ទេព បូ​ព្រឹក្ស Live​វីដេអូ​និយាយ​ពាក្យ​មួយ​ឃ្លា​នេះ ​មានន័យ​ចាក់​ដោត​ខ្លាំង​លើ​អ្នក​ពូកែ​រិះគន់

Spread the love

ភ្នំពេញ ​៖ ​តារាចម្រៀង​វ័យក្មេង​របស់​ផលិតកម្ម​សាន់​ដេ​កញ្ញា ទេព បូ​ព្រឹក្ស មហាជន​បានដឹង​គ្រប់គ្នា​ហើយ​ថា ​មួយរយៈ​នេះ ​នាង​ហាក់​មាន​យីអ៊ុន​មិនសូវ​ល្អ​នោះ​ទេ​ ស្រប​ពេលដែល​សកម្មភាព​មួយចំនួន​តែង​ត្រូវ​រង​ការរិះគន់​ជា​បន្ត​បន្ទាប់ពី​ទស្សនិកជន។ ម្យ៉ាងទៀត​តារា​ស្រី​រូបនេះ​អំឡុងពេល​នេះដែរ​ក៏ត្រូវ​បាន​គេ​មើលឃើញថា​អាជីព​សិល្បៈ​នាង​ដូច​ជា​មាន​ភាព​រង្វើល​ដោយហេតុថា​ផលិតកម្ម​ហង្ស​មាស​មិនសូវ​ទម្លាក់​បទ​ឲ្យ​ច្រៀង។

ជាក់ស្តែង​កញ្ញា ទេព បូ​ព្រឹក្ស កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨​កន្លងមកនេះ​ នាង​បាន​ទទួលរង​ការរិះគន់​ចំនួន​ពីរលើក​ផ្ទួនៗ​គ្នា​ដោយ​ករណី​ទីមួយ​លើ​ការ​ស្លៀកពាក់ ​និង​ករណី​ទី​ពីរ​ក្រោយពេល​នាង​បញ្ចេញ​បទ​ចម្រៀង​មាន​អត្ថន័យ​ផ្លែផ្កា​​បញ្ឆិតបញ្ឆៀង​ចំពោះ​អ្នកគាំទ្រ​ ដែល​តែង​ធ្វើការ​រិះគន់​រាល់​សកម្មភាព​របស់​នា​ង​មួយចំនួន។

ឆ្លើយតប​នឹង​ការរិះគន់​នេះដែរ​តារាចម្រៀង​ពូកែ​​ខាង​ចាក់​ក្បាច់​រាំ​កក្រើក​ឆាក​កញ្ញា ពេ​ទ បូ​ព្រឹក្ស ថ្មីៗ​នេះ​បានធ្វើការ​Live វីដេអូ​ភ្ជាប់​នឹង​ការ​លើកឡើងថា ឈ្លោះ​គ្នា​គឺ​ឈ្លោះ​ជា​មិត្ត​មិនមែន​ឈ្លោះ​គ្នា​ជាស​ត្រូវ​ទេ។ នៅលើ​បណ្តាញ​សង្គម​ឈ្លោះ​ចុះ​ព្រោះ​ដើម្បី​ចង់បាន​ផល​ចំណេញ​រៀងៗ​ខ្លួន៕

Facebook Comments

អត្ថបទទាក់ទង