ធ្លាយ​ដំណឹង​ដ៏​រសើប! បាន មុន្នី​ល័​ក្ខ លួច​វះកាត់​កែ​ខ្ទង់ច្រមុះ​នៅ​គ្លីនិក​ស្រុក​ខ្មែរ​មួយ​កន្លែង

Spread the love

ភ្នំពេញ​ ៖​ តារា​ចម្រៀង​កញ្ញា បាន មុន្នី​ល័​ក្ខ ថ្មីៗ ​ត្រូវ​បាន​ប្រភព​ទម្លាយ​ឲ្យ​ដឹង​ថា ​តារា​ស្រី​រូប​នេះ​បាន​ចំណាយ​ខ្ទង់ពាន់​ដើម្បី​ចូល​វះកាត់​កែ​សម្ផស្ស ​និង​ច្រមុះ​ឲ្យ​មាន​ខ្ទង់​ស្រស់ស្អាត​ជាង​មុន​។​ ប៉ុន្តែ​ព័ត៌មាន​នេះ ​កន្លងមក​ត្រូវ​បាន​នាង​លាក់បាំង​ពី​មហាជន។

បើតាម​ប្រភព​និយាយថា​ សូម​រង់ចាំ​តាមដាន​ទស្សនា​ជាមួយនឹង​សម្រស់​កញ្ញា បាន មន្នី​ល​ក្ខ័​តារាចម្រៀង​សំឡេង​ស្រទន់​មាន​មន្ត​ស្នេហ៍​។ ​មុនពេល​វះកាត់​ និង​ក្រោយពេល​វះកាត់​លើក​ខ្ទង់ច្រមុះ​ថា​តើ​សម្រស់​របស់គាត់​ខុសប្លែក​កម្រិតណា​សប្តាហ៍​ក្រោយ ពី​ឌែ​ម៉ូ​គ្លីនិក​នឹង​បង្ហាញជូន​លោកអ្នក​។​

សូមបញ្ជាក់ថា ​ចំពោះ​រូប​សម្រស់​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់បំផុត​សម្រាប់​បុរស​-​នារី​។ ​ជាពិសេស​អាជីព​ជា​អ្នកសិល្បៈ​អាច​ទាញយក​ប្រជាប្រិយភាព​និង​ការចាប់អារម្មណ៍​ច្រើន​ពី​ក្រសែភ្នែក​មហាជន​។ ប្រសិនបើ​រូប​សម្រស់​មិនសូវ​ស្រស់ស្អាត​ ពួកគេ​នឹង​ខិតខំ​រិះរក​វិធីសាស្ត្រ​ដើម្បី​ធ្វើការ​កែខៃ ឲ្យ​មាន​លក្ខណៈ ល្អប្រសើរ ដើម្បី​ឲ្យ​កាន់​តែមាន​ទំនុកចិត្ត ចំពោះ​ខ្លួន គ្រប់ពេល​ឈរ​ចំពោះមុខ​អ្នក​ជុំវិញខ្លួន។

ម្យ៉ាងទៀត​គេ​សម្គាល់​ឃើញថា ​ចំពោះ​សិល្បករ​-​សិល្បការិនី​ជាច្រើ ន​បានសម្រេច​ជ្រើស​រើសយក​វិធីសាស្ត្រ​កែ​ចម្រុះ​ចាក់​ចង្កា​ឲ្យ​ស្រួច កែទម្រង់​មុខ​អក្សរ​វី​ដើម្បី​ឲ្យ​មាន​ស្រស់ស្អាត ទោះបីជា​ពួកគេ មាន​សម្រស់​ស្រស់ស្អាត តាមបែប​ធម្មជាតិ រួចទៅហើយ​ក៏ដោយ​។​

គេ​ចាំបាន​ថា​ តារាចម្រៀង​កញ្ញា បាន មុន្នី​ល័​ក្ខ គឺជា​តារាចម្រៀង​វ័យក្មេង​ដែល​កំពុង​ប្រជែង​បាន​ទីផ្សារ​ចម្រៀង​ច្រើន​ ​ខណៈ​ការគាំទ្រ​ពី​មហាជន​ក៏​កំពុងមាន​សន្ទុះ​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ផង​នោះ៕

Facebook Comments

អត្ថបទទាក់ទង