តារា​១២​រូប​ ដែល​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ នឹង​ក្លាយជា​ទូត​សុ​ឆន្ទៈ​គ្រួសារ​តារា​កម្ពុជា ស្ម័គ្រចិត្ត​ចូលរួម​ធ្វើ​កិច្ចការ​សង្គម

Spread the love

ភ្នំពេញ ​៖​ បើ​យោង​តាម​ការប្រកាស​នៅ​លើ​ផេ​ក​ផ្ទាល់​របស់​គ្រួសារ​តារា​កម្ពុជា​បាន​ឲ្យ​ដឹងថា ​តារា​អាជីព​របស់​ខ្មែរ​ ដែល​មាន​ឈ្មោះ​ល្បី​នៅក្នុង​ពិភព​សិល្បៈ​ចំនួន​១២​រូប​ ដែល​ត្រូវគេ​ស្គាល់​ថា​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ ​នឹង​បានក្លាយ​ជា​ទូត​សុ​ឆន្ទៈ​ជា​លើកដំបូង​របស់​គ្រួសារ​តារា​កម្ពុជា​បានប្រកាស​បង្ហាញខ្លួន​ចូលរួម​សកម្មភាព​កិច្ចការ​សង្គម។

លោក ផាត់ តារា​រដ្ឋ ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​បាន​បញ្ជាក់ថា ដើម្បី​លើកទឹកចិត្ត​ដល់​តារា​កាន់​ពាន​ទាំងអស់​អោយ​កាន់តែ​មានការ​ទទួលស្គាល់​ទើប​ម្ចាស់​ពាន​ទាំងនេះ​ត្រូវបានតែងតាំង​ជា​ទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុម​ដោយ​ក្នុង​រយៈពេល​មួយឆ្នាំ​ក្នុងការ​តែងតាំង​នេះ គឺ​ទូត​សុ​ឆន្ទៈ​ទាំងអស នឹងមាន​សកម្មភាព​ក្នុង​កិច្ចការ​សង្គម​យ៉ាងហោច​១​ខែម្ដង។

លោក​បន្ថែមទៀតថា ​គ្រួសារ​តារា​កម្ពុជា​ក៏​កំពុង​សហការ​ជាមួយ​បណ្ដា​អង្គការ​និង​ម្ចាស់​សមាគម​នានា ដើម្បី​ឲ្យ​ម្ចាស់​ពាន​ទាំង​១២​រូប​ដែល​ត្រូវ​តែងតាំង​ជា​ទូត​សុ​ឆន្ទៈ​លើកដំបូង​របស់​ក្រុម កាន់តែ​មានឱកាស​ធ្វើ​កិច្ចការ​សង្គម និង​ជួយ​សង្គម អោយ​កាន់តែច្រើន​ផង​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំនេះ។

សូម​ជម្រាប​ថា ​ចំពោះ​វត្តមាន​តារា​ទាំង​១២​រូបនោះ​រួមមាន ៖ អ្នកនាង ម៉ៅ ស៊ី​ណាត​,​កញ្ញា ប៊េ​ប៊ី​, តារា​សម្ដែង និង ជាតា​រា​ម៉ូ​ដែល​BN​លោក រុន ណា​កូ ,​តារា​សម្ដែង​លោក ស៊ិន សុធា​រិ​ទ្ធ ,​លោក ម៉ែន អ​ម្រុ​ង​រ័ត្ន​, តារា​សម្ដែង​កញ្ញា ភី សម័យ​,​តារាចម្រៀង​លោក ឌួង តារា​ផា​ឌី​ន​, តារា​សម្ដែង​កញ្ញា ភី​យ៉ា​,​ពិធីករ​លោក បញ្ញា សិទ្ធិ ,​តារា​ចម្រៀង​កញ្ញា វណ្ណា វ​ត្តី ,​លោក លឿង វិ​សា ល​,​និង តារា​សម្ដែង​កញ្ញា ពេជ្រ ចរណៃ៕

Facebook Comments

អត្ថបទទាក់ទង