ទូច ស្រី​ល័​ក្ខ សាមញ្ញ​អង្គុយ​ញ៉ាំ​នុំប៉័ង​តាម​ចិញ្ចើមថ្នល់ !

Spread the love

​ភ្នំពេញ​៖​ តារា​សម្តែង​និង​ចម្រៀង​ស្រី​អ្នកនាង ទូច ស្រី​ល័​ក្ខ ថ្វីត្បិតតែ​ទីផ្សា​សិល្បៈ​បច្ចុប្បន្នកំពុង​ទទួល​បាន​ជោគជ័យ ​និង​ការគាំទ្រ​ពី​ទស្សនិកជន​ច្រើន​យ៉ាងណាក្តី ​តែ​តារា​ស្រី​រូបនេះ​ហាក់​នៅតែ​ប្រកាន់​ច​រិ​តបែប​មនុស្ស​សាមញ្ញ​ធម្មតា​ ខុសប្លែក​ពី​តារា​សិល្បៈ​ឯទៀត​ដែល​រង​ការរិះគន់​ពី​មហាជន​លើ​ច​រិ​តឫក​ពារ​ជាដើម​។

តាម​ការកត់សម្គាល់​អ្ន​កនាង ទូច ស្រី​ល័​ក្ខ មួយរយៈ​ពេល​ចុង​ក្រោយនេះ​នាង​មិន​ត្រឹមតែ​ទទួលបាន​ទីផ្សារ​សម្តែង​ច្រើន​នោះទេ​ គឺ​តារា​ស្រី​រូបនេះ​ក៏​បែរមក​ជ្រើ​និពន្ធ​បទ​ចម្រៀង Original Song ជាច្រើន​ដើម្បី​ប្រកួតប្រជែង​ទីផ្សា​រគាំទ្រ​ពី​ទស្សនិកជន​។​ ម្យ៉ាងទៀត​អ្នកនាង ទូច ស្រី​ល័​ក្ខ ក៏បាន​ការលើកសរសើ​រលើ​អត្ត​ច​រិ​ករុះ​រាយ​រាក់ទាក់​ផងដែរ​។

​ចាប់អារម្មណ៍​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកនាង ទូច ស្រី​ល័​ក្ខ មុននេះ​បាន​បង្ហោះ​រៀបរាប់ថា​នេះ​ជីវិត​បែប​សាមញ្ញ​របស់ខ្ញុំ ងាប់​ទៅ​គ្មាន​នរណា​យកលុយ​ទៅតាម​ដូចគ្នា តែ​អ្វីដែល​ធ្វើអោយ​យ​ខ្ញុំ​មាន​សេចក្តីសុខ​គឺនុំប៉័ង​មួយ​កំណាត់​តម្លៃ​តែ ​២០០០​ រៀល​ និយាយ​ពី​ថា​ឆ្ញា​ញ់​នោះ​ឆ្ញា​ញ់​…​។

​លើសពីនេះ​តារា​សម្តែង​និង​ចម្រៀង​ស្រី​អ្នកនាង ទូច ស្រី​ល័​ក្ខ បានលើកឡើង​ថា​ថា បើ​ទោះបីជា​នៅ​កន្លែង​ណាក៏ដោយ​តែ​ពិតជា​មានតម្លៃ​សម្រាប់​ខ្ញុំ​ណាស់ សំខាន់​ដឹងថា​ខ្លួន​ខ្ញុំ​កើត​មកពីណា​…​។​ ជាមួយគ្នានេះ​ក៏មាន​អ្នកគាំទ្រ​លើក​ឡើ​ថា​កន្លែង​ណា​ក៏​ជា​កន្លែង​ដែរ​យើង​អាចនឹងទទួល​បាន​ភាព​រីករាយ​ដែរ​ណា​បង​។ ​នេះ​ជា​សុខ​សុភមង្គល​ម្យ៉ាង​សម្រាប់​យើង​ទទួលបាន​នឹង​ឲ្យ​តម្លៃ​៕

Facebook Comments

អត្ថបទទាក់ទង