តោះ​មក​ស្គាល់​ចំណងជើង​និង​ស្តាប់​ចម្រៀង​រ៉េ​ប​ជេរ​គ្នា​៦​បទ​របស់​តារា​ខ្មែរ​៥​រូប​កាន់តែ​ធ្វើ​កក្រើក​ហ្វេ​ស​ប៊ុ​ក !

ភ្នំពេញ ​៖​ មហាជន​ច្បាស់​ជា​បានដឹងហើយថា ​មុននេះ​មាន​តារាចម្រៀង​ប្រុស​ពីររូប​គឺ​ខ្មែរ​១​ជីវិត និង ងួន ចាន់​ដេវីត ឬ​G-devith ដែល​បានធ្វើ​ការទម្លាយ​ផ្សព្វផ្សាយ​នូវ​ចម្រៀង​ច្រៀង​មាន​ចេតនា​ឌឺដង​ផ្លែផ្កា​​​ឲ្យ​គ្នា​ក្នុងន័យ​វាយប្រហារ​គ្នា​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និងយូធូប។ ​ខណៈ​មាន​ទស្សនិកជន​ជាច្រើន​កំពុង​បង្ហាញ​ការមិន​ពេញចិត្ត​និង​ផ្ទុះ​ការរិះគន់។

ជាក់ស្តែង​ទំនាស់​ពាក្យសម្តី​រហូត​ច្រៀង​ឌឺដង​គ្នា​រវាង​តារា​ពី​រូបនេះ​ គឺធ្វើឡើង​តាមរយៈ​ចម្រៀង​រ៉េ​ប​របស់​លោក G-devith មាន​ចំណងជើង​ថា​អា​ភេ​ និង​បទ​ខ្មែរ​១​មួយ​ជីវិត ​​របស់​ខ្មែរ​មួយ​ជីវិត​មាន​ចំណងជើង​ថា ប៉ា​រូ​ពិឃាដ។ ទង្វើ​​នេះ​ត្រូវ​បាន​ទស្សនិកជន​ភាគច្រើន បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត និង​ហួសចិត្ត​យ៉ាងខ្លាំង​លើ​តារា​ទាំងពីរ​រូបនេះ​ដែល​និពន្ធ​ចម្រៀង​រ៉េ​ប​ជេរ​បញ្ជោរ​គ្នា​កប់ៗ​បែបនេះ​។​

យ៉ាងណាមិញ​ស្របពេល​ដែល​ភាគី​ទាំងពីរ​កំពុងមាន​ជម្លោះ​រ៉េ​ជេរ​បញ្ជោរ​គ្នា​កក្រើក​ពេញ​បណ្តាញ​សង្គម​បង្ក​ការចាប់អារម្មណ៍​ដល់​ម​ហា​ជន​នោះដែរ ​ភ្លាមៗ​នេះ​ក៏​ស្រាប់តែ​លេច​វត្តមាន​តារា​ប្រុស​៣​រូប​ផ្សេងទៀត​ក៏បាន​បញ្ចេញ​ការ​រ៉េ​ប​បទ​ចម្រៀង​ក្នុងន័យ​ការពារ​លើ​បុគ្គល​ដែល​ខ្លួន​គាំទ្រ​រៀងៗ​ខ្លួន​ផងដែរ​។​ ខណៈដែល ប្រុស​ឡា បាន​រ៉េ​ប​បទ ពន្លាត់ស្បែក ចំណែកឯ ម៉ៃ សុគន្ធ ក៏បាន​រ៉េ​ប​បទ ពិឃាដ​តា​ហ្អែ​ង ដើម្បី​ជាការ​គាំទ្រ G-devith វាយប្រហារ​ដល់​ខ្មែរ​១​ជីវិត ។​

ដោយឡែក​ក្នុងនោះដែរ​ក៏មាន​អ្នកចម្រៀង​រ៉េ​ប​ឈ្មោះ Morno បានធ្វើការ​រ៉េ​ប​បទ សង្គម​និង​អា​ក្រពើ​ ក្នុងន័យ​វាយប្រហា​រជេរប្រមាថ​លើ G-devith ​ផងដែរ​។ ​ប៉ុន្តែ​បើ​គិត​មកទល់ពេលនេះ​សរុប​ចម្រៀង​រ៉េ​ប​ជេរ​គ្នា​នោះ​គឺ​កើតឡើង​រហូតដល់​៦​បទ​មកហើយ​។​ប ទ​ទាំង​៦​នោះ​រួមមាន​៖ ១,​ប៉ា​រ៉ូ​ល​ពិឃាត​(Khmer1jivit) ,២ អា​ភេ(G-devith) ,៣ ពន្លាត់ស្បែក​(B ross La) ,៤ សង្គម​និង​អា​ក្រពើរ​(M orano) ,៥ អាកាក DISS​(G-devith) ,៦ ពិឃាត​តា​ហ្អែ​ង​(​ម៉ៃ សុគន្ធ​) …​។​

សូមបញ្ជាក់ថា ​មានការ​លើកឡើងថា​សង្គ្រាម​ផ្តើមចេញ​រវាង​តារា​ពីរ G-devith​និង Khmer1jivit​ហាក់​កំពុងមាន​ចេតនា​បន្ថោក បន្ទាប​តម្លៃ​វប្បធម៌​ខ្មែ​រ​យ៉ាង​ជាក់ស្តែង​។ ​ករណីនេះ​ប្រៀបបាន​នឹង​ការ​ជាន់ឈ្លី​ឬ​ប្រមាថ​វិស័យ​សិល្បៈ​ខ្មែរ​ដែល​កំពុងតែ​មានកា​រ​គាំទ្រ​ព្រោះ​គេ​យល់ថា​តារា​ទាំងពីរ​រូបនេះ​កំពុង​យក​សិល្បៈ​ជា​ឈ្នាន់ ដើម្បី​បំពេញ​នូវ​បំណង​របស់គេ​រៀងៗ​តែប៉ុណ្ណោះ​។​តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណាដែរ​?៕​







អត្ថបទទាក់ទង