តោះ​មក​មើលរូប​រាង​ថ្មី​សន្លាង​របស់​រថយន្ត​Lexus RX 350 ស៊េរី​ឆ្នាំ 2020​ឃើញ​ហើយ​ពិតជា​ញាក់​សាច់​

Spread the love

​ភ្នំពេញ ​៖ ​ក្រុមហ៊ុន Lexus បាន​បញ្ចេញ​ព័ត៌មាន​ផ្លូវការ​របស់ខ្លួន​ដែល​បង្ហាញ​នូវ​រូបរាង​ដ៏​ថ្មី​សន្លាង​របស់​រថយន្ត​ត្រកូល RX ស៊េរី​ឆ្នាំ 2020 ដែល​ក្នុងនោះ​រួមមាន RX 350 និង RX 450L។ រថយន្ត​ដ៏​ពេញនិយម​ប្រភេទ​នេះដែរ​ត្រូវបាន​ក្រុមហ៊ុន Lexus កែ​ខាត់​ផ្នែក​ខាងមុខ​ទាំងស្រុង ដោយ​មើលទៅ​កាច​ជាង​ម៉ូ​ដែល 2019 ទៅទៀត ហើយ​គេ​ក៏បាន​កែប្រែ​បន្ថែមទៀត​ទៅលើ​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេងៗ​។​

កាន់តែ​ពិសេស​ទៀត​នោះ​គឺ​ជម្រើស​ថ្មី​មួយទៀត​សម្រាប់​អតិថិជន​របស់ Lexus នោះ​គឺ​រថយន្ត RX នេះដែរ​មាន​ទាំង​ប្រភេទ​កៅអី 2 ជួរ និង កៅអី 3 ជួរ ដោយ​ក្នុងនោះ​សម្រាប់​ម៉ូ​ដែល RX 350 ជា​ប្រភេទ​កៅអី 2 ជួរ និង RX 450hL ជា​ប្រភេទ​កៅអី 3 ជួរ​។ ក្រៅពី​ការកែ​ខាត់​ផ្នែក​ខាងមុខ វា​ក៏​ត្រូវបាន​គេ​កែខៃ​ផ្នែក​ខាងក្រោយ​ដូចគ្នា ហើយ​ចំពោះ​ចង្កៀង​ខាងមុខ​មាន​រូបរាង​តូច​ជាង​ម៉ូ​ដែល​មុន មាន​ទម្រង់​ស្រដៀង​នឹង​ស្តុ​ប LX 570 ចំណែកឯ​ស្តុ​ប​ខាងក្រោយ​ទៀតសោត ក៏បាន​ផ្លាស់ប្តូរ​កាន់តែ​ស្រស់ស្អាត​និង​ទាក់ទាញ​ជាង​មុន​។​

សូម​ប្រិយមិត្ត​ទស្សនា​ទាំងស្រុង​នូវ​រូបរាង​ថ្មី​របស់​រថយន្ត​Lexus RX 350 ស៊េរី​ឆ្នាំ 2020​ខាងក្រោម​នេះ​ទាំងអស់គ្នា​៖៕​

Facebook Comments

អត្ថបទទាក់ទង