នាយ ពែ​កមី ត្រូវ​បុរស​ម្នាស់​ជេរ​ម៉ែ​កប់ៗ​មាត់​ព្រោះតែ​ភ្លេច​កំណើត​ខ្លួន!

ភ្នំពេញ ​៖​ ពិតជា​រឿង​ដ៏​អាម៉ាស់​និង​រសើប​បំផុត​ ដែល​តារា​កំប្លែង​នាយ ពែ​កមី ត្រូវបាន​បុរស​ម្នាក់​ផ្ញើ​សារ​ជេរប្រមាថ​ និង​បកស្បែក​មុខ​ថា ​ជា​បុគ្គល​ដែល​ភ្លេច​កំណើត​របស់ខ្លួន​។ ​មិនតែប៉ុណ្ណោះ​ក៏មាន​ការ​ជេរ​កប់ៗ​មាន់​រាលដាល​ដល់​ម្តាយ​ទៀតផង ករណីនេះ​ត្រូវបាន​អ្នកគាំទ្រ​មួយចំនួន​ថា​រវាង​នាយ ពែ​កមី និង​បុរស​នោះ ​អាច​ធ្លាប់មាន​ទំនាក់ទំនង​ដឹង​ពី​ប្រវត្តិ​គ្នា​ច្បាស់។

គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​រវាង​នាយ ពែ​កមី និង​ម្ចាស់​Account Facebook រូបនោះ​ធ្លាប់មាន​ប្រវត្តិ​អ្វី​នឹង​គ្នា​ឬ​ជម្លោះ​ក្តៅគគុក​ណាមួយ​នៅឡើយ​ទេ​។​ ប៉ុន្តែ​ក៏មាន​ប្រភព​ខ្លះ​សង្ស័យថា​នាយ ពែ​កមី ប្រហែលជា​ស្គាល់គ្នា​ជាមួយ​បុគ្គល​ម្នាក់​នោះ​ហើយ​បានជា​ហ៊ាន​បញ្ចេញ​សារ​ជេរ​ប្រមាថ​កប់ៗ​មាត់​ដោយ​គ្មាន​ខ្លាចរអា​អ្វី​ឡើយ​។​

យោងតាម​ខ្លឹមសារ​របស់​ម្ចាស់​Account Facebook​ឈ្មោះ Kim san បាន​ផ្តើម​សារ​ដំបូង​ថា កន្តួយ​ម៉ែ​អា​ក្រពើ​ភ្លេច​កំណើត ! អា​ពូជ​ថោក ម៉ា​ពូជ​ហែង​នេះ​ថោក​ទាំងអស់។ ភ្លាមនោះ​នាយ ពែ​កមី ក៏បាន​ឆ្លើយ​វិញ​ថា ម៉េច​បានដឹងថា​គេ​ភ្លេច​កំណើត មាន​ដឹងថា​នៅ​ស្រុកកំណើត​គេ​ធ្វើ​អ្វី​អត់​?​។ ​ពន្យល់​ពាក្យ​ថា​អា​ក្រពើ​តិច​មើល តើ​ខ្ញុំ​បានធ្វើ​អ្វីខ្លះ​បាន​ថា​ខ្ញុំ​ក្រពើ​។​

ជាការ​ឆ្លើយតប​ម្ចាស់​Account Facebook​ឈ្មោះ Kim san បាន​និយាយទៀតថា​ ក្រពើ​បានន័យថា​ឪ​ហែង អា​អើយ​អា តួកំប្លែង​ក៏​ហែង តួកុន​ក៏​ហែង ….​។​ ករណីនេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​យល់ថា​នាយ ពែ​កមី កាន់តែ​ធ្វើ​ឲ្យ​មានការ​រិះគន់​ខ្លាំង​ឡើងៗ​ព្រោះតែ​អត្ត​ច​រិ​ត ​ខណៈ​កន្លងមក មានមហាជន​ឬ​អ្នកសិល្បៈ​មួយចំនួន​ក៏​ធ្លាប់​លើកឡើង​លើ​ករណី​ចរឹត​ឆ្មើង​របស់​នាយ ពែ​កមី ផង​នោះ។​

សូមបញ្ជាក់ថា ​តារា​កំប្លែង​ដែលមាន​ប្រវត្តិ​ចេញពី​កម្មករ​សំណង​នាយ ពែ​កមី ក្រោយពេល​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​(​កំប្លែង​)​និង​មានឈ្មោះ​ល្បី​បានប្រែក្លាយ​ជីវិត​ពី​បុគ្គល​សាមញ្ញ មក​រស់នៅក្នុង​ជីវភាព​ហ៊ឺហា​​ខុស​ប្លែង​ពី​គ្រា​មុន​។ ​មិនតែប៉ុណ្ណោះ​ការគាំទ្រ​របស់​នាយ​ក៏បាន​មកពី​ការ​លើ​​តម្កើង​របស់​មហាជន​ផងដែរ៕

អត្ថបទទាក់ទង