ទៀត​ហើយ​ខ្មែរ! ​ឃាត់​ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ ​ជាមួយ​គ្រឿងញៀន​៣១​គីឡូក្រាម

Spread the love

ស្ទឹងត្រែង​ ៖ ​ជន​សង្ស័យ​ ជា​ជនជាតិ​ឡាវ​ម្នាក់ ​ត្រូវ​បាន​ការិយាល័យ​ក​៥​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហា​ផ្ទៃ​​​​ ​ឃាត់ខ្លួន​ ​ជាមួយ​នឹង​គ្រឿងញៀន​ប្រភេទ​ICE​៣០​ដុំ ​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ថ្ងៃ​ទី​០៣​ ខែ​មីនា​ ឆ្នាំ​២០១៨​ត្រង់​ចំណុច​ស្ពាន​ទី​២ ​ស្ថិត​ក្នុង​ភូមិ​កំ​ផាន់ សង្កាត់​សាមគ្គី ក្រុង ខេត្ត​ស្ទឹងត្រែង។

លោក​ឧត្ដមសេនីយ៍​សាន​ សុ​ទ្ធី​ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​​​ ​ជនសង្ស័យ​មាន​​ឈ្មោះ​អាំ ណ​យ​សាក់សី​រី​សាក់​ ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ​ រស់នៅ​​ភូមិ​វាង​សៃ ស្រុក​លួង​ផា​បាង ខេត្ត​លួង​ផា​បាង។

ចំពោះ​គ្រឿងញៀន​ប្រភេទ​ICE ​ ​ដែល​បង្ក្រាប​បាន​នេះ មាន​ចំនួន​៣០​ដុំ ហើយ​បើ​ថ្លឹង​ទាំង​​សំបក មាន​រហូត​ដល់​៣១​គីឡូក្រាម​ឯណោះ។ ទោះ​យើង​ណា ​គ្រឿងញៀន​នេះ ​សមត្ថកិច្ច​នឹង​ធ្វើ​ការ​ថ្លឹង​ដើម្បី​ឲ្យ​ដឹង​ចំនួន​ពិត​ប្រាកដ ​ចំណែក​ជនសង្ស័យ ​កំពុង​ឃាត់​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដើម្បី​ធ្វើការ​សាកសួរ ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

​​

Facebook Comments

អត្ថបទទាក់ទង

Leave a Comment