នារី​ម្នាក់​ប្រតិកម្ម​ឆ្លើយតប ឌី សូ​នី​ត្តា អាន​ហើយ​ស្ទើរ​ក្អួត​ឈាម​ព្រោះតែ​រឿង​គាំទ្រ​តារា​ថៃ​

Spread the love

​ភ្នំពេញ ​៖ ​ស្រប​ពេលដែល​តារា​សម្តែង​ស្រី​របស់​ខ្មែ​ង​កញ្ញា ឌី សូ​នី​តា បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​ដោយ​មិន​សំចៃមាត់​លើ​ពលរដ្ឋ​ខ្មែរ​មួយចំនួន ​ដែល​តែង​នាំគ្នា​គាំទ្រ​ចំពោះ​តារា​ល្បីៗ​ប្រចាំ​ប្រទេស​ថៃ​ហើយ​មិន​ឲ្យ​តម្លៃ​តារា​ខ្មែរ​នោះ​ភ្លាមៗ​នោះ​ក៏​ស្រាប់​តែមាន​នារី​ម្ចាស់ ​Account Facebook ម្នាក់​មានឈ្មោះ ខឹម​ច័ន្ទ ម៉ា​លីន បា​ម​ប្រតិកម្ម​ឆ្លើយតប​វិញ​ស្ទើរ​ដាច់​ផ្ងារ​តែម្តង​។

​នារី​ម្ចាស់​ Account Facebook ម្នាក់​មានឈ្មោះ ខឹម​ច័ន្ទ ម៉ា​លីន បាន​រៀបរាប​ឆ្លើយតប​កញ្ញា ឌី​សូ​នី​តា ថា តារា​គេ​មាន​សមត្ថភាព មានចំណេះដឹង​គេ​លេង​សិ​ល្បះ​គេ​ប្រើ​សមត្ថភាព​ដែល​ចេញពី​សាលា​ច្បាស់លាស់​ត្រឹមត្រូវ មិនមែន​សម្តែង​សិ​ល្បះ​តាម​ខ្សែ​បំពង់​ទុយោ​ទេ​អ​ញ្ចើ​ង​ហើយ​គេ​មិន​ងាយ​បាត់​ទីផ្សា​របស់គេ​ទេ​ណាមួយ​តារា​គេ​រួសរាយ​រាក់ទាក់ តែ​តារា​យើង​មួយចំនួន​ធ្វើ​ឫកពា​មហា​សែន​អស្ចារ្យ​ពេល​គេ​សុំ​ថត​សុទ្ធតែ​រវល់​តិច​គ្មាន​ពេល​ចាំ​លើក​ក្រោយ ។

នារី​រូបនេះ​បាន​បន្ថែមថា ​សម្រាប់​ខ្ញុំ​ផ្ទាល់​តែងតែ​គាំទ្រ​និង​ផ្តល់​តម្លៃ​ដល់​តារា​ខ្មែរ​យើង​នៅ​លេខ​រៀង​ទី​១​តែ​ច​រិ​ក​គាត់​ខ្លះ​យ៉ាប់​ពេក​អោយគេ​គាំទ្រ​ម៉េច ហើយ​មួយវិញទៀត​តារា​គេ​ពេល​មាន​សង្សា​គឺ​គេ​បង្ហាញ​ជា​សា​ធា​រណះ​មិន​លេងបិតពួន​លាក់​មុខ​លាក់​ក្រោយ​ដូច​យើង​ឯណា​។​ខ្ញុំ​និយាយ​នេះ​គឺ​មិនមែន​កាន់ជើង​សាសន៍​គេ​អត់​ស្រលាញ់​សាសន៍​ឯង​នោះទេ តែ​ខ្ញុំ​និយាយ​ដោយ​ការពិត​និង​ចំពោះ​បុគ្គល​មួយចំនួន​តែប៉ុណ្ណោះ សូមទោស​ទុកជាមុន​បើ​ខ្ញុំ​និយាយ​នេះ​ខុស​។

សូមបញ្ជាក់ថា​សារ​បញ្ចេញ​ទស្សនៈ​ឆ្លើយតប​ពី​សំណាក់​ម្ចាស់ ​Account Facebook រូបនោះ​បានធ្វើ​ឡើងខណៈ​ដែល​កញ្ញា ឌី សូ​នី​តា ថ្មីៗ​នេះ​បាន​រិះគន់​អ្នកគាំទ្រ​តារា​ស្រី​របស់​ថៃ​ម្នាក់​បែបនេះ​ថា​ហ៊ឹម​….!​តារា​ស្រី​ថៃ​ឆ្លងកាត់​គូស្នេហ៍​១១ នាក់​ទម្រាំ​បាន​ជួប​ហើយ​បាន​រៀបការ​។ បើ​តារា​ខ្មែរ​វិញ​ដឹង​តែ​ស្អុយឈ្មោះ​សុះសាច់​នាង វីវរ​ដាក់ឈ្មោះ​កាកី​ឲ្យ​ទៀត ដៀល​ម៉ា​ឆ្ងាញ់ អត់​ទាំង​ទីផ្សារការងារ​សិល្បៈ​ឲ្យ​ធ្វើ​ទៀត​មើលទៅ​។

​ស្រី​ស្រស់​សម្រស់​មាន​មន្ត​ស្នេហ៍ ឌី សូ​នី​តា បានបញ្ជាក់​ថាបើ​តារា​គេ​មកដល់​ស្រុក​ខ្មែរ​វិញ idol idol រត់​ចង់​ជាន់​តារា​ខ្មែរ​ឯង​ទៀត​។ ហ្នឹង​តារា​ខ្មែរ​រៀបការ​ត្រឹមត្រូវ​ផង​មួយចំនួន​មិនមែន​ដូច​តារា​គេ​ផង ហើយ​ហ៊ាន​តែ​បែក​គ្នា​ខុស​មកពី​តារា​ទាំងអស់ ហ៊ឺ​ម …។ ខ្ជិល​យាយ និយាយ​នេះ​ដាក់​(​សំដៅ​)​ឲ្យ​តែ​អ្នក​ជាន់ឈ្លី​សាសន៍​ឯង​និង​តារា​ឯង​ទេ​ចាស អត់​បាន​ថា​ឲ្យ​ហ្វេ​ន ឌី សូ​នី​តា ទេ​ណា​៕​

Facebook Comments

អត្ថបទទាក់ទង