នាយ ពែ​កមី​ ទង្វើល្អ​លើក​នេះ ​ធ្វើ​ឲ្យ​មហាជន​សរសើរ​មិនតិច​ទេ​

Spread the love

​ភ្នំពេញ ​៖​ តារា​កំប្លែង​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តស្វាយរៀង​និង​ធ្លាប់មាន​ប្រវត្តិ​ជា​កម្មករ​សំណង់​នាយ ពែ​កមី ពេលនេះ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើនលើក​សរសេរ​នូវ​ទង្វើ​ល្អ​និង​ទឹកចិត្ត​របស់​តារា​កំប្លែង​រូបនេះ ​ខណៈដែល​នាយ​បានបង្ហាញ​ការប្រកាស​អំពាវនាវ​ជួយ​ដល់​បុរស​ម្នាក់​ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​បាក់​ភ្លៅ​ម្ខាង​។​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នៃ​គ្រោះថ្នាក់​នោះ​នាយ ពែ​កមី បាន​លើកឡើងថា​ ប្អូនប្រុស​ម្នាក់នេះ គ្រោះថ្នាក់​ចរាចរណ៍ បាក់​ភ្លៅ​ទាំងពី ត្រូវការ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត ។ ​ខ្ញុំ​បាន​អំពាវនាវ​ក្នុង​ក្រុមកីឡា​បាល់ទាត់ Pekmi. Fc ប្អូនៗ​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ចំនួន​៥​នាក់ ដើម្បី​ជួយ​ជីវិត​ប្អូនប្រុស អរគុណ​ប្អូនៗ​នូវ​អំពើ​ល្អ​ចូលរួម​ជួយ​ជីវិត​មនុស្ស​។​

តាមរយៈ​ការ​បង្ហោះ​របស់​តារា​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​CTN​នាយ ពែ​កមី ខាង​លើ​នេះ ​ភ្លាមៗ​នោះ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​បង្ហាញ​ការ​គាំទ្រ ​និង​លើក​សរសើរ​ចំពោះ​ទឹកចិត្ត​ល្អ​របស់​តារា​កំប្លែង​រូប​នោះ ​ខណៈ​ដែល​មាន​ការ​លើក​ឡើង​ថា ​ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​ចេះ​ជួយ​ខ្មែរ​អញ្ចឹង​ទើប​ប្រសើរ។

សូម​បញ្ជាក់​ថា ​តារា​កំប្លែង​នាយ ពែ​កមី​ ចាប់តាំង​ពី​ទទួល​បាន​អាជីព​ជា​អ្នក​សិល្បៈ​(​កំប្លែង​)​នាយ​គឺ​ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​មជ្ឈដ្ឋាន​គ្រប់​វ័យ​។​មិនតែប៉ុណ្ណោះ​នេះ​ក៏​ជា​ឱកាសល្អ​ដើម្បី​រក​ចំណូល​ពី​អាជីព​មួយ​នេះ​ផងដែរ​៕​

Facebook Comments

អត្ថបទទាក់ទង