ទូច ស្រី​ល័​ក្ខ ប្រកាស​ថា​ ខ្លួន​កំពុង​កើត​ជំងឺ​ម្យ៉ាង​ ដែល​ពិបាក​ព្យាបាល​បំផុត

Spread the love

ភ្នំពេញ ​៖ ​តារា​សម្តែង ​និង​ចម្រៀង​ស្រី​ចូលចិត្ត​ធ្វើ​អ្វី​ប្លែកៗ​ពី​គេ​អ្នកនាង ទូច ស្រី​ល័​ក្ខ ថ្មីៗ​នេះ​ស្រាប់តែ​ប្រកាស​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​គ្រប់គ្នា​ ដោយ​នាង​បាន​លើកឡើងថា ​ខ្លួន​នាង​សព្វថ្ងៃ​កំពុង​តែមាន​ជំងឺ​ម្យ៉ាង​ ដែល​ពិបាក​ក្នុងការ​ព្យាបាល​បំផុត​។​

ការប្រកាស​របស់​អ្នកនាង ទូច ស្រី​ល័​ក្ខ នាពេលនេះ​បាន​បង្ក​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​និង​លើក​ជា​សំនួរ​ថា​ តើ​នាង​មាន​ជំងឺ​អ្វី​ទើប​ធ្វើ​ឲ្យ​នាង​ប្រកាស​បែបនេះ​។​ ជាការ​ឆ្លើយតប​នឹង​មហាជន​ត្រូវបាន​សាមីខ្លួន​អ្នកនាង ទូច ស្រី​ល័​ក្ខ ទម្លាយ​ដោយ​បើកចំហ​ថា​ជំងឺ​នេះ​គឺជា​ជំងឺ​បាក់​ទឹកចិត្ត​។​



តារាចម្រៀង​អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​លើកឡើងថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ខ្ញុំ​កាន់តែ​ពិបាក ជំងឺ​បាក់​ទឹកចិត្ត​វា​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ពិបាក ទៅៗ​អ្នកខ្លះ​គេ​មើល​មក​ខ្ញុំគេ​ថា​ខ្ញុំ​សប្បាយ​តែ​ពេលខ្លះ​លួច​យំ​ក្នុង​ចិត្ត ស្អែក​ខ្ញុំ​ត្រូវ​ជួប​លោកគ្រូ​ពេទ្យ​ខាង​វិបត្តិ​ផ្លូវចិត្ត សង្ឃឹមថា​ខ្ញុំ​នឹង​ប្រសើរឡើង​បន្ទាប់ពី​បាន​ជួប​គាត់​ហើយ​។​

តារា​សម្តែង​អ្នកនាង ទូច ស្រី​ល័​ក្ខ កន្លងមក​ពុំ​ធ្លាប់មាន​ន​រណា​ដឹង​ទេ​ថា ​នាង​រាល់ថ្ងៃ​កំពុងមាន​បញ្ហា​ឬ​វិបត្តិ​ផ្លូវចិត្ត​ខ្លាំង​រហូត​មាន​ជំងឺផ្លូវចិត្ត​ដូចដែល​ជាការ​ប្រកាស​នេះឡើយ​។​ខណៈដែល​នាង​តែង​បង្ក​ភាពសប្បាយ​រីករាយ​ដល់​មហាជន​គ្រប់គ្នា​ផង​នោះ​៕​

Facebook Comments

អត្ថបទទាក់ទង