នរណា​ធ្វើ​អ្វី​ទៀតហើយ ទើប​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​ផ្ទុះ​ប្រតិកម្ម​​ខ្លាំង​យ៉ាងនេះ

Spread the love

ភ្នំពេញ ​៖​ តារា​សម្តែង ​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ បន្ទាប់ពី​មាន​បុគ្គល​ម្នាក់​ដែល​តែងតែ​ចូលមក​ជ្រែតជ្រែក​រិះគន់​លើ​ជីវិត​ស្នេហា​រវាង​នាង​និង​លោក ហេង ឡុង ​ ខណៈដែល​នាង​បានចាត់ទុក​សកម្មភាព​នេះ​ ជា​ឈ្នានីស​យ៉ាង​ពេញទំហឹង​។

ទោះបីជា​មានការ​បញ្ចេញ​ប្រតិកម្ម​មិន​ពេញចិត្ត​លើ​ទង្វើ​​របស់​បុគ្គល​រូបនេះ​ក៏ពិតមែន​ ប៉ុន្តែ​អ្នកនាង ចន ច័ន្ទ​លក្ខិណា គិត​មកទល់ពេលនេះ​ ពុំ​ត្រូវបាន​បញ្ជាក់​ឬ​បញ្ចេញ​ឈ្មោះ​របស់​បុគ្គល​រូបនោះ​ឲ្យ​មហាជន​បានដឹង​ជា​សាធារណៈ​ឡើយ​ ពោលគឺ​នាង​ត្រឹមតែ​និយាយថា​ មាន​អាយុ​ច្រើនជាង​ខ្លួន​តែប៉ុណ្ណោះ។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ប្រតិកម្ម​លើកឡើង​បែបនេះ​ថា​ លោកពូ​រមាស់​ទៀតហើយ​ណា អោយ​តែមាន​ព័ត៌មាន​អ្វី​ពាក់ព័ន្ធ​និង​ខ្ញុំ​ទាំងពីរ ​គឺមាន​មុខ​លោកពូ​ផុស​ដែរ សូម​ធ្វើជា​មនុស្ស​ចាស់​អោយមាន​ភាពថ្លៃថ្នូ​​ក្នុង​ខ្លួន​ផង ហើយ​ថី​បានជា​ពូកែ​រមាស់​រឿង​ពួក​ក្មួយៗ​ម្ល៉េះ ? ថាអោយ​គេ​តើ​មាន​មើល​ខ្លួនឯង​ទេ ?

បន្ថែម​ពីនេះ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បញ្ជាក់ថា ជា​ប្រុស ហើយ​ចាស់ទុំ​ទៀត អត់​ថ្លៃថ្នូរ​សោះ​ហ្មង​ឬក៏​ពូ​ជា​ប្រុស​មាត់​ញ៉ាំ​ខ្ញែរ? ឮសូរ​គេ​ថា​លោកពូ​នៅក្រោយ​ខ្នង​ជេរ​ក្មេង​សុទ្ធតែ​ម្រា​យ តែ​នៅលើ​ហ្វេ​ស​ប៊ុក​សរសេរ​ដូច​មាន​សីល​ធម៌​ល្អ​ជាមួយ​ក្មេង​ណាស់​។​គេ​មិន​ទាំង​ដឹង​ទេ​ថា​តើ​បុគ្គល​រូបនេះ​ជាន​រណា​នោះឡើយ ​ខណៈ​មាន​អ្នកគាំទ្រ​មួយចំនួន​បាន​លើកទឹកចិត្ត​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា កុំ​ឲ្យ​ខ្វល់​នឹង​សម្តី​មួយ​មិនល្អ​របស់​អ្នកដទៃ៕

 

 

Facebook Comments

អត្ថបទទាក់ទង