ​ឃីម បាន​និយាយទៀតថា ​ភ្លេងខ្មែរ ជា​តំណាង​ភ្លេង​ក្នុង​ពិធីមង្គលការ​ដែល​ត្រូវតែមាន​ខានមិនបាន​។ តែ​កុំ​មើល​ស្ថានភាព​អ្នកភ្លេង​ខ្មែរ​!​។​គិត​លេងៗ​ប្រសិនបើ​ថៃ​មាន​ភ្លេង​ការ ហើយ​យក​ដាក់ចូល​យូណេស្កូ​មិនដឹងថា​ជ្រួលច្របល់​យ៉ាងណា​!​។​

ការលើក​បញ្ចេញ​ទស្សនៈ​របស់​តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម ខាងលើនេះ​ បានធ្វើ​ស្រប​ពេលដែល​កត់សម្គាល់​ឃើញថា​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ​នាពេល​បច្ចុប្បន្ន​ហាក់​មិនសូវមាន​ការផ្តល់​តម្លៃ​គាំទ្រ​ពី​សំណាក់​មហាជន​ក៏ដូចជា​យុវវ័យ​។​ ខណៈដែល​វិស័យ​ចម្រៀង​សម័យ​ឬ​វប្បធម៌​បរទេស​កំពុង​ប្រជ្រៀត​ចូលក្នុង​ទីផ្សារ​ខ្មែរ​ច្រើន​នាពេល​សព្វថ្ងៃ​។​

តើ​ប្រិយមិត្ត​យល់ឃើញ​បែបណា​ដែល​ចំពោះ​ការលើកឡើង​របស់​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម ខាងលើនេះ​?៕​

 

Facebook Comments

អត្ថបទទាក់ទង