នារី​ម្នាក់​បកអាក្រាត​​ចរិត​ពិត ខាត់ សុ​ឃីម គ្មាន​សល់

Spread the love

ភ្នំពេញ ​៖​ ស្ត្រី​ម្នាក់​ កាលពី​ថ្មីៗ​នេះ ​បាន​ធ្វើ​ការ​បកអាក្រាត​ពី​​ចរិត​ពិត​របស់​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម គ្មាន​សល់​ពោលគឺ​បង្ហាញ​ឲ្យ​មហាជន​ដឹង​ជា​សាធារណៈ​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ក​ការ​ភ្ញាក់ផ្អើល​ និង​ចាប់​អារម្មណ៍​ខ្លាំង​តែ​ម្ដង។
ផ្អែក​តាម​ម្ចាស់​Account Facebook ឈ្មោះ Choryi Meas បាន​សរសេរ​រៀបរាប់​ថា ខាត់ សុ​ឃីម​គឺជា​សិល្បការិនី ដែល​គួរ​ឲ្យ​គោរព​ស្រឡាញ់ ប្រជាប្រិយ ស្នើ​ពហុ​ជំនាញ​ញញឹម រីករាយ​គួរ​ឲ្យ​ចូលចិត្ត​។​សីលធម៌​ ស្មើ​កិត្តិយស​ថ្លៃថ្នូរ​ដឹងខុសដឹងត្រូវ​ចេះ​យោគយល់​ទំនាក់ទំនង ស្មោះ​ល្អ មិន​បែងចែក​វណ្ណៈ។
ប្រភព​ខាងលើ​បាន​បន្ត​ថា ពេលវេលា​ស្មើ​ ​មិន​ប្រកាន់ ជិត ឬ ឆ្ងាយ បាន​តិច​ឬ​ច្រើន​ឲ្យ​តែ​ចំណេញ​ខ្លះ។ ដូច​បាន​អត្ថាធិប្បាយ​ខាងលើ ​ប្អូនៗ​តារា​សិល្បៈ​ទាំងឡាយ គួរតែ​យក អ្នកនាង​ខាត់ សុ​ឃីម ជា​គំរូ សម្តី ឆ​យី ថ្ងៃនេះ ចង់​ឲ្យ តារា​សិល្បៈ ជោគជ័យ​ទាំងអស់គ្នា ទាំង​តារា ទាំង​អ្នកដឹកនាំ​តារា​……​។​

ជាការ​កត់សម្គាល់​តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម អំឡុង​មួយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ទាំង​អាជីព​សិល្បៈ​និង​ការងារ​រកស៊ី​ផ្ទាល់​ខ្លួន​ហាក់​កាន់តែ​មានការ​រីកចម្រើន​ច្រើន​ ខណៈដែល​ឱកាស​នៃ​ការ​កើប​ប្រាក់​ក៏មាន​សន្ទុះ​ខ្លាំង​មិន​ចាញ់​តារា​ប្រុស​-​ស្រី​រួម​អាជីព​ផ្សេង​ទៀតផង​នោះ​។​

តាមរយៈ​ការលើកឡើង​នេះដែរ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការគាំទ្រ​និង បន្ត​ការលើកសរសើរ​ដល់​តា​រា​ស្រី​ពហុ​ជំនាញ ខាត់ សុ​ឃីម។ លើសពីនេះ​ក៏មាន​ទស្សនិកជន​ជាច្រើន​បញ្ចេញមតិ​ដែរ​ថា​ ជា​ការពិត​តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម គឺជា​បុគ្គល​សិល្បៈ​រៀមច្បង ​និង​សិល្បការិនី​គួរ​ឲ្យ​ស្រលាញ់​និង​គោរព​ណាស់៕

Facebook Comments

អត្ថបទទាក់ទង