ទៀតហើយ! ញ៉ែម សុគន្ធ បែកធ្លាយ​ដំណឹង​រួមភេទ​ជាមួយ​ប្រុស​គ្នាឯង

Spread the love

ភ្នំពេញ​ ៖​ ជាថ្មី​ម្តងទៀត​តារា​សម្តែង​ប្រុស​លោក ញ៉ែម សុគន្ធ ត្រូវបាន​បុរស​ម្នាក់​ចេញមុខ​ទម្លាយ​រឿង​ដ៏​រសើប​លើ​ករណី​នៃ​ការ​រួមភេទ​ជាមួយ​ប្រុស​គ្នាឯង។ មិនតែប៉ុណ្ណោះ​ត្រូវ​បាន​ប្រភព​បញ្ជាក់​ថា​លោក ញ៉ែម សុគន្ធ ជា​ខ្ទើយ​លាក់​មុខ​ចូលចិត្ត​រួមភេទ​មិន​រើសមុខ​មិន​ថា​មនុស្ស​ប្រុស​ឬ​ស្រី​ឡើយ។

ផ្អែក​តាម​ម្ចាស់​Account Facebook ឈ្មោះ Sam Nang បាន​រៀបរាប់ថា ខ្ញុំម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សំ ណា​ង សូម​បកស្រាយ​រឿង​ពិត​ខ្លះ​ស្តីពី​តារា​សម្តែង​លោក ញ៉ែម សុគន្ធ វា​គួរ​ឲ្យ​សង្វេគ​​​ណាស់​អាណិត​ណាស់ និង​អាម៉ាស់​ជាទីបំផុត​ ដែល​តារា​សិល្បៈ​រូបនេះ​ធ្វើ​ឲ្យ​សង្គម​សិល្បៈ​អាប់ឱន​ និង​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ម្នាក់​ត្រូវ​រង​នូវ​អំពើ​អយុត្តិធម៌​ ព្រមទាំង​នារី​ម្នាក់​គូ​ដណ្តឹង​របស់​លោក ញ៉ែម សុគន្ធ នឹង​ត្រូវ​អាម៉ាស់​នៅ​ថ្ងៃ​អ​នាគត។

​ប្រភព​បញ្ជាក់​ថា​ លោក ញ៉ែម សុគន្ធ មុខ​ក្រាស់​ មិន​ចេញ​ខ្មាស​សូម្បីតែ​ខ្ញុំម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សំ ណា​ង ក៏​គាត់​ស៊ី​ខ្ញុំ​ចោល​ដែរ​។ ​ដូច្នេះ​ខ្ញុំ​សូមបញ្ជាក់​ឲ្យ​ច្បាស់​ក្នុងថ្ងៃនេះ​ថា ញ៉ែម សុគន្ធ ជា​ប្រភេទ​ស៊ី​ទាំងប្រុស​ ស៊ី​ទាំងស្រី ឬ​ហៅថា​ខ្ទើយ​លាក់​មុខ​។​ គាត់​បាន​លេង​ជាមួយ​ខ្ញុំ​តាំងពី​គាត់ នៅ​ជិះ​ទ្បាន​ឆ្លាម​ពណ៌​ស្ករ​ម្ល៉េះ នៅក្រោយ​វត្ត​បុ​ទុម គឺ​លេង​ក្នុង​ទ្បាន​តែម្តង គាត់​ស៊ី​ប្រុស​មិន​រើសមុខ។​

ម្ចាស់​Account Facebook ដដែល​នេះ​បន្តថា ​ក្រោយមក​ក៏​លេចឮ​មានរឿង​អាស្រូវ ជាមួយ​ក្មួយប្រុស​គាត់ ដែលជា​ម្ចាស់​គណនី​ឈ្មោះ សុវណ្ណ រិ​ទ្ធ តែ​ខ្ញុំ​មិនដឹងថា សុវណ្ណ រិ​ទ្ធ មាន​ចំណងស្នេហា​ជាមួយ​គាត់ ឬ​យ៉ាងណាទេ តែ​បែរជា​ខាង​គ្រួសារ​របស់ សុវណ្ណ រិ​ទ្ធ ថា​គាត់​ហ្នឹង​បែក​ថ្នាំ​ទៅវិញ ខ្ញុំ​សំណាង​គិតថា សុវណ្ណ រិ​ទ្ធ មិនមែន​បែក​ថ្នាំ​និយាយ និង​សរសេរ​ផ្ដេសផ្ដាស​នោះទេ តែ​តាមមើល​គ្រាន់តែ​គ្រួសារ​គេ ចង់ទុក​មុខ​ឲ្យ និង​លាក់បាំង​ធាតុពិត​របស់លោក ញ៉ែម សុគន្ធ តែ​ប៉ុណ្ណឹង តាមពិត​គាត់​ជា​ខ្ទើយ​លាក់​មុខ​មែនហើយ​។​

គាត់​(​ញ៉ែម សុគន្ធ​)​ធ្លាប់​លេង​ប្រដាប់​ភេទ​ខ្ញុំ​ក្នុង​ឡាន​ជា​ច្រើនដង​ទៀតផង​។ ​ដូច្នេះ​សូម​បងប្អូន​ជ្រាប​ពីមុខ​មាត់​ពិត របស់​តារា​រូប​នេះ​ កុំ​អោយ​គាត់​ដើរ​បំផ្លាញ​កិត្តិយស​របស់​មនុស្ស​ប្រុស និង​ស្រី​ដទៃ​ផ្សេងទៀត និយាយ​ទៅ​បងប្រុស​ឈ្មោះ សុវណ្ណ រិ​ទ្ធ ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ធ្លាប់​ទម្លាយ​រឿងអាស្រូវ​ជាមួយ ញ៉ែម សុគន្ធ នោះ​មិនដឹង​ជា​យ៉ាង​ម៉េច​ទេ​ឥឡូវ។

គិត​មក​ទល់​ពេល​នេះ ​នៅ​មិនទាន់​ឃើញ​មាន​ប្រតិកម្ម​ណាមួយ​ពី​សាមីខ្លួន​លោក ញ៉ែម សុគន្ធ នៅឡើយ​ទេ​។​ នេះ​ជា​សំណេរ​របស់​ម្ចាស់​Account Facebook ខាងលើ​បន្ថែម៕

 

Facebook Comments

អត្ថបទទាក់ទង