ថន ដា​រ៉ា ព្រមទៅ​រស់នៅ​ជួបជុំ​ជាមួយ​ស្វាមី​វិញ ​ក្រោយ​បែក​គ្នា​ជាច្រើន​ខែ

Spread the love

ភ្នំពេញ ៖ អ្នកនាង ថន ដា​រ៉ា ដែល​ត្រូវជា​បងស្រី​បង្កើត​របស់​តារា​សម្តែង​និង​ពិធី​ការិនី​ស្រី​កញ្ញា ថន លក្ខិណា ក្រោយពេល​បាន​ភ្ជាប់​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ជនជាតិ​ថៃ​បានត្រឹមតែ​រយៈពេល​ជិត​១​ឆ្នាំ ​ក៏​ស្រាប់តែ​លេចឮ​ដំណឹង​នៃ​ភាព​រកាំរកូស​ស្នេហ៍​រហូត​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​រត់​មក​សម្ងំ​រស់​នៅ​ឯ​ប្រទេស​កំណើត​វិញ។

ការវិល​ត្រឡប់មក​ទឹកដី​កំណើត​ពី​សំណាក់​តារា​ស្រី​អ្នកនាង ថន ដា​រ៉ា កាលនោះ​គឺ​ពុំមាន​វត្តមាន​ស្វាមី​របស់​នាង​មក​រស់នៅ​ជាមួយ​ឡើយ​គឺ ថន ដា​រ៉ា មក​រស់នៅក្នុង​ភាព​ឯកោ​តែម្នាក់ឯង​ប៉ុណ្ណោះ​ដោយ​ស្វាមី​នាង​ស្នាក់នៅ​ប្រទេស​ថៃ​រីឯ ថន ដា​រ៉ា មក​សាង​ជីវិត​លើ​ទឹកដី​ប្រទេស​ខ្មែរ។

បន្ទាប់ពី​ការរស់នៅ​បែកបាក់​គ្នា​មាន​រយៈពេល​ជាច្រើន​ខែ​មក​នោះ​ពេលនេះ​អ្នកនាង​ថន ដា​រ៉ា ក៏​ស្រាប់តែ​ប្តូរ​ចិត្ត​សម្រេច​ហោះហើរ​ទៅតាម​ស្វាមី​លើ​ទឹកដី​ប្រទេស​ថៃ​វិញ​ ខណៈដែល​នាង​ទទួលបាន​ការយល់ព្រម​ដោយ​ការ​មក​ទទួល​ពី​សំណាក់​ស្វាមី​ខ្លួននៅឯ​ព្រលានយន្តហោះ​តប​តាម​ការចង់បាន​របស់​ខ្លួន។

កញ្ញា ថន ដា​រ៉ា ក៏បាន​ភ្ជាប់​ជាមួយ​រូបភាព​ផ្អែមល្ហែម​ជាមួយ​ស្វាមី​មក​ថា​ សាយណ្ហ​សួស្ដី ប្រិយមិត្ត​ពុក​ម៉ែ បងប្អូន។ នាង​ខ្ញុំ​ថ្ងៃនេះ​មាន​សេចក្ដី​រីករាយ​ក្រៃលែង និង​សូម​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​តែងតែ​ផ្ដល់​កម្លាំងចិត្ត like and comments រូប​ក្រុមគ្រួសារ​នាង​ខ្ញុំ សូម​ផ្ញើ​ក្ដី​នឹករលឹក​ពី​ចម្ងាយ៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment