ធី សុវណ្ណ​ថា៖ ​ឆ្លើយ​សំនួរ​ តើ ធី សុវណ្ណ​ថា មាន​សិទ្ធ​អ្វី​ប្តឹង Heng yin?

Spread the love

​ភ្នំពេញ ៖ ថ្វីត្បិតតែ​មានការ​សុំទោស​ពី​សំណាក់​យុវជន​ម្នាក់​ប្រើ​ Account Facebook ឈ្មោះ Heng Yin ដែល​បាន​ប្រមាថ​លើ​វប្បធម៌​ជាតិ​ និង​ប្រមាថ​លើ​ប្រជាជន​កម្ពុជា​កាលពី​ពី​ថ្មីៗ​កន្លងមក​ក៏ពិតមែន ​ប៉ុន្តែ​រហូតមកទល់​ពេលនេះ​នៅតែមាន​ការលើកឡើង​ និង​ស្នើរ​ឲ្យ​មានការ​ដាក់ពាក្យ​បណ្តឹង​លើ​យុវជន​រូបនោះដ​ដែល​ ខណៈ​កញ្ញា ធី សុវណ្ណ​ថា បាន​ចោទ​ជា​សំនួ​រថា ​ខ្លួន​អាចមាន​សិទ្ធ​ប្តឹង​បុគ្គល​រូបនេះ​ឬទេ​?​។

​កញ្ញា ធី សុវណ្ណ​ថា បាន​លើកឡើងថា ឆ្លើយ​សំនួរ​តើ ធី សុវណ្ណ​ថា មាន​សិទ្ធ​អ្វី​ប្តឹង Heng yin? ១/ តាមច្បាប់ ពលរដ្ឋ​ខ្មែរមាន​សិទ្ធ​ដាក់ពាក្យ​ប្តឹង​។​ ២/ ធី សុវណ្ណ​ថា ជា​ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម​ជា​ស្ថាប័ន​កិច្ចការ​សង្គម​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​។ ​៣ / ធី សុវណ្ណ​ថា ជា​សមាជិក និង​ជាម​ន្ត្រី​នៃ​សមាគម​សិល្បៈ​ដែលជា​ស្ថាប័ន​ជំនាញ​សិល្បៈ​ទទួលស្គាល់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។

​កញ្ញា ធី សុវណ្ណ​ថា បន្តទៀតថា​ យោងតាម​ច្បាប់ និង​តួនាទី​របស់ខ្ញុំ ខ្ញុំ​មា​សិទ្ធ​គ្រប់គ្រាន់ដាក់ពាក្យ​ប្តឹង​ Heng yin ​ដែល​ Heng Yin​ បាន​ប្រមាថ​លើ​វប្បធម៌​ជាតិ និង​ប្រមាថ​លើ​ប្រជាជន​កម្ពុជា ហើយ​ការសុំ​ទោស​របស់ Heng Yin មាន​ឥរិយាបថ​មិន​សមរម្យ ​និង​រឹង​រួសមិន​ព្រម​លុប​ការ​ផូស​ផ្សាយ​ប្រមាថ​លើ​វប្បធម៌​ជាតិខ្មែរ​តាម​ការព្រមាន​របស់ខ្ញុំ​ទេ ហើយ​រហូតមកដល់​ថ្ងៃនេះនៅតែ​ផូស​ផ្សាយ​ប្រមាថ​ជនជាតិខ្មែរ នាង​ខ្ញុំ និង​សមាគម​សិល្បៈមិន​ទទួលយក​ការ​សុំទោស​បែបនេះ​ទេ ។

កញ្ញា ធី សុវណ្ណ​ថា បញ្ជាក់ថា​ មាន​អ្នក​រិះគន់​ខ្ញុំ​ថា ខ្ញុំ​ប្តឹងព្រោះ​ចង់បាន​មុខមាត់ ជាការ​សម្តែង​…។ ​អ្នក​ក៏​អាចដាក់​ពាក្យ​ប្តឹង​ដែរ ឬ​ចូលរួម​សម្តែង​ដែរ សូម​អញ្ជើញ​… តែបើ​មិន​ហ៊ាន​ទេ សូម​ឈប់​ព្រុស​ជាបន្ទាន់​ប្រយ័ត្ន​បាន​ចូលរួម​សម្តែង​ដែរ​ពីបទ “​រារាំង​ការដាក់​ពាក្យបណ្តឹង​”​ហើយ​បាន​ទៅ​​សម្តែង​ក្នុង​គុក​ឬ​បានរ​ត់ទៅ​សម្តែង​នៅក្រៅ​ស្រុក “​សូម​ប្រយ័ត្ន ការអត់ធ្មត់​ខ្ញុំមាន​ដែន​កំណត់​”។ “​វប្បធម៌​រលត់ជាតិ​រលាយ វប្បធម៌​ពណ្ណរាយជាតិ​ថ្កើងថ្កាន​” វប្បធម៌​ជាតិខ្មែរ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម កូន​ខ្មែរ​គ្រប់គ្នា​មាន​កាតព្វកិច្ច​ការពារ ថែរក្សា​វប្បធម៌​ជាតិ​យើង បើ​មិន​គាំទ្រ​ខ្ញុំ​ក៏​តាមចិត្ត តែ​កុំ​រិះគន់​ខ្ញុំ​ក្នុង​រឿងនេះ សូមអ្នក​ដែល​រិះគន់​ខ្ញុំ សូម​ទទួល​ជ្រាប​…​ ពី​នាង​ខ្ញុំ ធី សុវណ្ណ​ថា​។ កញ្ញា ធី សុវណ្ណ​ថា បន្ថែម​៕​

 

Facebook Comments

អត្ថបទទាក់ទង