ធ្លាក់​យន្តហោះ​ចូលក្នុង​តំបន់​លំនៅដ្ឋាន​ប្រជាជន​សម្លាប់​មនុស្ស​១៧​នាក់​នៅ​ប៉ា​គី​ស្ថាន​

Spread the love

 

​មនុស្ស​ចំនួន​១៧​នាក់​បាន​ស្លាប់​នៅពេល​យន្តហោះ​យោធា​មួយគ្រឿង​ធ្លាក់ចូល​តំបន់​លំនៅដ្ឋាន​មួយ​ក្នុង​ទីក្រុង Rawalpindi នៃ​ប្រទេស​ប៉ា​គី​ស្ថាន​។​

 

​យន្ដហោះ​នេះ​បាន​ធ្លាក់​ចូលក្នុង​ប្លុក​អ្នកក្រ​មួយ​នៅក្នុង​សង្កាត់​ដែលជា​ទីតាំង​របស់​ទីស្នាក់ការ​កងទ័ព​។​

​មន្ត្រីជាន់ខ្ពស់​ម្នាក់​នៅក្នុង​តំបន់​នេះ​បាន​ប្រាប់​រ៉​យ​ទ័​រថា “​យើង​រកឃើញ​សាកសព​ចំនួន​១៧​នាក់​ដោយ​ក្នុងនោះ​មាន​ជន​ស៊ីវិល​១២​នាក់​និង​ក្រុមការងារ​អាកាសយានិក​៥​នាក់​ខណៈ​មនុស្ស​១២​នាក់​ទៀត​បាន​រងរបួស​នៅក្នុង​ឧប្បត្តិហេតុ​នៅ​ជិត​រដ្ឋធានី​ឥ​ស្លា​ម៉ា​បាដ​”៕

Facebook Comments

អត្ថបទទាក់ទង