នាយ ពែ​កមី កាន់​តែង​រង​អន្លូង​រិះគន់​លើ​អត្តចរិត​​​ឆ្មើងឆ្មៃ​ស្ទើរ​យក​ពពក​ទ្រាប់​អង្គុយ

Spread the love

ភ្នំពេញ​ ៖​ តារា​កំប្លែង​ ដែល​មាន​ប្រវត្តិ​ចេញពី​កម្មករ​សំណង់ ​និង​មាន​ដើមកំណើត​ចេញ​មក​ពី​អ្នកស្រែ​ជនបទ​នាយ ពែ​កមី ថ្មីៗ​នេះ​ បាន​កើតមាន​ពាក្យ​រិះគន់​ជាច្រើន​ចេញពី​មាត់​ចង្កោម​អ្នក​សិល្បៈ​ដូចគ្នា ក៏ដូចជា​មហាជន​អ្នក​ស្នេហា​វិស័យ​សិល្បៈ​លើ​ករណី​ប្រើ​ច​រិ​ត​ឆ្មើងឆ្មៃ​ និង​ថែមទាំង​មានចិត្ត​អំនួត​ខ្ពស់​ហួស​ពពក​ទៀតផង។

ប្រភព​លេច​ចេញពី​ចង្កោម​អ្នកសិល្បៈ​បាន​និយាយថា ​តារា​កំប្លែង​នាយ ពែ​កមី ហាក់​កាន់តែ​ល្បី​ និង​មានការ​គាំទ្រ​ពី​មហាជន​គឺ​តារា​ប្រុស​រូបនេះ​ ក៏​កាន់តែ​ប្លែក​ទាំង​អត្តចរិត​រួមទាំង​ការ​និយាយស្តី​ពោលគឺ​ខុស​ពី​អ្វីដែល​នាយ​និយាយ​ថា ​ខ្លួន​មិនដែល​ភ្លេចខ្លួន​ដើមកំណើត​ចេញ​មកពី​ប្រភព​ណា​នោះទេ​ ហើយ​មិនតែប៉ុណ្ណោះ​រាល់ពេល​និយាយ​ស្ដី​លើ​បុគ្គល​ដែលមាន​តួនាទី​តូច​ជាង​ខ្លួន​នាយ ពែ​កមី តែង​និយាយ​សម្តី​បែប​ធ្ងន់ៗ​ដាក់​ទៀតផង។

ដោយឡែក​បើតាម​ប្រភពពី​អ្នកគាំទ្រ​មួយចំនួន​បាន​និយាយ​ស្រដៀង​គ្នា​ថា ​នាយ ពែ​កមី ពេលខ្លះ​តែង​ប្រើ​ចរិត​ជា​អ្នកល្បី ​និង​ហាក់​ចង់​មើលងាយ​អ្នកគាំទ្រ​ទៀត​ផង។ ម្យ៉ាងទៀត​ក៏មាន​ការ​បែកធ្លាយ​មក​ថា ​នាយ ពែ​កមី នៅក្នុង​ក្រុម​កំប្លែង​គឺ​ចង់​ប្រើ​អំណាច​កាង​ទី​(​អ្នកគ្រប់គ្រង​ផ្តាច់ការ​)​តែម្នាក់ឯង​ទៀតផង ​ទើប​ធ្វើ​ឲ្យ​មាន​ជម្លោះ​ផ្ទៃ​ក្នុង​ជាមួយ​នាង ខ្ញុង និង​សា្វ​មី​របស់​គេ រួមទាំង​នាយ ចឺម ដែល​ត្រូវ​សម្រេច​ឈប់​ពី​អាជីព​កំប្លែង​ផង​នោះ។

ទាក់ទង​ដំណង​ដ៏​រសើប​នេះ​ គេហទំព័រ​កម្សាន្ត​Kh Stars នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨​នេះ​ មិនអាច​សុំ​ការ​បកស្រាយ​ពី​នាយ ពែ​កមី បាន​នៅ​ឡើ​ទេ។ ដូច្នេះ​សង្ឃឹមថា​សាមីខ្លួន​នឹង​ចេញមក​បញ្ជាក់​ការពិត​នៅ​ពេល​ក្រោយ​ដើម្បី​ឲ្យ​មហាជន​អស់​មន្ទិល៕

Facebook Comments

អត្ថបទទាក់ទង