ទេព បូ​ព្រឹក្ស ស្ងាត់ៗ​ទម្លាយ​អត្តសញ្ញាណ​បុរស​ពិត​ក្នុង​ចិត្ត​ ដែល​លាក់​មុខ​យូរ​ឆ្នាំ

Spread the love

ភ្នំពេញ​ ៖​ តារាចម្រៀង​ស្រី​ពូកែ​ខាង​បំបែក​ក្បាច់​រាំ​របស់​ផលិតកម្ម​ហង្ស​មាសក​ញ្ញា ទេព បូ​ព្រឹក្ស ថ្មីៗ​នេះ​ បាន​ដាច់ចិត្ត​បង្ហាញ​ឲ្យ​មហាជន​បានដឹង​ និង​ឃើញ​ជា​សាធារណៈ​អំពី​អត្តសញ្ញាណ​ពិត​របស់​បុរស​ម្នាក់ ​ដែល​នាង​អះអាង​ថា ​ជា​បុរស​ពិត​ស្ថិតក្នុង​បេះដូង​និង​ចាំ​ថែរក្សា​ផ្តល់​កម្លាំង​គ្រប់ពេល។

ការប្រកាស​របស់​តារា​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស នេះ​ បានធ្វើ​ឲ្យ​មហាជន​កាន់តែ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​នូវ​អ្វីដែល​នាង​មានចិត្ត​ក្លាហាន​អាច​ទម្លាយ​ដោយ​បើកចំហ​ឲ្យ​នូវ​រូប​ភាពបុរស​សំខាន់​ក្នុង​ដួងចិត្ត។ ម្យ៉ាងទៀត​អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ​បុរស​ខ្លាំង​ក្នុង​ចិត្ត​របស់​កញ្ញា ទេព បូ​ព្រឹក្ស ថែមទាំង​សង្ហា​ និង​មាន​ឋានៈ​ខ្ពស់​ទៀតផង។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​១​សន្លឹក​នោះ​កញ្ញា ទេព បូ​ព្រឹក្ស​បាន​សរសេរ​ដោយ​ភ្ជាប់​ការជូន​ពរ​ម​កថា ​រីករាយ​ខួបកំណើត​លោក​ពុក សូម​ឲ្យ​លោក​ពុក​សុខ​ភាពល្អ អាយុ​វែង។ តាមរយៈ​សម្តី​បញ្ជាក់​មួយ​ឃ្លា​នេះ​ អាចធ្វើ​ឲ្យ​មហាជន​យល់​កាន់តែ​ច្បាស់​ថា​ តាមពិត​បុរស​ក្នុង​ដួងចិត្ត​របស់​កញ្ញា ទេព បូ​ព្រឹក្ស ម្នាក់​នោះ​គឺជា​អ្នកមានគុណ​(​ឪពុក​)​របស់​នាង​សោះ។

ប៉ុន្តែ​ថ្វីត្បិតតែ​យ៉ាងនេះ​ ក៏​ពិត​មែន​រឿង ​ដែល​ធ្វើ​ឲ្យ​មហាជន​កាន់តែ​ចាប់អារម្មណ៍​នោះ​គឺ​កន្លងមក​កញ្ញា​ ទេព បូ​ព្រឹក្ស ពុំ​ធ្លាប់​បង្ហាញ​ពីមុខ​មាត់​ពិត​របស់​ឪពុក​ខ្លួន ហើយ​មិន​ដឹងថា​គាត់​មាន​តួនាទី​ជា​អ្វី​ឡើយ តែ​ដល់​ពេល​ដែល​នាង​ត្រូវ​បង្ហាញ​ទើប​ដឹង​ថា​ឪពុក ទេព បូ​ព្រឹក្ស មានមុខ​ងារ​ជា​មន្ត្រី​នគរបាល​និង​ឋានៈ​ខ្ពស់​ទៀត​ផង៕

Facebook Comments

អត្ថបទទាក់ទង