តារា​សិច​ស៊ី ចាន់ គ​ង្កា ក្រោយ​មានការ​រិះគន់​ជេរប្រមាថ​កិត្តិយស​កប់ៗ​មាត់​ នាង​ផ្ទុះ​ប្រតិកម្ម​ថា​អ្នកមាន​សិទ្ធិ​មិន​ពេញ​ចិត្តនិង​រិះគន់​តែ​ហាម​ជេរ

Spread the love

ភ្នំពេញ ​៖​ តារា​ស្រី​វ័យក្មេង​សាច់​ស​ម៉ត់​រលោង​ចូល​ចិត្តការ​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​សាច់​ខ្ចី​ស្ទើរ​មួយ​ល្វែង​ខ្លួន​កញ្ញា ចាន់ គ​ង្កា ថ្មីៗ​នេះ ​បាន​រង​នូវ​រឿងរ៉ាវ​អាស្រូវ​រិះគន់​ស្ទើរ​ងើបមុខ​មិន​រួច​ បន្ទាប់ពី​រូបថត​សិច​ស៊ី​ស្រើបស្រាល​របស់​នាង ​ត្រូវបាន​បញ្ចេញ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប​រហូត​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​យកទៅ​ចុះផ្សាយ​។​

បើតាម​ការកត់សម្គាល់​រូបភាព​សិច​ស៊ី​ជាច្រើន​សន្លឹក​ដែល​ត្រូវបាន​សាមីខ្លួន​កញ្ញា ចាន់ គ​ង្កា បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាញយក​ការចាប់អារម្មណ៍​ពី​មហាជន​និង​អ្នកគាំទ្រ​នោះ ​ភាគច្រើន​គឺ​ស្ថិតក្នុង​ស្ថានភាព​នៃ​ការ​ស្លៀកពាក់​នូវ​ឈុត​ប៊ី​គី​នី​ហែល​ទឹក​ព្រលែង​មួយ​កំណាត់​ល្វែងលើ​និង​បញ្ចេញ​សាច់​គល់ ភ្លៅ​ពោលគឺ​គ្រាន់តែ​បិទបាំង​ត្រង់ចំណុច​ពិសេស​ដែល​ម្តាយ​ចែក​ឲ្យ​តែប៉ុណ្ណោះ​។​

ជាមួយគ្នា​ន​នៃ​ការ​បង្ហោះ​រូបភាព​សិច​ស៊ី​របស់​តារា​ស្រី​វ័យក្មេង​កញ្ញា​ចាន់ គ​ង្កា​ខាងលើ​នេះដែរ​គេ​សង្កេតឃើញថា ជារឿយៗ​គឺមាន​មហាជន​មួយចំនួន​បាននាំគ្នា​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​លើ​សកម្មភាព​ផ្គើន​របស់​នាង​តាមរយៈ​ការទម្លាយ​រូបភាព​សិច​ស៊ី​នៅលើ​បណ្តាញ​សង្គម​។ ខណៈ​មាន​ខ្លះទៀត​ក៏បាន​ស្នើ​ឲ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ត្រូវមាន​វិធានការ​ឬ​ពិចារណា​លើ​ករណីនេះ​ផង​នោះ​។​

ជាក់ស្តែង​ថ្មីៗ​នេះ​កញ្ញា ចាន់ គ​ង្កា មិន​ត្រឹមតែ​រង​ការរិះគន់​ពី​មហាជន​មួយចំនួន​នោះទេ​ភ្លាមៗ​នោះ​ក៏​ស្រាប់​តែមាន​ម្ចាស់​Account Facebook ចំនួន​៣​បានចេញ​មុខ​ផ្ញើ​សារ​រិះគន់​និង​ប្រើ​សម្តី​ជេរប្រមាថ​កិត្តិយស​ខ្លាំៗ​លើ​តារា​ស្រី​កញ្ញា ចាន់ គ​ង្កា ​ខណៈដែល​ការជេរប្រមាថ​នោះ​ធ្វើ​ឲ្យ​សាមីខ្លួន​កញ្ញា ចាន់ គ​ង្កា មិនអាច​ទទួលយកបាន​ឡើយ​។​

ដើម្បី​ជាការ​ឆ្លើយតប ​តារា​សម្តែង​និង​ជា​ម្ចាស់​ជ័យលាភី​លេខ​១​នៃ​កម្មវិធី Cambodia’s Next Top Model កញ្ញា ចាន់ គ​ង្កា បាន​ប្រតិកម្ម​បញ្ជាក់​យ៉ាងខ្លី​ទៅ​បុគ្គល​ទាំង​៣​នាក់​នោះ​វិញ​ថា ​អ្នកមាន​សិទ្ធិ​មិន​ពេញ​ចិត្តនិង​រិះគន់​តែ​ហាម​ជេរ​។​ទន្ទឹមគ្នា​នេះដែរ​ក៏មាន​អ្នកគាំទ្រ​នាង​ខ្លះ​បានលើកឡើង​ដែរ​ថា​ចូលរួម​សោកស្ដាយ ​ដែល​បានឃើញ​ការប្រមាថ​បែបនេះ​វា​ជា​សិទ្ធិ​គេ​តើ គេ​ស្លៀក​ហែល​ទឹក​អោយ​ពាក់អាវ​រងា​ឬ​? ទាន់សម័យ​ខ្លះ​ផង​ទៅ​។​

បើទោះបីជា​គិត​មកទល់ពេលនេះ​មាន​ទាំង​មតិ​រិះគន់​និង ​​ក​ពិតមែន ​ប៉ុន្តែ​គេ​នៅ​ពុំទាន់​ដឹង​ទេ​ថា​សាមីខ្លួន​កញ្ញា ចាន់ គ​ង្កា​ អាច​នឹង​កែប្រែ​ឬ​ផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងការ​ស្លៀកពាក់​សិច​ស៊ី​ច​យ៉ាងណា​នៅឡើយ​ទេ​។​ ខណៈដែល​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​នៅ​មិនទាន់មាន​ប្រតិកម្ម​ឬ​គ្រោង​មាន​វិធានការ​ណាមួយ​លើ​ករណី​នៃ​ការ​ស្លៀកពាក់​សិច​ស៊ី​របស់​កញ្ញា ចាន់ គ​ង្កា ផង​នោះ៕

 

Facebook Comments

អត្ថបទទាក់ទង