ទឹម រដ្ឋា ត្រូវ​ប៉ូលីស​ឃាត់​រថយន្ត​ក្រោយពី​បើ​របរ​ល្មើសច្បាប់​

Spread the love

​ភ្នំពេញ​ ៖​ តារា​សម្តែង ​និង​ម៉ូ​ឌែ​ល​ខ្ពស់ស្រឡះ​កញ្ញា ទឹម រដ្ឋា ថ្មីៗ​នេះ​ត្រូវបាន​ប៉ូលីស​ចរាចរណ៍​ឃាត់​រថយន្ត​ដើម្បី​ធ្វើការ​ផាកពិន័យ​ ក្រោយ​ពេលដែល​តារា​ស្រី​រូបនេះ​បាន​បើកបរ​ល្មើសច្បាប់​។ ​ប៉ុន្តែ​ស្របពេល​ដែល​ម​ត្ថ​កិច្ច​ចាប់​ឃាត់​រថយន្ត​តារា​ស្រី​កញ្ញា ទឹម រដ្ឋា បែរជា​ពោល​ពាក្យ​សរសើរ​ប៉ូលីស​រូបនោះ​ទៅវិញ​។​

​តារា​សម្តែង​ដែល​ចូលចិត្ត​សាង​ស្នេហ៍​ជាមួយ​ជនជាតិ​បរទេស​កញ្ញា ទឹម រដ្ឋា បើ​ក្រឡេកមើល​ពី​វិស័យ​សិល្បៈ​របស់​នាង​បច្ចុប្បន្ន​ហាក់​មានការ​មមាញឹក​ច្រើន​។​ មិនតែប៉ុណ្ណោះ​នាង​ក៏មាន​ឱកាស​ច្បាម​បាន​ទីផ្សា​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ផងដែរ​ ខណៈ​ផលិតករ​ភាពយន្ត​មួយចំនួន​មិនអាច​មើលរំលង​លើ​សមត្ថភាព​សម្តែង​រប​ស់​នាង​ដូចគ្នា​ផង​នោះ​។​

​ដោយឡែក​ងា​កមក​ចាប់អារម្មណ៍​រឿងរ៉ាវ​ដែល​ត្រូវបាន​ប៉ូលីស​ចរាចរណ៍ឃាត់​រថយន្ត​ផា​កឯ​ណ្ណោះ​វិញ ​គឺ​តារា​ស្រី​កញ្ញា ទឹម រដ្ឋា បែរជា​មិន​ខឹង​ក៏​ស្រាប់តែ​ពោល​ពាក្យ​លើក​សរសើរថា ​ប៉ូលីស​ចរាចរណ៍​រូបនោះ​ពិតជា​មន្ត្រី​គំរូ​ដែល​សមត្ថកិច្ច​ឯទៀត​គួរ​យកតម្រាប់​តាម​ផងដែរ​។​

​កញ្ញា ទឹម រដ្ឋា បាន​លើក​និយាយថា ​ប៉ូលីស​ចាប់​មិន​សំខាន់បើសិនជា​យើង​ខុស តែ​អ្វីដែល​សំខាន់គឺ​ការនិយាយស្ដី​របស់លោក​ប៉ូលីស​ម្នាក់នេះជាមួយនឹង​ប្រជាពលរដ្ឋ គឺមាន​សុជីវធម៌​ និង​គួរ​ឲ្យ​គោរព​។​ ខ្ញុំ​សង្ឃឹមថាលោកពូៗ​ប៉ូលិស​ចរាចរណ៍ទាំងអស់​នៅក្នុង​ស្រុក​ខ្មែរ គួរ​យក​គំរូ​តាម​គាត់​។​ តាមរយៈ​នេះ​នាង​ក៏ត្រូវ​បានការ​លើកសរសើ​រ​ និង​គាំទ្រ​ពី​សំណាក់​មហាជន​ដូចគ្នា ​ដោយហេតុថា​ទង្វើ​ដែល​នាង​ធ្វើ​ខុស​គឺ​ហ៊ាន​ទទួលខុសត្រូវ​៕​

 

 

 

Facebook Comments

អត្ថបទទាក់ទង