ធ្ងន់​ហើយ​ពេលនេះ​អា​ក្អូ​ន ! ម៉ៃ សុគន្ធ ចេញ​វីដេអូ​ចុក​ឈាម​ផ្ញើជូន​យុវជន​ម្នាក់​រិះគន់ Miss Grand កម្ពុជា​

Spread the love

​ភ្នំពេញ​៖​ ខណៈពេល​ដែលមាន​ទស្សនិកជន​និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​នាំ​គ្នាំ​បង្ហាញ​ការគាំទ្រ​បេ​ក្ខ​នារី​របស់​ខ្មែរ​កញ្ញា ឌី លីកា តាមរយៈ​ការ Like និង Share ក្នុងការ​ប្រកួត​លើ​ឆាក​នៃ​កម្មវិធី Miss Grand International នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នោះ​ ក៏​ស្រាប់​តែមាន​យុវជន​ម្នាក់​បានចេញ​មុខ​ធ្វើការ​រិះគន់​ដោយ​មិន​សំចៃមាត់​លើ​ឆន្ទៈ​នៃ​ការគាំទ្រ​របស់​មហាជន​លើក​ញ្ញា ឌី លីកា។​

​ដោយសារតែ​មើលឃើញ​ពី​ទង្វើរ​ដ៏​មិនគួរ​ឲ្យ​គាំទ្រ​ និង​ការប្រើ​ពាក្យសម្តី​មិន​សរម្យបែបនេះ​ភ្លាមៗ​នោះ​ក៏មាន​មហាជន​ជាច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​ជេរប្រមាធ​ធ្ងន់ៗ​និង​ថែមទាំង​ចោទ​ជា​សំនួរ​ទៅ​យុវជន​រូបនោះ​ថា​តើ​គេ​ជា​ជាតិ​សាស្ត្រ​របស់​ខ្មែរ​ឬ​មិនមែន ?​។​ឯ​ខ្លះទៀត​ក៏បាន​បញ្ចេញ​ទស្សនៈ​ខឹង​ខ្លាំងៗ​លើ​បុគ្គល​រូបនោះ​ផងដែរ​។​

មិន​ខុសគ្នា​ពី​ទស្សនិកជន​នោះទេ​តារាចម្រៀង​លោក ម៉ៃ សុគន្ធ ភ្លាមៗ​នេះ​ក៏បាន​ចេញ​វីដេអូ​ភ្ជាប់​ជាមួយ​ការ​លើកឡើងថា ខឹង​អា​ភ្លាវ​Tavan​នេះ​ឡើង​ចង់​ឈឺភ្នែក​ហើយ​មើល​វីដេអូ​វា​ហើយ​ចង់​ជូន​កាដូ​ស្បែកជើង​ពីរ​គូ​ដាក់​ក្នុង​កញ្ចប់មាត់​វា​បើ​មិន​ជួយ​ចែវ​ជួយ​ចូក​ទេ កុំ​យក​ជើង​រាល​ទឹក​ណា​អា​ភ្លាវ​ផ្លោក ។​

លោក ម៉ៃ សុគន្ធ បាន​បន្ថែមថា ខ្ញុំ​ចេញ​វីដេអូ​នេះ​ក្នុងនាម​ខ្ញុំ​ជា​ខ្មែរ​មិនមែន​ចេញមក​កាង​ឬ​ទាមទារ​ចំណាប់អារម្មណ៍​ពី Miss Grand​ ទេ​ណា ។​ដើម្បី​បានដឹង​កាន់តែច្បាស់​សូម​ទស្សនា​វីដេអូ​បញ្ចេញ​ប្រតិកម្ម​របស់លោក ម៉ៃ សុគន្ធ ផ្ញើ​ទៅ​យុវជន​ជាមួយ​គេហទំព័រ ​Kh Stars ខាងក្រោម​នេះ​ទាំងអស់គ្នា​៖៕​

Facebook Comments

អត្ថបទទាក់ទង