តារា​ស្រី សុខ ស្រី​ម៉ុ​ច ប្រកាស​​​ចាប់យក​អាជីព​ច្រៀង​បន្ថែម​លើ​ការ​សម្តែង​

Spread the love

​ភ្នំពេញ ​៖​ ដោយសារ​មើលឃើញ​ពី​ទីផ្សារ​ច្រៀង​របស់​តារា​ប្រុស​-​ស្រី​មួយចំនួន​នាពេល​បច្ចុប្បន្ន​កំពុងមាន​សន្ទុះ​ខ្លាំង​នោះ​ តារា​សម្តែង​ស្រី​កញ្ញា សុខ ស្រី​ម៉ុ​ច ពេលនេះ​បានប្រកាស​ចាប់យក​អាជីព​បន្ថែម​លើ​ការថត​សម្តែង​ពោលគឺ​ដាក់ខ្លួន​ចូល​ប្រឡូគ​ក្នុង​វិស័យ​ច្រៀង​មួយទៀត​។​

ផ្អែក​តាម​សម្តី​របស់​តារា​សម្តែង​ស្រី​កញ្ញា សុខ ស្រី​ម៉ុ​ច បាន​ប្រាប់​អ្នកសារព័ត៌មាន ​ថា ​បច្ចុប្បន្ន​អាជីព​សិល្បៈ​(​សម្តែង​)​របស់​នាង​ហាក់​មាន​ភាពរ​វើ​ល​ខ្លះ​ហើយ​ព្រោះ​ពេលនេះ​ឈានចូល​ជិត​ដល់​រដូវវស្សា​ដែលមាន​ភ្លៀក​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​ហើយ ដូច្នេះ​ទើប​នៅតាម​បណ្តា​ផលិតកម្ម​ឬ​ទូរទស្សន៍​មួយចំនួន​មិនសូវ​ទាក់ទង​ដើម្បី​ហៅ​ឲ្យ​ចេញ​ថត​ច្រើន​ដូច​កាលពី​រដូវក្តៅ​នោះឡើយ​។​

កញ្ញា សុខ ស្រី​ម៉ុ​ច បាន​បន្តទៀតថា ​ទោះបី​ពេលនេះ​អាជីព​សម្តែង​ហាក់​មាន​ភាពរ​វើ​ល​ខ្លះ​បន្តិច​ហើយក៏​ពិតមែន​ប៉ុន្តែ​នាង​មិនសូវ​មានការ​ព្រួ​បារម្ភ​នោះឡើយ​ដោយសារ​តែមួយ​រយៈពេល​មុននេះ​នាង​បានចាប់ផ្តើម​ក្តា​ប់យក​ការហាត់​ច្រៀង​បាន​យ៉ាង​ស្ទាត់ ហើយក៏​កំពុងមាន​ទីផ្សា​ផងដែរ​ដូច្នេះ​ទាំង​ការហៅ​សម្តែង​និង​ច្រៀង​គឺមាន​អាចមាន​ស​មត្ថ​ភាពដូចគ្នា​។​ម្យ៉ាងទៀត​ពេលនេះ​មាន​ក៏មាន​ទីផ្សារ​ដើម្បី​ចេញទៅ​ច្រៀង​នៅតាម​បណ្តា​កម្មវិធី​ប្រគំ​តន្ត្រី​មួយចំនួន​ទៀតផង​។​

តារា​ស្រី​កញ្ញា​សុខ ស្រី​ម៉ុ​ច​បាន​បន្ថែមទៀតថា ​នាង​ពិតជា​ពេញចិត្ត​និង​ការងារ​លើ​វិស័យ​សិល្បៈ​ខ្លាំង​ព្រោះ​ពេលនេះ​សមត្ថភាព​របស់​នាង​មាន​ទាំង​ការសម្តែង​ភាពយន្ត​និង​ការចេញ​ច្រៀង​ដូច​តារា​ប្រុស​-​ស្រី​ឯទៀត​ដែល​ពួកគាត់​ខ្លះ​មាន​ទាំង​សមត្ថភាព​សម្តែង​រឿង​និង​ច្រៀង​ផង​នោះ​។​ នាង​ថា​សម្រាប់​អាជីព​សិល្បៈ​នាង​មិនដែល​គិតថា​នឹងត្រូវ​ឈប់​ឬ​បោះបង់​នោះ​ពេល​ណាមួយ​នោះទេ​ពោលគឺ​នឹង​បន្ត​ដើរ​លើ​វិថី​នេះ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ថែមទៀត​៕​

 

Facebook Comments

អត្ថបទទាក់ទង