ទីបំផុត ​សាឡាត់ ​ស្រីឡាង ​បញ្ចេញ​វីដេអូ​ ​ បក​ស្រាយ​ហើយ

Spread the love

ភ្នំពេញ​ ៖​ មហាជន​បាន​ដឹង​គ្រប់គ្នា​ហើយ​ថា​រវាង​ជម្លោះ​អតីត​ភរិយា​ម្ចាស់​ផលិតកម្ម LD លោក លៀក លីដា និង​កញ្ញា សា ឡា ត់ ស្រី​ឡាង បាន​ផ្ទុះ​កើន​កម្ដៅ​ខ្លាំង​បង្ក​ការភ្ញាក់ផ្អើល​និង​កក្រើក​ដល់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ព្រោងព្រាត។

ខណៈ​ពេល​រឿងរ៉ាវ​នេះ​កំពុង​ក្លាយ​ជា​ព័ត៌មាន​​​រសើប​និង​ប្រធានបទ​ក្តៅ​របស់​មហាជន​នេះ​ដែរ​ពេលនេះ ​ក៏​ស្រាប់តែ​កញ្ញា សា ឡា​ត់ ស្រី​ឡាង បានប្រកាស​ពន្លត់​សង្គ្រាម​ និង​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម LD​ជា​ផ្លូវការ។

កញ្ញា សាឡា​ត់ ស្រី​ឡាង បាន​ប្រកាស​បែបនេះ​​ថា​ «សួស្ដី​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា ដូចដែល​បានដឹង​ហើយ​ប៉ុន្មាន​ថ្ងៃ​នឹង បញ្ហា​ខ្ញុំ និង​បងស្រី​ប​ញ្ញ​កា ឥឡូវនេះ គឺ​យើង​បាន​ដោះស្រាយ​គ្នា​ចប់​ដោយ​សន្តិវិធី​អស់ហើយ ដោយមាន​ការយល់ច្រឡំ​ជា ច្រើន បង្ក​ជា​ជម្លោះ បង្ក​ជា​បញ្ហា​ឲ្យ​ពួកយើង​ទាំង​២​នឹង គឺ​យើង​បាន​ដោះស្រាយ​គ្នា​អស់ហើយ ដោយមាន​ការ​សម្របសម្រួល​ពី​ខាង​ផលិតកម្ម​LD Picture ក៏​ដូច​បង​លៀក លីដា គាត់​បានមក​ចរចា​ជាមួយ​គ្រួសារ​នាង​ខ្ញុំ ក៏​ដូច​ខាង​មេធាវី​នាង​ខ្ញុំ​ដើម្បី​ឲ្យ​បញ្ចប់រឿង»។

កញ្ញា សាឡា​ត់ ស្រី​ឡាង បានបញ្ជាក់​ថា​ «ហើយ​ខ្ញុំ​ក៏​នឹង​បញ្ចប់​កុងត្រា​ជាមួយ​គាត់​មុនពេល​កំណត់​ដែរ ហើយ​គាត់​ក៏បាន​មាន​ជាការ​សងជំងឺចិត្ត​មក​ខាង​គ្រួសារ​ខ្ញុំ​ដែរ។ ខ្ញុំ​សូម​សំណូមពរ​ដល់​បងប្អូន​មួយចំនួន សូមកុំ​ធ្វើការ​ខម​មិន ឬក៏​ប្រើ​ពាក្យពេចន៍​អ្វីមួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ពួក​ខ្ញុំ ឲ្យ​ខ្ញុំ​បង្ក​ជា​ជម្លោះ​ជា​លើក​ទី​២ ចឹ​ង​ខ្ញុំ​សូម​ចិត្តត្រង់​នឹង​បន្តិច​ទេ​ណា។ អរគុណ​មែន​រាល់​បញ្ហា​ទាំងអស់ គឺ​យើង​បានបញ្ចប់​អស់ហើយ អរគុណ​សម្រាប់​ការបារម្ភ សម្រាប់​ការស្រឡាញ់ ការ​ចូល​ចិត្ត​របស់​ពុ​ក​ម៉ែ​បងប្អូន​ទាំងអស់គ្នា ជូនពរ​ឲ្យ​បងប្អូន​ទាំងអស់គ្នា សុខ​សប្បាយ​ទាំង​អស់គ្នា អរគុណ​ខ្លាំង​មែនទែន សូម​ជម្រាបលា»៕








     

Facebook Comments

អត្ថបទទាក់ទង