តារា​ស្រី​ម្នាក់​ សម្រេច​ធ្វើ​អត្តឃាត​ ​ដោយ​ពុំ​ដឹង​មូលហេតុ

Spread the love

ភ្នំពេញ ​៖​ តារា​សម្តែង​ស្រី​ម្នាក់ ​បានសម្រេច​ធ្វើអត្តឃាត​ ដោយ​ចង.កសម្លាប់​ខ្លួនឯង​បានសម្រេច​កាលពី​យប់​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ខណៈ​មូលហេតុ​នៃ​ការ​សម្លាប់ខ្លួន​នោះ​នៅ​មិនទាន់មាន​ប្រភព​ណាមួយ​បញ្ជាក់​នៅឡើយ​ទេ។

បើតាម​ប្រភព​ពី​មិត្ត​ក្នុង​រង្វង់​សិល្បៈ​បាន​និយាយ​ឲ្យ​ដឹងថា ​តារា​ស្រី​រូបនេះ​ មានឈ្មោះ​កា​ ហើយ​ជនរងគ្រោះ​បានសម្រេច​ចងក​សម្លាប់ខ្លួន​កាលពី​យប់មិញ​ ដោយ​គេ​សង្ស័យថា ​អាច​បណ្តាលមកពី​មាន​វិបត្តិ​ក្នុង​គ្រួសារ​ ទើប​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​ចិត្តដាច់​សម្លាប់ខ្លួន​ទាំង​វ័យក្មេង​បែបនេះ។

ដោយឡែក​បើ​តាម​ការ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​មួយ​សន្លឹក​របស់​តារា​ស្រី​ខាងលើ​(​ជនរងគ្រោះ​) ​កញ្ញា វណ្ណ វ​ល័​ក្ខ ដែល​អះអាង​ថា ​ត្រូវជា​មិត្តភក្តិ​នឹង​គ្នា​នោះ​បាន​លើកឡើង​ដែរ​ថា ហេតុ​អី​បានធ្វើ​ចឹ​ង អាកា មានរឿង​មិន​ដោះស្រាយ​ទៅ​ហេតុ​អី​ចាំបាច់​គិត​ខ្លី ឯង​ស្អាត​ហើយ​ជា​ក្មេងស្រី​ល្អ​ទៀត​មិនគួរ​សោះ ហ៊ី។

កញ្ញា វណ្ណ វ​ល័​ក្ខ បាន​បន្ថែម​ថាបើ​មាន​ជាតិ​ក្រោយ​រាបអាន​គ្នា​ទៀតណា អាកា សូម​ចូលរួម​សោកស្ដាយ​ចំពោះ​គ្រួសារ​សព​ផង RIP។ ជាមួយគ្នានេះ​កញ្ញា វណ្ណ វ​ល័​ក្ខ បាន​បន្ថែមថា​ តារា​ស្រី​ដែល​ចងក​សម្លាប់ខ្លួន​ខាងលើ​នេះ​គឺជា​តារា​សម្តែង​រលក​ថ្មី​ ដែល​ទើប​ចេញ​វត្តមាន សម្តែង​មិនទាន់បាន​ប៉ុន្មាន​ផង​ក៏​ស្រាប់តែ​នាង​គិត​ខ្លី​បែបនេះ៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment