ភ្នំពេញ ៖ មានការចែករំលែកយ៉ាងកក្រើក បន្ទាប់ពីម្ចាស់Account Facebook មួយមានឈ្មោះថា Ren O Lala បានទម្លាយរូបភាព និងឃ្លីបសំឡេងបកអាក្រាតនារីស្រស់ស្អាតម្នាក់ ដែលម្ចាស់ Account Facebookរូបនេះចោទថា នាងជំពាក់លុយមិនសង ហើយថែមទាំងប្រើពាក្យសម្តីថ្លោសមកលើខ្លួនដែលជាជនរងគ្រោះទៀតផង។
ការចែករំលែកនេះគឺធ្វើឡើងភ្លាមៗ ខណៈដែលមានមហាជនជាច្រើន បានយល់ឃើញថា នារីរូបស្រស់ ដែលរងនូវការចោទប្រកាន់ខាងលើរូបសម្ផស្សស្អាតប៉ុណ្ណឹងដែរ ហេតុអ្វីបែរជាធ្វើរឿងអាម៉ាស់ដូច្នេះ។ មានសំនួរសួរថា តើពិតដូចដែលអ្វីដែលភាគីខាងលើចោទប្រកាន់ឬយ៉ាងណា ?។ ចម្លើយពិតមិនទាន់ត្រូវបានបញ្ជាក់ពីសាមីខ្លួន(ស្រីស្អាត)នៅឡើយទេ។
បង្វែរអារម្មណ៍ប្រិយមិត្តមកចាប់អារម្មណ៍ចំពោះសំណេរសរសេរភ្ជាប់ជាមួយរូបភាពនារីស្រស់ស្អាតដែលប្រើAccount Facebook ឈ្មោះ Ah Neang, នារីរងគ្រោះ (ម្ចាស់Account Facebookឈ្មោះថា Ren O Lala)បានប្រកាសបើកចំហថា «បងប្អូនជួយស្ដាប់មនុស្ស ដែលជំពាក់លុយគេហើយ និយាយឡើងឡូយ។ តើខួររបស់អ្នកសាងពីអី ?មុខមាត់ស្អាតបានតែចារិតថោកជាងអាចម៍ទៀត»។
ប្រភពដដែលនេះបានបន្តថា «វាចង់ល្បីថាវាចរិតថោកប៉ុណ្ណាសូមជួយShare Likeអោយដល់វាផងហើយបើបងប្អូនណាស្គាល់វា ឬ បានជួបវាជួយទំនាក់ទំនងមកខ្ញុំផងតាមរយៈលេខទូរស័ព្ទ០៩៦ ៦៦០ ២២២៣។ ហ្នឹងហើយមុខវាបើសិនបងប្អូនណាឃើញសូមជួយផ្តល់ដំណឹងខ្ញុំជូនលុយ១០០ដុល្លារភ្លាម»។
បន្ថែមពីលើនេះម្ចាស់Account Facebookខាងលើរៀបរាប់ថា បងប្អូនមើលមុខមីថោកនេះទៅជំពាក់លុយគេហើយសម្តីឡូយទៀត។ ធ្វើជាស្រីKTVហើយចរិតថោកជាងឆ្កែទៀត។ សួរថាចេះខ្មាសគេទេ?ស៊ីកម្លាំងញើសឈាមគេនឹង?ធ្វើស្រីKTV គេមើលថោកហើយគួរតែចេះធ្វើអោយខ្លួនមានចំណុចល្អខ្លះទៅ។ ប្ដីវាសុំអោយលុបរូបម្ដងហើយ ហើយខ្ញុំខំយោគយល់ម្ដងហើយទុកពេលអោយហើយ រយៈពេល២ខែ តែហេតុអីម៉េចមិនចេញមុខបកស្រាយចឹង?។
ជុំវិញករណីនេះដែរគេហទំព័រកម្សាន្តKh Stars នៅមិនទាន់អាចស្វែងរកការបំភ្លឺឬមានការបកស្រាយណាមួយពីសំណាក់នារីរូបស្រស់ ដែលរងការចោទប្រកាន់ខាងលើនេះបាននៅឡើយទេ។ គេហទំព័រKh Stars នឹងធ្វើការផ្សាយជូនបន្តទៀត លើករណីនេះ បើមានការចេញមុខបំភ្លឺ៕