ធ្លាប់​ជួប​ទេ ?! តារា​ពូកែ​ទើស​ហួសចិត្ត​ ហាង​លក់​បបរ​មួយ​កន្លែង​ម្តុំ​ផ្សារ​បឹង​ឈូក​ គ្រាន់តែ​ថែម​ស្លាប​មាន់ស្ងោរ​១​សោះ ​តម្លៃ​ឡើង​កប់​

Spread the love

ភ្នំពេញ​ ៖​ ពិតជា​រឿង​ដ៏​ភ្ញាក់ផ្អើល​និង​កម្រ​បាន​ជួប​ខ្លាំងណាស់ ​ស្របពេល​ដែល​ថ្មីៗ​នេះ​មានការ​បង្ហោះ​ចែករំលែក​បង្ហាញ​ពី​អារម្មណ៍​ហួសចិត្ត​ខ្លាំង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចំពោះ​តម្លៃ​ពិសេស​របស់​ស្លាបមាន់​ស្ងោរ​តែមួយ​ប៉ុណ្ណោះ​ដល់ពេល​គិតលុយ​ថ្លៃ​កប់​ពពក​ស្ទើរ​មិនគួរ​ឲ្យ​នឹកស្មាន​ដល់​សោះឡើយ​។​

តាមរយៈ​ការ​ទម្លាយ​ខាង​លើនេះ ​បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​បង្ហាញ​ការភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​នាំ​គ្នា​បញ្ចេញមតិ​រិះគន់​និង​ហួសចិត្ត​ខ្លាំង​ស្ទើរ​និយាយ​មិន​ចេញ​សោះឡើយ​។​ខណៈ​ដែលមាន​ខ្លះទៀត​បាន​និយាយថា​ ខ្មែរ​គឺ​ច​រិ​ត​អញ្ចឹង​ឲ្យ​តែមាន​ឱកាស​គឺ​ឆ្លៀត​ពេល​កេងចំណេញ​ភ្លាមៗ​តែម្តង​។​

ជាក់ស្តែង​នៅលើ​បណ្តាញ​សង្គម​របស់​តារាចម្រៀង​ជាប់​ងារ​ជាតា​រា​ពូកែ​ទិស​លោក ម៉ៃ សុគន្ធ ដែល​ខ្លួន​ជួប​ផ្ទាល់​លើ​ករណីនេះ​ បានលើកឡើង​ថា ច​រិត​ខ្មែរ​មួយចំនួន​ដែល​លក់​តម្លៃ​ថ្លៃ​(​លក់​កោរ​)​ចឹ​ង​ហើយ បានជា​ខ្មែរ​គ្នាឯង​មិន​ចង់​ជួយ​ញ៉ាំ សាហាវ​កប់​ថែម​ស្លាបមាន់​ស្ងោរ​មួយ ៦០០០​រៀល​វា​មិន​ថ្លៃ​ទេ​សម្រាប់​អ្នក​ធូរធារ​តែ​ចូល​ម្តង​បាត់​មុខ​ហ្មង ….​។​

លោក ម៉ៃ សុគន្ធ បាន​និយាយ​បន្ថែមទៀតថា លក់​អោយ​សមរម្យ​ទៅ​វា​ថី​?(​ហាង​បបរ​មាន់នៅ​កែង​ផ្សា​របឹង​ឈូក​)​មើល​តែ​ស៊ី​ហើរ​ហោះ​កោរមិនដាក់ទឹក មុន​ចូល​សួរ​តម្លៃ​សិន​ហាង​មួយ​នេះ​បងប្អូន​ស៊ែរ​ចំណាំ​បងប្អូន​។​

ទន្ទឹម​គ្នា​នេះ​ ក៏មាន​ការ​Commet​ថា ​ខ្មែរ​យើង​លក់​ថ្លៃ​គឺ​ម្ហូបអាហារ​ហ្នឹងហើយ ខុស​ពី​ប្រទេសជិតខាង គេ​លក់​សមរម្យ​….​។​ ចំណែក​ខ្លះទៀត ​ក៏បាន​រិះគន់​ដែរ​ថា​ ខ្ញុំ​នឹង​ចាំ​ទុក្ខ​មុននឹង​ហូប​អ្វី សួរ​តម្លៃ​សិន​ហើយ​ព្រោះ​ខ្មែរ​យើង​នឹង​មួយ​ចំនួន​កោរ​មិន​ដាក់​ទឹក​ម៉​ង ខ្ញុំ​ធ្លាប់​ជួប​ហើយ បាយ​ស្រួប​មួយ​ចាន​២០០០០៛​ពេល​គិតលុយ​ចង់​ដាច់​ផ្ងារ​អាសូរ​តែ​ឆ្ងាញ់​ទៅ​មិន​ថា​ទេ​លោក​អើយ​ស៊ី​បាន​ពី​ទៅ​បី​ម៉ាត់​លេប​លែង​ចូល​…៕​

 

Facebook Comments

អត្ថបទទាក់ទង