តោះ​មក​ស្វែងយល់​ពី​របាំ​ខ្មែរ​បុរាណ​ ដែល​ល្បីល្បាញ​បញ្ចេញ​ក្បាច់​រាំ​ដោយ​យឺតៗ​នោះ​គឺ​របាំ​​អប្សរា​

Spread the love

ស្វែងយល់ ៖ ​ភស្តុតាង​បានបង្ហាញ​ថា​ក្បាច់​រាំ​នេះ​(​អប្សរា​)​មាន​តាំងពី​សតវត្សរ៍​ទី​៧​ដែលមាន​ដើមកំណើត​ពី សាសនា​ហិនឌូ និង​ទេវ​កថា​របស់​ព្រះពុទ្ធ​ដែល​បាន​រកឃើញ​នៅតាម​រោង​ភ្នំ ក្នុង​ប្រាសាទ​សំបូរ​ព្រៃគុហ៍​ក្នុង​ខេត្ត កំពង់ធំ​។​

តាមរយៈ​ទេវ​កថា​បានបង្ហាញ​ទៀតថា​ អប្សរា​ជានា​រី​ដែលមាន​សម្រស់​ស្រស់ស្អាត​ប្រៀប​ដូច​ទេពអប្សរ​ចុះ​ពី​ឋាន​ទេវលោក​មក​ភពផែនដី​ដើម្បី​សម្ដែង​អោយអស់​ទេវតា និង​អស់​ស្ដេច​ដែល​គ្រប់គ្រង​ភពផែនដី​ដោយ​ក្បាច់​រាំ​យ៉ាង​មនោ​រម្យ​។​

លក្ខណៈពិសេស​នៃ​ក្បាច់​រាំ​គឺ​កាយវិការ​យ៉ាង​ល្វត់ល្វន់ និង​ក្បាច់​រាំ​ដទៃទៀត​ច្រើនជាង ១៥០០​ក្បាច់ ។ រាល់​កាយវិការ​មានការ​បង្កប់​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​លើសពីនេះទៅទៀត​របាំ​អប្សរា​បាន​ឆ្លុះបញ្ចាំង​ពី​អរិយធម៌​ខ្មែរ​រាប់រយឆ្នាំ​ហើយ​របាំ​ដ៏​ល្បី​នេះ​នឹង​នាំ​អ្នក​វិល​ទៅរក​សម័យកាល​ដ៏​រុងរឿង​។​សូម​ទស្សនា​វីដេ​អូ​ខាងក្រោម​នេះ​ទាំងអស់គ្នា​៖
ប្រភព​ដកស្រង​ពី​ផេ​ករ​បស់ Land Rover Cambodia៕

Facebook Comments

អត្ថបទទាក់ទង