នាយ កៃ​ដរ ប្តី​នាង ខ្ញុង ព្រមាន​ចាត់ការ​តាមផ្លូវ​ច្បាប់​លើ​បុគ្គល​បង្កជម្លោះ​ជាមួយ​ភរិយា!

Spread the love

ភ្នំពេញ ​៖​ មហាជន​ប្រាកដជា​បានដឹង​ច្បាស់​ហើយ​ថា​តារា​កំប្លែង​អ្នកនាង សុ​កាន់​ដា ហៅ ខ្ញុង ថ្មីៗ​នេះ​បានធ្វើការ​បង្ហោះ​វីដេអូ​និង​ខ្លឹមសារ​ជា​បន្តបន្ទាប់​ដោយ​ផ្ទុះ​ប្រតិកម្ម​ខឹង​ខ្លាំងៗ​និង​ព្រមាន​ទម្លាយ​ឈ្មោះ​បុគ្គល​ដែលមាន​បញ្ហា​ជាមួយ​ខ្លួន​បង្ក​ការភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​តារា​កំប្លែង​សម្បូរ​វោហារស័ព្ទ​អ្នកនាង ខ្ញុង នោះ បាន​ធ្វើឡើង​ក្រោយពេល​មាន​បញ្ហា​ទំនាស់​ពាក្យសម្តី​ជាមួយ​បុគ្គល​ម្នាក់​ពាក់ព័ន្ធ​ករណី​ទៅ​ច្រៀង​នៅ​ស្រុក​កោះធំ​នា​​ពេលកន្លងមក​។​ ខណៈ​ភាគី​ជម្លោះ​នោះ បាន​ចោទថា ខ្ញុង មិន​គោរព​តាម​កិច្ចសន្យា​ដោយ​មិន​ទទួលខុសត្រូវ​ដល់​ថ្ងៃ​ច្រៀង ​ស្រាប់តែ​មិន​ទៅវិញ។

ត្រង់​ចំណុច​នេះហើយ ​ទើប​ធ្វើ​ឲ្យ ខ្ញុង ផ្ទុះ​ប្រតិកម្ម​ខ្លាំងៗ​លើ​ករណីនេះ​ ដោយ​ចាត់ទុកថា​ជាការ​មើលងាយ​មកលើ​ខ្លួន​។​ នាង​បានធ្វើការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ​ក្តៅចិត្ត​ណាស់​ហា​ ធ្វើ​មើល​តែ​វា​ល្អ​ណាស់​អញ្ចឹង​អា​សំគិស ជេរប្រមាថ​គេ ហែង​បាន​ឡូ​វហើយ​ហែង​ស្មានតែ​ទុក​ហែង​ធ្វើ​ឪ​មែន​ខឹង​ណាស់​។​ ហួសចិត្ត​ហ្មង វា​ជេរប្រមាថ​គេ​ហ្នឹង វា​អត់​មើលខ្លួន​វា​រាល់ថ្ងៃ​នឹង​ថោកទាប ដល់​កម្រិតណា​ទេ សង្វេគ​ណាស់ ហា​។​

ស្រប​ពេលដែល​មានការ​បង្ហោះ​បែបនេះ​ពី​សំណាក់​តារា​ស្រី​អ្នកនាង ខ្ញុង ភ្លាមៗ​នោះគេ​ឃើញ​នាយ កៃ​ដរ ដែល​ត្រូវ​ស្វាមី​របស់​អ្នកនាង ខ្ញុង បាន​បញ្ចេញ​សារ​តប​ដោយ​ខ្លី​ទៅ​ភរិយា​ខ្លួន​បែបនេះ​ថា​ថត​សំឡេង​វា​មក ​និង​រូបភាព​ខ្លះៗ​មក ចាំ​ធ្វើ​អោយ​វា​ស្គាល់​ច្បាប់​ម្តង​។​ គ្រាន់តែ​ឃើញ​ដូច្នេះ​អ្នកនាង ខ្ញុង ឆ្លើយតប​យ៉ាង​លឿន​វិញ​ថា​អរគុណ ប្តី​។​

សូមជម្រាបថា​ តារា​កំប្លែង​អ្នកនាង ខ្ញុង មុននេះ​ បានធ្វើការ​បញ្ជាក់​នៅលើ​វីដេអូ​ថា​ ចង់​ប្រាប់ថា កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ខ្ញុំ​បានទទួល​កម្មវិធី​មួយ​នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ច្រៀង​នៅ​កោះធំ​ពី​មនុស្ស​ម្នាក់​ប៉ុន្តែ​ដល់ពេល​ជិត​ដល់​ថ្ងៃ​ចេញទៅ​ថៃ​(​ទី​០៣ ខែកុម្ភៈ​)​ ខ្ញុំ​ក៏បាន​ទូរស័ព្ទ​ទៅ​សួរ​ម្នាក់​នោះ​ថា ចំពោះ​កម្មវិធី​ថ្ងៃទី​០២ ខែកុម្ភៈ នៅ​បន្តដំណើរ​ដូចដើម​ទេ​…..​។ ជា​ចម្លើយ ត្រូវបាន​បុគ្គល​រូបនោះ​ប្រាប់ថា អត់​មាន​ទេ​(​លុបចោល​)​។​

អ្នកនាង ខ្ញុង បាន​បន្តទៀតថា នៅពេល ដែល​នាង​ឡើងទៅ​ថៃ​នា​ថ្ងៃទី​២​ឬ​៣​កុម្ភៈ ក៏​ស្រាប់តែ​បុគ្គល​រូបនោះ ឆា​តទៅ​ស្តីបន្ទោស​ថា ហេតុអ្វី បានទទួល​កម្មវិធី​ហើយ បែរជា​មិន​ទទួលខុសត្រូវ​បែបនេះ​។ តារា​រូបនេះ​បញ្ជាក់ថា កុំ​ប្រើពាក្យ​ប្រមាថ ឬ​យក​អំណាច​មក​គំរាម​នាង​បើ​មិន​ដូច្នេះ​ទេ​នាង​មានការ​ទម្លាយ​អត្តសញ្ញាណ​ជា​សាធារណៈ​ដើម្បី​ឲ្យ​មហាជន​ស្គាល់​ច្បាស់​បុគ្គល​រូបនោះ​ជាមិនខាន​៕​

 

Facebook Comments

អត្ថបទទាក់ទង