ធានាថា​នឹង​សើច​ចុកពោះ! អ៊ឹម ជីវ៉ា បង្ហោះ​វីដេអូ​ករណី​ជះ​ស្រា​បៀរ​លើ ទេព បូ​ព្រឹក្ស ជា​រឿង​តូចតាច និង​ផ្ញើជូន​ឯកឧត្តម​១​ម្នាក់​

Spread the love

​ភ្នំពេញ ​៖ នេះ​ពិតជា​ទប់​សំណើច​មិនជា​ប់​ឡើយ ​ក្រោយ​បាន​ទស្សនា​វីដេអូ​របស់​តារា​សម្តែង​ប្រុស​លោក អ៊ឹម ជីវ៉ា ដែល​ត្រូវបាន​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ស្រប​ពេលដែល​ផ្ទុះឡើង​នូវ​រឿងរ៉ាវ​ដ៏​រសើប​របស់​តារាចម្រៀង​កញ្ញា ទេព បូ​ព្រឹក្ស ត្រូវ​បាន​ ​បុរស​ម្នាក់ ​យក​កំប៉ុង​ស្រា​បៀរ​គប់​ស្រោច​ពេញ​ខ្លួន។ ប៉ុន្តែ​ភ្លាមៗ​នោះ​ក៏​ស្រាប់​តែមាន​មន្ត្រី​របស់​ក្រសួង​​​វប្បធម៌​និង​វិចិត្រសិល្បៈ​លោក ថៃ នរៈ​សត្យា និយាយថា​ជា​រឿង​តូចតាច​ធ្វើ​ឲ្យ​រីក​ធំ​នាំ​ឲ្យ​មាន​ប្រតិកម្ម​រិះគន់​ពី​មហាជន​ជាច្រើន​។​

ដោយសារតែ​សម្តី​របស់លោក ថៃ នរៈ​សត្យា ខាងលើនេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​សម្តែង​ការមិន​ពេញចិត្ត​និង​ផ្ទុះ​ការ​រិះគន់ថា​ក្នុងនាម​លោក​ជា​មន្ត្រី​របស់​ក្រសួង​ដែលជា​ម៉ែឪ​ទី​២​របស់​អ្នកសិល្បៈ​មិនគួរណា​ប្រើស​ម្តី​ខ្វះ​ការ​ពិ​ចារ​ណា​ដូច្នេះ​។​ ទន្ទឹមគ្នា​នេះដែរ ​តារា​ប្រុស​លោក អ៊ឹម ជីវ៉ា ក៏បាន​ធ្វើ​វីដេអូ​បែប​កំប្លែង​លើ​ករណី​របស់​កញ្ញា ទេព បូ​ព្រឹក្ស ដែល​ត្រូវបាន​គេ​យល់ថា​ជា​រឿង​តូចតាច​បំផុត​។​



បង្ហោះ​ភ្ជាប់​ជាមួយ​ឃ្លីប​វីដេអូ​បែប​កំប្លែង​និង​អស់សំណើច​នោះ​លោក អ៊ឹម ជីវ៉ា បាន​និយាយថា​រឿង​ជះ​ស្រា​បៀរ​លើ​តារា​ជា​រឿង​តូចតាច ពេលនេះ​ចេញ​វីដេអូ​ហើយ! សូមជួយ​ស៊ែរ​ឲ្យ​ឯកឧត្តម​ម្នាក់​មួយ​មក​។ ​ខ្ញុំ​សូមជម្រាបថា​ ការថត​វីដេអូ​របស់ខ្ញុំ​គឺ​មិនបាន​ឌឺដង​ដាក់​មន្ត្រី​ឬ​បុគ្គល ដាក់ឈ្មោះ​ក្រសួង​ឬ​ឈ្មោះ​មន្ត្រី​ណាមួយ​ឡើយ​គឺ​ធ្វើ​បែប​កំប្លែង​សូមមេត្តា​កុំ​ស៊ី​លៀស​រអៀសខ្លួន​រើស​ដាក់ខ្លួន​។​

លោក អ៊ឹម ជីវ៉ា បាន​និយាយទៀតថា ​បើ​នរ​ណា​មិន​ពេញចិត្ត​អាច​អូស​រំលង​បាន​មិនបាច់​ចូល​មើល​ទេ បើ​វីដេអូ​នេះ​ធ្វើ​ឲ្យ​អស់លោក​ក្តី​ក្រហាយ​ពេក​នៅ​មិន​សុខ សូម​ទៅ​ប្តឹងទៅ​ខ្ញុំ​ស្វាគមន៍​ជានិច្ច​។ ​រឿង​មួយទៀត​ជូន​ចំពោះ​អ្នក​ពូកែ​ជេរ​ខ្ញុំ​ផង សូម​មេត្តា​ហូប​អាហារ​ទិព្វ​និង​ឲ្យ​ជីវិត​ក្លាយជា​អមតៈ​ផង ក្រែង​ថ្ងៃ​ណាមួយ​គេ​ជះ​ស្រា​បៀ​លើ ឬ​មុន​ឆ្លង​ឆ្នាំ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ឡាន​ដូច​ខ្ញុំ ក្រែង​គ្មាន​ជីវិត​រស់នៅ​តទៅទៀត ។ ពាក្យចាស់​ពោលថា​ កុំ​សើច​និង​ប្រុង​ប្រយ័ត្ន​ពៀរ​ឆ្លង​ម្តងម្នាក់​។​សូម​ទស្សនា​វីដេអូ​សំណើច​របស់លោក អ៊ឹម ជីវ៉ា ខាងក្រោម​នេះ​ទាំងអស់គ្នា​៖៕​


Facebook Comments

អត្ថបទទាក់ទង