តោះ​មក​មើល​ នាយ ពែ​កមី និង ហម ឈ​រ៉ា ត្រាប់​សំឡេង​តាម​សត្វ​ឆ្កែ​ធានា​ថា​សើច​រហូត​ហូរ​ទឹកភ្នែក​មិនដឹង​ខ្លួន

Spread the love

ភ្នំពេញ​ ៖ ​ជាថ្មី​ម្តងទៀត​វីដេអូ​មាន​រយៈពេល​ប្រមាណ​ជិត​១​នាទី​បង្ហាញ​ពី​សកម្មភាព​ល្បងប្រាជ្ញា​គ្នា​រវាង​តារា​កំប្លែង​ល្បីឈ្មោះ​នាយ ពែ​កមី និង​តារា​សម្តែង​ជើងចាស់​លោក ហម ឈ​រ៉ា តាមរយៈ​ការ​ការធ្វើ​សំឡេង​ត្រាប់​តាម​សត្វ​ឆ្កែ​ព្រុស ​និង​ឆ្កែ​ដែល​ត្រូវគេ​បុក​បណ្តាល​ឲ្យ​បាក់​លោង​ពិតជា​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​ចែករំលែក​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក។

គេ​នៅ​ចាំបាន​ថា​វីដេអូ​នៃ​ការធ្វើ​ត្រាប់​សំឡេង​តាម​សត្វ​ដែលជា​ប្រភេទ​សន្តិសុខ​ការ​ពារ​ភូមិ​(​ឆ្កែ​)​ពី​សំណាក់​តារា​កំប្លែង​នាយ ពែ​កមី និង​តារា​ជើងចាស់​លោក ហម ឈ​រ៉ា នេះ​គឺ​បានកើត​ឡើង​មាន​រយៈពេល​ប្រមាណ​ជិត​១​ឆ្នាំ​មក​ហើយ ​ពោលគឺ​អំឡុង​ពេលដែល​ពួកគេ​ចុះទៅ​សម្ដែង​នៅតាម​ខេត្ត ប៉ុន្តែ​ជាថ្មី​ម្តងទៀត​វីដេអូ​នេះ​ត្រូវបាន​គេ​ជីក​កកាយ​យក​មក​បង្ហោះ​ចែករំលែក​បង្ក​ការចាប់អារម្មណ៍​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក។

នៅក្នុង​វីដេអូ​ដែលមាន​រយៈពេល​ជិត​១​នាទី​ដែល​ប្រើ​សំឡេង​ត្រាប់​តាម​សត្វ​ឆ្កែ​ពី​នាយ ពែ​កមី និង​លោក ហម ឈ​រ៉ា នោះ​ ដំបូង​ឡើយ​គេ​ឃើញ​លោក ហម ឈ​រ៉ា បានធ្វើ​សំឡេង​ឆ្កែ​ព្រុស​បាន​យ៉ាង​ល្អ​ ខណៈ​នាយ ពែ​កមី ក៏បាន​ប្រើ​សំឡេង​ឆ្កែ​ដែល​ត្រូវ​បាន​គេ​បុក​បណ្តាល​ឲ្យ​បាក់​លោង​ផង​ដែរ។

គិត​មកទល់ពេលនេះ​វីដេអូ​ត្រាប់​តាម​សំឡេង​សត្វ​ឆ្កែ​របស់​នាយ ពែ​កមី និង​លោក ហម ឈ​រ៉ា គឺមាន​ចំនួន​អ្នក​ចូល​ទស្សនា​461K ចំនួន​នៃ​ការ​Like 9.1K និង​share មាន​ចំនួន​2K​ផងដែរ​។ ​ដូច្នេះ​ដើម្បី​បានដឹង​កាន់តែច្បាស់​ថា​សូម​ទស្សនា​វីដេអូ​នៃ​ការធ្វើ​ត្រា​តាម​ឆ្កែ​លូ​ពី​សំណាក់​នាយ ពែ​កមី និង​លោក ហម ឈ​រ៉ា ទាំង​អស់​គ្នា៕

Facebook Comments

អត្ថបទទាក់ទង