តារា​ល្បីៗ​ទ្រនំ​ផ្សេងគ្នា​ធ្វើ​ឲ្យ មាស សុខ​សោភា រំភើប​ញញឹម​បិទមាត់​មិន​ជិត​ឱកាស​ថ្ងៃ​ខួបកំណើត

ភ្នំពេញ ​៖ ​នេះ​ពិតជា​រូបភាព​ដ៏​កម្រ​ណាស់​ដែល​តារា​ប្រុស​-​ស្រី​ល្បីៗ​ស្ថិតនៅ​ទ្រនំ​ផ្សេង​គ្នា ​បានរួម​គ្នា​បង្កើន​បរិយាកាស​សប្បាយរីករាយ​ជូន​ដល់​តារា​ចម្រៀង​របស់​ផលិតកម្ម​ថោក​គឺ មាស សុខ​សោភា នាឱកាស​ថ្ងៃ​ខួបកំណើត​របស់ខ្លួន​នៅក្នុង​ឆ្នាំនេះ​។​

ជា​ការពិត​តារាចម្រៀង​សំឡេង​ក្រអួន​ក្រអៅ​ចាក់​ដោត​បេះដូង​ទស្សនិកជន​គ្រប់​វ័យ មាស សុខ​សោភា ជា​រៀងរាល់ថ្ងៃ​នាង​ត្រូវ​បាន​អ្នកគាំទ្រ​និង​មិត្តភក្តិ​មួយចំនួន​តែងតែ​ជូន​កាដូរ​ឬ Surprise​អំឡុង​ថ្ងៃ​ខួបកំណើត​យ៉ាង​សប្បាយរីករាយ​។​ មិនតែប៉ុណ្ណោះ​ក្រៅតែពី​ការ​Surprise​ជាកា​​ដូរ និង​នំ​ខួបកំណើត​ហើយ​នោះ​ ក៏មាន​ខ្លះទៀត​រៀបចំ​ការជួបជុំ​ញ៉ាំ​អាហារ​សាមគ្គី​បង្ក​ភាព​ស្និទ្ធស្នាល​ទៀតផង​។​

ជាក់ស្តែង​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​និង​ចាប់អារម្មណ៍​ខ្លាំង​ជាង​បណ្តាល​ឆ្នាំកន្លងមក​នោះ​គឺ​តារាចម្រៀង​ស្រី​អ្នកនាង មាស សុខ​សោភា ត្រូវបាន​ទស្សនិកជន​សង្កេតឃើញ​ថា​ឆ្នាំនេះ​មាន​តារា​ប្រុស​-​ស្រី​រួម​អាជីព​ចម្រៀង​ដែល​មកពី​ផលិតកម្ម​ផ្សេងគ្នា​រួមគំណិត​ដើម្បី​Surprise​ដល់​តារា​ស្រី មាស សុខ​សោភា យ៉ាង​ពិសេស​រហូត​ធ្វើ​ឲ្យ​សាមីខ្លួន​ញញឹម​បិទមាត់​មិន​ជិត​។​

វត្តមាន​របស់​តារាចម្រៀង​ល្បីៗ​ដែល​បានធ្វើ​ឲ្យ មាស សុខ​សោភា ញញឹម​រហូត​ចំហ​មាត់​នោះ​គឺមាន​តារាចម្រៀង​របស់​ផលិតកម្ម​សាន់​ដេក​ញ្ញា សុខ ពិសី និង​តារាចម្រៀង​ប្រុស​របស់​ផលិតកម្ម​ហង្ស​មាស​លោក ឆន សុ​វណ្ណា​រាជ ដែល​ពួកគេ​សុទ្ធតែ​ផ្ញើ​សារ​ជូន​និង​Surprise​ដល់ មាស សុខ​សោភា ខណៈ​មាន​អ្នកគាំទ្រ​ជាច្រើន​ទៀត​ក៏​ជូនពរ មាស សុខ​សោភា នា​ថ្ងៃ​ខួប​ផងដែរ​។​

សូម​ប្រិយមិត្ត​ទស្សនា​រូបភាព​ខាងក្រោម​នេះ​ដែលជា​ទិដ្ឋភាព​នា​ថ្ងៃ​ខួបកំណើត​របស់ មាស សុខ​សោភា ទទួលបាន​ការលើកទឹកចិត្ត​និង​Surprise​ពី​អ្នក​រួម​អាជីព​សិល្បៈ​ក៏ដូចជា​អ្នកគាំទ្រ​ជាច្រើន​៕​

 

អត្ថបទទាក់ទង