ទីបំផុត សួស វី​ហ្សា ភ្ជាប់ពាក្យ​ផ្លូវការ​ជាមួយ ថ​មមី

Spread the love

​ភ្នំពេញ ​៖ ក្រោយពេល​ប្រកាស​បើកចំហ​ពី​ចំណងស្នេហា​ផ្អែមល្ហែម​ជាមួយគ្នា​មាន​រយៈពេល​យូរ​ឆ្នាំកន្លងមក​នោះ ​ពេលនេះ​គូស្នេហ៍​ស្ថិតក្នុង​រង្វង់​សិល្បៈ​ដូចគ្នា​គឺ​តារាចម្រៀង​ស្រី​កញ្ញា សួស វី​ហ្សា និង​លោក ថ​មមី បានសម្រេច​ចិត្ត​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​ជា​ផ្លូវការ​ហើយ​ ដោយ​ក្នុងនោះ​មាន​មហាជន​ជាច្រើន​បានបង្ហាញ​ការចូលរួម​អបអរ​ចំណងស្នេហា​របស់​ពួកគេ​ទាំងពីរ​។​
​ចំពោះ​ពិធី​ភ្ជាប់ពាក្យ​របស់​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​អ្នកនាង សួស វី​ហ្សា និង​លោក ថ​មមី បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៧​ខែមិថុនា​ឆ្នាំ​២០១៩​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​និង​ចាស់ទុំ​ឪពុក​-​ម្តាយ​សាច់ញាតិ​ទាំងសងខាង​។ ​លើសពីនេះ​ក៏មាន​អ្នកសិល្បៈ​រួម​អាជីព​ជាច្រើន​បានបង្ហាញ​វត្តមាន​ចូលរួម​អបអរ​ថ្ងៃ​មង្គល​ជ័យ​របស់​តារា​ប្រុស​-​ស្រី​រូបនេះ​ផងដែរ​។​

ជាការ​កត់សម្គាល់​នៅក្នុង​ថ្ងៃ​ភា្ជប់​ពាក្យ​នេះដែរ​គេ​សង្កេតឃើញ​តារា​ស្រី​កញ្ញា សួស វី​ហ្សា និង​លោក ថ​មមី បង្ហាញ​ពី​អារម្មណ៍​សប្បាយ​និង​រំ​ភើ​ប​រីករាយ​ញញឹម​បិទមាត់​ស្ទើរ​មិន​ជិត​ទៀតផង​។​ម្យ៉ាងទៀត​ថ្ងៃ​ពិសេស​របស់​កញ្ញា សួស វី​ហ្សា នេះដែរ​ក៏មាន​ការផ្ញើ​សារ​ចូល​រួប​អបអរ​និង​ជួន​ពរជ័យ​ពី​សំណាក់​ទស្សនិកជន​គាំទ្រ​នាង​ជាច្រើន។ គេ​ពុំទាន់​ដឹង​ច្បាស់​​​ ​សម្រាប់​តម្រុយ​នៃ​ថ្ងៃ​មង្គលការ​របស់​តារា​ស្រី​កញ្ញា សួស វី​ហ្សា និង​លោក ថ​មមី នៅឡើយ​ទេ​៕​

Facebook Comments

អត្ថបទទាក់ទង