ទេព បូ​ព្រឹក្ស អន់ចិត្ត​ខ្លាំង​ជាមួយ​លោក តាន់ គឹម​សួរ ដែល​បង្ហោះ​សារ​រិះគន់

Spread the love

ភ្នំពេញ ​៖ ​តារាចម្រៀង​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស មុននេះ​បន្តិច​ បានបង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ក្រោយ​ពេលដែល​លោក តាន់ គឹម​សួរ បាន​បង្ហោះ​សារ​រិះគន់​ជា​សាធារណៈ​ថា​នាង​បាន​ចម្លង​ក្បាច់​រាំ​បែក​ស្លុយ​ពី​ថៃ។

កញ្ញា ទេព បូ​ព្រឹក្ស បាន​ប្រតិកម្ម​បែបនេះ​ថា ខ្ញុំ​តែងតែ​គោរព​បង​មិន​ថា​ឆន្ទៈរបស់បង​ទេ តែ​ពេលខ្លះ​ក៏​សុំអោយ​បង​បែងចែក​ដែរ មើល​អោយ​គ្រប់​ហើយ​ពិចារណា​តាម​ការ​គួរ សុំ​តែ​ប៉ុណ្ណឹង​ទេ​បង Tan Kimsour តាំងពីដើម​មក​ខ្ញុំ​មិនដែល​បាន​និយាយ​ឬ​ស្គា​ល់បង​នៅ​ខាងក្រៅ​ទេ។

កញ្ញា​ទេព បូ​ព្រឹក្ស បាន​បន្ថែម​ថា ខ្ញុំ​ស្គា​ល់បង​តែ​ក្នុង​fb(​ហ្វេ​ស​ប៊ុ​ក​)​តែបើ​បង​គិតថា​បង​ចាត់ទុក​ខ្ញុំ​ជា​ប្អូន​និង​ចង់​មាន​អ្វី​ប្រាប់​ខ្ញុំ​គឺ បងអាច chat inbox មក​ខ្ញុំ​ផ្ទាល់​បាន ហេតុ​អី​ចាំបាច់​share​ជា​សាធារណៈ​ដើម្បី​ឲ្យ​គេ​វាយប្រហារ​ខ្ញុំ​ធ្វើ​អ្វី​?​តាមពិតទៅ​មនុស្ស​គឺ​ដូច​តែ​គ្នា​ទេ។

សូមបញ្ជាក់ថា ​ប្រតិកម្ម​របស់​កញ្ញា ទេព បូ​ព្រឹក្ស ខាងលើនេះ​ បានធ្វើ​ឡើង​បន្ទាប់ពី​លោក តាន់ គឹម​សួរ បាន​សរសេរ​បង្ហោះ​រិះគន់ថា​ តាមពិត​ផុស​បែបនេះ​ខ្ញុំ​មិនត្រូវ​ចែករំលែក​ទេ វា​ដូចជា​Spam​អញ្ចឹង វា​អាច​ប៉ះពាល់​ដល់​Account Facebook របស់ខ្ញុំ តែ​ខ្ញុំ​ត្រូវតែ​ធ្វើ។

លោក តាន់ គឹម​សួរ បាន​បន្តថា ​ក្នុងនាម​ជា​ខ្មែរ​ដែលមាន​ទំនៀម​ទម្លាប់ ប្រពៃណី​ដ៏​ល្អ​ផូរផង់ ក្នុងនាម​បងប្រុស​ដែល​ស្រលាញ់​ប្អូន​បង​មិនអាច​ឱបដៃ​ឈរ​មើល​ប្អូន បន្ត​ខុស​បែបនេះ​បាន​ទៀត​ទេ ចាត់ទុកថា​បង​ជា​បងប្រុស ម្នាក់​និយាយ​ណែនាំ​ទៅកាន់​ប្អូន ចុះ ចង់​ខឹង​ចង់​ស្អប់​ក៏​បង​មិន​ថា​អី​ដែរ​ទោះបីជា​ស្ទា​យមក​ពី​ប្រទេស​ណាក៏ដោយ​វា​គឺជា​រូបភាព​ដែល​លើស​ខ្លាំង​តែម្តង។ ឈប់​បានទេ គិតដល់​សង្គមជាតិ​យើង​ខ្លះ​បានទេ ?​សុំ​ប៉ុណ្ណឹង​ទេ៕

Facebook Comments

អត្ថបទទាក់ទង