នាយ ក្រឹម បាន​ត្រឹម​ស្រក់​ទឹកភ្នែក​និ ង​កោរ​សក់​បួសមុខភ្លើង ​កាន់ទុក្ខ​ម្តាយ​នៅ​ស្រុក​ខ្មែរ​

Spread the love

ភ្នំពេញ ​៖ ​រូបភាព​នៃ​ការ​អង្គុយ​សម្រក់​ទឹកភ្នែក​ទូញ​យំ​ស្តាយ​ស្រណោះ​អាឡោះអាល័យ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់​នាយ ក្រឹម ប្រមាថ​២​ឬ​៣​សន្លឹក​ ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពេលនេះ​ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​សម្តែង​ក្តី​អាណិតអាសូរ​និង​ក្តុកក្តួល​ខ្លាំង​ជា​ពន់ពេក​។​
ជាមួយគ្នា​នៃ​រូបភាព​ដ៏​កម្សត់​របស់​នាយ ក្រឹម នេះ​ដែរ​ក៏​មានការ​លើក​ឡើង​ថា​ អ្វីដែល​ខ្ញុំ​អាចជួយ​គាត់​បាន គឺ​បាន​ត្រឹម​ជូន​ក្រដាស​ជូត​ទឹកភ្នែក​ឲ្យ​គាត់​នៅពេលដែល​គាត់​មើលរូប​ម្តាយ​គាត់​តាម​ទូរ​ស័ព្ទ​របស់​បងប្អូន ពេលដែល​ពេទ្យ​បញ្ជូន​សព​ម្តាយ​ដាក់ចូល​កន្លែង​រក្សាទុក​តាម​បច្ចេកវិជ្ជា​ពេទ្យ​នៅ​ឯ​ក្រៅប្រទេស​។ អារម្មណ៍​ដែល​ពិបាក​ទទួលយកបាន។
​ដោយឡែក​រឿង​ដែល​កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​បង្ហាញ​ការ​អាណិតអាសូរ​ដល់​តា​រា​កំប្លែង​ជើងចាស់​លោក អ៊ូ ប៉ុណ្ណា​រ៉ាត់ ហៅ​នាយ ក្រឹម ខ្លាំង​ជាង​នេះ​ទៀត​នោះ​គឺ​តារា​កំប្លែង​រូបនេះ​ពុំមាន​ឱកាស​ដើម្បី​ចេញទៅ​ក្រៅប្រទេស​(​សហរដ្ឋអាមេរិក​)​ចូលរួម​ពិធី​បុណ្យសព​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់ខ្លួន​បានឡើយ ​ពោលគឺ​នាយ ក្រឹម បានត្រឹមតែ​អង្គុយ​សម្រក់​ទឹកភ្នែក​និង​កោរ​សក់​បួសមុខភ្លើង​កាន់ទុក្ខ​ម្តាយ​នៅត្រឹម​ស្រុក​ខ្មែរ​ប៉ុណ្ណោះ​។​

បើតាម​ការរៀបរាប់​ឲ្យ​ដឹង​ពី​លោក ហេង ឡុង បាន​និយាយថា ​ពិតជា​គួរ​ឲ្យ​អាណិត​បង ក្រឹម ណាស់​ម្ដាយ​ស្លាប់​នៅ​អាមេរិក​មិនអាច​ទៅ​ចូលរួម​បុណ្យសព​បាន បាន​ត្រឹម​វីដេអូ​ខ​ល​មើលមុខ​ម្តាយ​ជា​លើកចុងក្រោយ គាត់​សម្រេចចិត្ត​បួសមុខភ្លើង​នៅ​ស្រុក​ខ្មែរ ដើម្បី​កាន់ទុក្ខ​ម្ដាយ​ជាទី​ស្រឡាញ់​របស់គាត់​។​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ដល់​ក្រុមគ្រួសារ​បង អ៊ូ ប៉ុណ្ណា​រ៉ាត់​(​ក្រឹម​)​ដែល​បាន​បាត់បង់ អ្នក​ម្តាយ​ជាទីគោរព និង​ជាទី​ស្រឡាញ់ ដោយ​លោកយាយ បានធ្វើ​មរណភាព​នៅ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​០៤ ខែមិថុនា ក្នុង​ជន្មាយុ​៩៤​ឆ្នាំ ដោយ​ជរាពាធ​។ សូម​បួងសួង សូម​ឲ្យ​វិញ្ញាណក្ខន្ធ​លោកយាយ​ទៅកាន់​ឋាន​សុគតិភព​។
គេ​កត់សម្គាល់​ឃើញ​ថា​ ក្រោយ​ពេល​ដែល​ទទួល​បាន​ដំណឹង​នៃ​មរណភាព​ដ៏​ក្រៀមក្រំ​និង​សោកសៅ​បំផុត​ពី​សំណាក់​តារា​កំប្លែង​នាយ ក្រឹម និង​ក្រុម​គ្រួសារ​នោះ​ភ្លាមៗ​នេះ​ដែរ​ បាន​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ​ និង​អ្នក​សិល្បៈ​រួម​អាជីព​ជាច្រើន​បង្ហាញ​ពី​ការ​សោកស្តាយ​ និង​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​និង​នាយ ក្រឹម៕

Facebook Comments

អត្ថបទទាក់ទង