ថេ​ណា ចេញមុខ​សូមទោស ​ខណៈ​លោក ថៃ នរៈ​សត្យា ,​ច​ន ច័ន្ទ​លក្ខិណា និង​មហាជន​សំពង​ខ្លាំងៗ

ភ្នំពេញ ​៖ ស្របពេល​ដែលមាន​ទស្សនិកជន​ស្ទើរ​មួយ​ចំហៀង​ប្រទេស​កំពុងតែ​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​លើ​ករណី​តារាចម្រៀង​ប្រុស​លោក ថេ​ណា ចេញ​បទ អេ​ម រ៉េ​ប​បង្កប់​អត្ថន័យ​ហាក់​មើលងាយ​និង​ទម្លាយ​ពី​រឿង​អាម៉ាស់​របស់​មនុស្ស​ស្រី​​ ​គ្រា​នៅលើ​គ្រែ​នោះ ​ភ្លាមៗ​នេះ​ក៏​ផ្ទុះ​ប្រតិកម្ម​រិះគន់​ស្ទើរ​មួយ​ចំនួន​ប្រទេស​។ ​ខណៈ​លោក ថៃ នរៈ​សត្យា និង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ចាត់ទុកថា​ករណី​នេះ​ ជាការ​ប្រមាថ​ធ្ងន់ធ្ងរ​លើ​មនុស្ស​ស្រី​។​

ទន្ទឹមគ្នា​នឹង​កំពុងមាន​ការរិះគន់​យ៉ាង​ក្តៅគគុក​ពី​សំណាក់​ទស្សនិកជន​និង​អ្នកសិល្បៈ​មួយចំនួន​នោះដែរ​ លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ចេញមុខ​ប្រតិកម្ម​និង​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការផ្សព្វផ្សាយ​បទ អេ​ម របស់លោក ថេ​ណា និង YT នៅ​បណ្តាញ​សង្គម​ដូច្នេះ​។​ ប៉ុន្តែ​គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​ក្រសួង​នឹង​មាន​វិធានការ​បែបណា​លើ​តារា​ប្រុស​រូបនោះ​។​

លោក ថៃ នរៈ​សត្យា​បាន​លើកឡើងថា​ ទស្សនៈ​យ៉ាងម៉េច​ហ្នឹង​ដែល​អាចបង្កើត​គំនិត​ផលិត​ស្នា ដៃ​របៀបនេះ​?​។​ជា​អ្នកនិពន្ធ​ជា​អ្នកចម្រៀង ជា​អ្នកសិល្បៈ ជា​សាធារណៈ​បុគ្គល គួរតែ​ជា​គំរូ​ល្អជា​សាធារណៈ​ជាពិសេស ចំពោះ​ប្អូនៗ​យើង​ជំនាន់​ក្រោយ​តែ​នេះ​មិន​អ៊ីចឹង​ទេ​បែ​ជា​បន្ទាប​បន្ថោកខ្លួន​ឲ្យ​ក្លាយជា​អ្នក​បំពុល​និង​បំផ្លាញ​ខ្លួន​ក្នុង​វិស័យ​វប្បធម៌​របស់​ជាតិ​ខ្លួន​ទៅវិញ ។​

លោក ថៃ នរៈ​សត្យា បាន​បន្ថែ​ម​ថា​មិន​យល់​តើ​សង្ឃឹម​មាន​អ្នកគាំទ្រ​ភាព​លីលា​នេះ​បាន​ប៉ុន្មាន​នាក់​ទៅ​ហ្នឹង ? បើ​គ្រាន់តែ​ងើប​ក្បាល​មក​ត្រូវ​មហាជន​សំពង​យ៉ាង​ដំណំ​ទៅ​ហើយ​នោះ យក​រឿង​ដាក់ខ្លួន​មែន។

ដោយឡែក​ភ្លាមៗ​នោះដែរ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​ប្រតិកម្ម​ដែរ​ថា ​ទទួលយក​អត់​បានទេ​អូន រឿង​អាម៉ាស់​របស់​មនុស្ស​ស្រី​ណា​អូន ។​ខ្លាំង​អស្ចារ្យ​ណាស់​ប្អូនប្រុស​ដែល​យក​រឿង​លើ​គ្រែ​របស់​ប្អូន​និង​មនុស្ស​ស្រី​មក​អួត​ជា​សាធារណៈ​អោយគេ​ដឹងថា​ប្អូន​ពិតជា​ជាប់ចិត្ត​និង និង​ពូកែ​នូវ​ទង្វើ​សកម្មភាព​បែប​នោះ​របស់​មនុស្ស​ស្រី។​

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​បាន​រៀបរាប់​ទៀតថា ​បង​សូម​សរសើរ​អូន​ដែល​ក្លាហាន​រឿង​បែបនេះ​ជា​ច្បាប់ធម្មជាតិ​ដែល​បង្កើត​មនុស្ស និង សត្វ​អោយ​មាន​តម្រេក​តណ្ហា​តែ​មនុស្ស​ម្នាក់ៗ​គេ​មិន​និយាយ​ជា​សា​ធា​រណះ​នោះទេ ព្រោះ​ជា​រឿង​កេរខ្មាស់​របស់​មនុស្ស​ទាំង​បី​ភេទ​។​ហើយ​អូន​មាន​គិត​ទេ​ថា​ទង្វើ​បែបនេះ​អ្នក​ម្តាយ និង បងស្រី ប្អូនស្រី​របស់​ប្អូន​ក៏​ធ្លាប់មាន​ដែរ​ហើយ​បើ​ឪពុក​ឬ ដៃគូរ​រួមភេទ​របស់​ពួកគាត់​លើកយក​ទង្វើរ​សកម្មភាព​រួមភេទ​របស់​អ្នក​ទាំង​នោះមក​និយាយ​ជា​សាធារណៈ​វិញ​តើ​អូន​មាន​អារម្មណ៍​បែបណា ?​បង​សូមទោស​ចំពោះ​ហ្វេ​នៗ​របស់​ប្អូនប្រុស​ផង​។​

ចំពោះ​ករណី​នេះដែរ​គឺ​ត្រូវបាន​ទស្សនិកជន​កំពុង​រង់ចាំ​មើលថា​តើ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នឹង​ចាត់វិធានការ​ក្តៅ​បែបណា​លើ​តារាចម្រៀង​លោក ថេ​ណា ក្រោយពេល​ដែរ​ការរិះគន់​កំពុង​ផ្ទុះឡើង​ស្ទើរ​មួយ​ចំហៀង​ប្រទេស​បន្ទាប់ពី​ចេញ​បទ​រ៉េ​ប​បែក​ស្លុយ អេ​ម ​ខណៈដែល​សាមីខ្លួន​បាន​ផុស​ការ​សូមទោស​ថា​ពួក​យើង​នឹងធ្វើ​ការ​remove បទ​ចម្រៀង​មួយ​បទ​នេះ​ចេញ​។​សូមទោស​អ្នក​ទាំងអស់គ្នា​ផង​បាទ​អរគុណ​បាទ​សម្រាប់​អ្នក​ដែល​យក​video​ទៅ post បន្ត​យើង​មិន​ទទួលខុសត្រូវ​នោះទេ​។​

លោក ថេ​ណា បាន​បញ្ជាក់ថា សូមទោស​ទៅដល់​អ្នក​ទាំងអស់គ្នា​ដែល​មិន​ពេញចិត្ត​នៅ​ចម្រៀង​មួយ​បទ​នេះ​ខ្ញុំ​ដឹងថា​ប៉ា​រ៉ូ​លវា​ខ្លាំង​តែ​ចម្រៀង​បែបនេះ​មិនមែន​មានតែ​ខ្ញុំ​ទេ​ដែល​ធ្វើ​បងប្អូន​មាន​ចម្រៀង​បរទេស​ចម្រៀង​ខ្មែរ​ថៃ​នឹង​ប្រទេស​ច្រើនណាស់​ដែល rap បា​រូ​ល​បែបនេះ​ខ្លាំង​ជាង​ខ្ញុំ​ផង​សិល្បៈ​នៃ​ការ rap វា​តែងតែមាន​ពាក្យ​ធ្ងន់​ខ្លះ​ហើយ​បងប្អូន ហើយ​ខ្ញុំ​ក៏បាន​ដាក់ logo ដែល​ខ្ញុំ​គូ​រង្វង់​សនឹង​ហើយ​ដាក់ថា​18+​ទៀតហើយ​។​

លោក ថេ​ណា បាន​បន្ថែមថា​ ខ្ញុំ​គ្រាន់តែ​ជា​អ្នកធ្វើ​ភ្លេង​តាម internet តែប៉ុណ្ណោះ​មិនមែន​អ្នកចម្រៀង​ផ្លូវការ​ឯណា​ហើយ​បទ​នេះ​ពួក​ខ្ញុំ​ធ្វើ​លេង​ទុក​ស្ដាប់​ជាមួយ​មិត្ត​ភ័ក្ដិ​ខ្ញុំ​តែប៉ុណ្ណោះ​តែ​ក៏​ឃើញ fans របស់ខ្ញុំ​គាត់​ចូលចិត្ត​ក៏​បង្ហោះ​ទៅ​មិនបាន​លក់​លើក​ទីផ្សា​នោះទេ​ខ្ញុំ​ដឹងថា​ទោះ​និយាយ​យ៉ាង​មិច​ក៏​នៅតែមាន​កំហុស​ព្រោះ​មនុស្ស​មានការ​គិត​ខុសគ្នា​តែ​ចង់​បកស្រាយ​ប្រាប់​អ្នក​ទាំងអស់គ្នា​អគុណ​បាទ។

ជាមួយ​គ្នា​នេះ ​លោក​ក៏​បាន​បង្ហាញ​ការ​អន់ចិត្ត​ផង​ដែរ​ថា ខំប្រឹង​ធ្វើ​ចម្រៀង​ជាច្រើន​ទាំងថ្ងៃទាំងយប់​ដើម្បី​អោយ​អ្នក​ទាំងអស់គ្នា​បាន​ស្តាប់​ចង់អោយ​សាស្ត្រ​ដទៃ​បាន​ស្គាល់​ពី​សមាសភាព​កូន​ខ្មែរ​តែ​ខុស​មួយ​បទ​ម៉េច​ក៏​ដល់​ថ្នាក់​ហ្នឹង​ វិថី​មួយ​នេះ​ពិតជា​អយុត្តិធម៌​ណាស់​សម្រាប់​ខ្ញុំ៕

 

អត្ថបទទាក់ទង