តើ​អ្នក​យល់​យ៉ាងណា?! នេះ​ជា​សា​ររយ​លាន​អត្ថន័យ​បង្ហាញ​ពី​ទឹកចិត្ត​ឪពុក​ដែល​ធ្វើ​កម្មករ​សំណង​កណ្តាល​ថ្ងៃត្រង់​ខំ​សន្សំ​ប្រាក់​ដើម្បី​កូនៗ​

Spread the love

ភ្នំពេញ ​៖​ ជាការ​ពិត​បើ​ប្រៀបធៀប​ពី​សង្គម​មនុស្ស​បច្ចុប្បន្ន​គឺ​ការប្រើប្រាស់​នៃ​ខ្សែជីវិត​រស់នៅ​ឬ​សង្គម​ការងារ​ហាក់​មាន​គម្លាត​ខុសគ្នា​ទៅតាម​ជំនាញ​និង​បទពិសោធន៍​រៀងៗ​ខ្លួន។ ខណៈដែល​ខ្លះ​មាន​មុខរបរ​ជា​អ្នក​អាជីវកម្ម ខ្លះ​ជា​ម​ន្ត្រី ខ្លះ​ធ្វើ​ការងារ​ក្រុមហ៊ុន និង​ខ្លះ​ទៀត​ធ្វើការ​នៅ​តាម​អង្គការ​នានា​ជាដើម​….។

ដោយឡែក​បើ​ប្រៀបធៀប​រវាង​ជីវិត​កម្មករ​សំណង់ អ្នក​រត់ម៉ូតូឌុប កង់​បី កម្មករ​រោងចក្រ​ទៅនឹង​អ្នកធ្វើការងារ​ខាងលើ​គឺ​ហាក់​ជាមាន​ភាពខុសគ្នា​ ព្រោះថា​ការងារ​ខ្លះ​គេ​មិន​ត្រូវបាន​បញ្ចេញ​នូវ​កម្លាំង​ពលកម្ម​ឬ ការ​ហត់នឿយ​ខ្លាំង​នោះទេ ​ដោយហេតុថា ការងារ​ខ្លះ​គេ​ត្រូវ​ប្រើ​និង​ពឹង​ផ្អែកលើ​ចំណេះដឹង​ ប៉ុន្តែ​ការងារ​ជា​កម្មករ​ភាគច្រើន​ត្រូវមាន​ការតស៊ូ​ខ្ពស់​ទើប​ទទួលបាន​កម្រៃ​មកវិញ។

ចាប់អារម្មណ៍​មក​មើល​ការ​បង្ហោះ​សារ​របស់​បុរស់​ម្ចាស់​Account Facebook មួយ​ដែល​បាន​រៀបរាប់​ពី​ការតស៊ូ​ក្នុង​ជីវិត​ដើម្បី​គ្រួសារ​និង​កូន​ដោយ​លើកឡើង​បែបនេះ​ថា កូនប្រុស កូនស្រី កុំ​នឹក​ពុក​អី ពុក​ធ្វើ​សំណង់​នៅ​ឆ្ងាយ​នៅ​កំពង់សោម បាន​ប្រាក់​បន្តិចបន្តួច​ផ្ញើ​ឲ្យ​ប្រពន្ធ និង​កូន។ ប្រាក់​វា​មិន​ច្រើន​ទេ​អាច​ដោះ​ស្រាយ​បាន​មួយពេល ពេល​កូន​ចូលដល់​ក្នុង​ថ្នាក់រៀន​ចូល​ខំរៀន​ណា​កូន​ណា។

តាមរយៈ​សារ​នេះ​ បានធ្វើ​ឲ្យ​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បង្ហាញ​ការគាំទ្រ​និង​លើកសរសើរ​ចំពោះ​ទឹកចិត្ត​នៃ​ការ​តស៊ូ​មួយ​នេះ​។​ មិនតែប៉ុណ្ណោះ​ក៏មាន​ខ្លះទៀត​បាន​សម្តែង​អាណិត​ខ្លាំង​ស្ទើរ​ស្រក់​ទឹកភ្នែក​ក្រោយពេល​បានឃើញ​សារ​រៀបរាប់​ដ៏​កម្សត់​ខាងលើនេះ៕

Facebook Comments

អត្ថបទទាក់ទង