ថែ​ល ថៃ ប៊ិះ​រក​ផ្លូវ​មក​ផ្ទះ​មិនឃើញ ​ពេល​ជួប នី រតនា និង ឃី សុ​ឃុន នៅក្នុង​កម្មវិធី​ជប់លៀង​មួយ​

Spread the love

​ភ្នំពេញ​ ៖ ​តារាចម្រៀង​ប្រុស​រួម​អាជីព​សិល្បៈ​៣​រូប​គឺ​ម្ចាស់​ពានរង្វាន់ The Voice Cambodia រដូវ​កាល​ទី​២​លោក ថែ​ល ថៃ​, ម្ចាស់​ពានរង្វាន់ Cambodian Idol រដូវ​កាល​ទី​១​លោក នី រតនា និង លោក ឃី សុ​ឃុន អតីត​បេក្ខភាព The Voice Cambodia ថ្មីៗ​នេះ ​បាន​បង្ហាញ​ជំនួប​ជួប​គ្នា​ដោយ​ចៃដន្យ​នៅ​ក្នុង​កម្មវិធី​ជប់លៀង​មួយ​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ដល់​មហាជន។
រឿង​ ដែល​កាន់តែ​ពិសេស​ និង​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​ទៀត​នោះ ​គឺ​នៅ​ក្នុង​ជំនួប​​នៃ​ពិធីជប់លៀង​របស់​ក្រុម​ស្រា​បៀរ​កម្ពុជា​គឺ​អ្នក​ទាំងបី​មិន​ត្រឹម​តែមាន​ភាព​ស្និទ្ធស្នាល​គ្នា​ខ្លាំង​នោះ​ទេ​ពោល​គឺ​លោក ថែ​ល ថៃ ដែល​ជា​ម្ចាស់​ពានរង្វាន់ The Voice Cambodia រដូវ​កាល​ទី​២​ បាន​ប្រើ​ប្រយោគ​មួយ​ឃ្លា​ធ្វើ​ឲ្យ​ទស្សនិកជន​កាន់តែ​សរសើរ​ពី​មិត្តភាព​ពួកគេ។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ស្និទ្ធស្នាល​នោះ ​តារាចម្រៀង​ប្រុស​លោក ថែ​ល ថៃ បាន​រៀបរាប់​ភ្ជាប់​ន័យ​មក​ថា ​យប់មិញ​នេះ​ខ្ញុំ​បាន​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​ស្រា​បៀរ​កម្ពុជា​ ដែល​ទទួល​មេដាយ​មាស​៥​ឆ្នាំ​ជាប់​គ្នា​ក៏ដូចជា​ជប់លៀង​ដល់​បុគ្គលិក​ទាំងអស់​ដែល​បម្រើការ​ក្នុង​ក្រុមហ៊ុន​។ ​ខ្ញុំបាទ​ពិតជា​រីករាយ​ណាស់​ ប៉ុន្តែ​រក​ផ្លូវ​មក​ផ្ទះ​វិញ​សឹងតែ​មិន​ឃើញ​បី​នាក់ នី​រតនា ,​ឃី សុ​ឃុន ហាស ហាស​។​

ជាមួយគ្នានេះដែរ​ បានធ្វើ ឲ្យ​មហាជន​ជាច្រើន​បាន​នាំគ្នា​គាំទ្រ​ចំពោះ​មិត្តភាព​រាប់អាន​គ្នា​រវាង ថែ​ល ថៃ , នី រតនា និង ឃី សុ​ឃុន ដែល​អ្នក​ទាំង​បី​ជា​តារាចម្រៀង​ដែល​កើតចេញពី​ការប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ផងដែរ៕

Facebook Comments

អត្ថបទទាក់ទង