តោះ​មក​មើល សុវត្ថិ​ឌី ធា​រី​កា និយាយ​អ្វីខ្លះ​ក្រោយពេល​មានការ​រិះគន់​រឿង​កែ​សម្ផស្ស ​បន្ទាប់​ការពត់​ធ្មេញ?

Spread the love

ភ្នំពេញ ​៖ ​ថ្មីៗ​នេះ​ មានការ​ចាប់អារម្មណ៍​លើ​រូប​សម្ផស្ស​របស់​តារាចម្រៀង​វ័យក្មេង​កញ្ញា​សុវត្ថិ​ឌី ធា​រី​កា ដែលមាន​ការ​ខុស​ប្លែក​គ្នា​ខ្លាំង​អំឡុងពេល​ទើប​ចូល​សិល្បៈ​គ្រា​ដំបូង​ដែល​តារា​ស្រី​រូបនេះ​មាន​រូប​សម្ផស្ស​មិនសូវ​ស្រស់ស្អាត​ដូច​ពេលនេះ។

តាម​ការ​កត់​សម្គាល់​ទន្ទឹមគ្នា​នៃ​ការ​សម្លឹង​ឃើញ​រូប​សម្រស់​ស្រស់ស្អាត​របស់ សុវត្ថិ​ឌី ធា​រី​កា ខុសប្លែក ពី​សម្រស់​ធម្មជាតិ​គ្រា​ទើប​ចូល​សិល្បៈ​ដំបូង​នេះដែរ ​​​ភ្លាមៗ​នោះ​ក៏មាន​អ្នកគាំទ្រ​មួយចំនួន​បាន​លើកឡើងថា​ ការកែប្រែ​រូប​​​សម្ផស្ស​របស់ ធា​រី​កា នាពេលនេះ​គឺ​កើតចេញពី​ការវះកាត់​កែ​សម្ផស្ស​ក្រោយពេល​ពត់​ធ្មេញ​ឲ្យ​ត្រង់​។​

ជាការ​ឆ្លើយតប​ត្រូវបាន​សាមីខ្លួន​កញ្ញា សុវត្ថិ​ឌី ធា​រី​កា លើកឡើង​តាមរយៈ​សារ​ព័ត៌មាន​មួយ​ថា ​ពេល​មិនទាន់​ពត់​ធ្មេញ​គេ​ថា​មុខ​ខ្ញុំ​ដូច កែវ ណា​ម៉ា តែ​ពេល​ពត់​ធ្មេញ​រួចហើយ​គេ​ថា​ខ្ញុំ​ទៅ​កែ​សម្ផស្ស​ទៅវិញ ខ្ញុំ​មិន​ខឹងសម្បា​​អ្វី​ទេ ក្រៅពី​ពត់​ធ្មេញ​ខ្ញុំ​មិនបាន​កែ​សម្ផស្ស​ទេ​អ្វីដែល​ឃើញ​ប្លែក​នេះ​ដោយសារ​ការ​ផាត់មុខ​ពី​សំណាក់​ជាង​ដែលមាន​ជំនាញ​តែប៉ុណ្ណោះ​។​

ជាមួយគ្នា​នៃ​ការឆ្លើយតប​របស់​តារាចម្រៀង​វ័យ​តូច​ច្រឡឹង សុវត្ថិ​ឌី ធា​រី​កា ខាងលើនេះ​គឺអាច​ធ្វើ​ឲ្យ​មហាជន​កាន់តែ​មានការ​យល់ឃើញ​ច្បាស់​និង លែងមាន​ការសង្ស័យ​ឬ​ចោទប្រកាន់​លើ​នាង​ថា​បាន​លួច​ទៅ​កែ​សម្ផស្ស​លើក​សម្រស់​ឲ្យ​ស្អាត​ជាង​ធម្មជាតិ​។ ​ម្យ៉ាងទៀត​នេះ​ក៏​ជា​ចម្លើយ​ដើម្បី​ឲ្យ​មហាជន​បញ្ឈប់​មន្ទិលសង្ស័យ​ផងដែរ​៕​

 

Facebook Comments

អត្ថបទទាក់ទង