នារី​ស្រស់​ស្អាត​ ខកចិត្ត​ខ្លាំង​លើ​​សមត្ថកិច្ច​ ​រឿង​បដិសេធ​មិន​ទទួល​ពាក្យ​បណ្តឹង ​ដោយ​ខ្លាច​អំណាច​បុគ្គល​ម្នាក់​ជា​អង្គរក្ស​អ្នកធំ

Spread the love

តាកែវ ៖ សមត្ថកិច្ចប៉ូលិស ​និង​ប៉េអឹម​ខេត្តតាកែវ​ បាន​រង​ការចោទប្រកាន់ ​និង​ធ្វើ​ឲ្យ​នារី​ស្រស់​ស្អាត​ម្នាក់​មានការ​ហួសចិត្ត​ខ្លាំង​ ក្រោយ​ពេលដែល​ខ្លួន​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ប៉ុនប៉ង​មនុស្សឃាត​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​សំណាក់​មន្ត្រី​ប៉េអឹម​ម្នាក់ ​ទៅ​ដាក់​ពាក្យបណ្តឹង​ ប៉ុន្តែ​បែរជា​មន្ត្រី​ទាំងនោះ​មិន​ទទួលយក​ពាក្យបណ្ដឹង​ខ្លួន​ឡើយ​ ហើយ​បែរជា​រុញ​ដាក់គ្នា​និង​បាន​ហែក​ចោល​ថែមទៀត។

បើ​យោងតាម​អត្ថបទ​របស់​នារី​រង​គ្រោះ​សរសេរ​បញ្ជាក់ថា​ កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​០៤ ខែកក្កដា​ឆ្នាំ​២០១៩​កន្លងមក​ គឺមាន​ករណី​ប៉ុនប៉ង​មនុស្សឃាត​ប្លន់​យក​ទ្រព្យសម្បត្តិ​(​គ្រឿងអលង្ការ​)​នៅត្រង់ចំណុច​បន្ទប់​ជួល​ភូមិ​ឡូរី​ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​ នារី​រងគ្រោះ​មានឈ្មោះ កែវ តាំង​ឡុង អាយុ​២៤​ឆ្នាំ មុខរបរ​អ៊ុតសក់។

ប្រភព​បាន​បន្តថា​ នាង​(​នារី​រងគ្រោះ​)​និង​មិត្តភក្ដិ​ម្នាក់ទៀត​ឈ្មោះ ស្រី​លាប បាន​នាំគ្នា​ទៅ​ផ្សារ​(​ជិះ​ម៉ូតូ​)​ដើម្បី​ទិញ​អី​ហូប ​ស្រាប់តែ​ឈ្មោះ ម៉ម ថា​វីរៈ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កងរាជអាវុធហត្ថ បាន​ដើរចូល​បន្ទប់​នាង​ ហើយ​ធ្វើ​សកម្មភាព​ចាប់​បោក​ផ្តួល​នឹង​ឥដ្ឋ និង​យក​ខ្នើយ​ខ្ទប់​មុខ​បំណង​ឲ្យ​ស្លាប់ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​ តែ​ពេលនោះ​មិត្តភក្តិ​ឈ្មោះ ស្រី​លាប និង​ប្រពន្ធ​ជនសង្ស័យ​បានមក​ជួយ​ទាន់​។ ​ភ្លាមៗ​នោះ​ជនសង្ស័យ​ឈ្មោះ ម៉ម ថា​វីរៈ ក៏បាន​ស្ទុះ​ចេញមកក្រៅ គេចខ្លួនបាត់។

ប្រភព​បាន​បន្តថា​ ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​បានសម្រេច​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការ​នគរបាល​ក្រុង​ដូន​កែវ​។​ ប៉ុន្តែ​ត្រូវបាន​ប៉ូលិស​រុញ​នាង​ឲ្យ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ​។​ ដោយឡែក​ប៉េអឹម​ក៏បាន​ហែក​ក្រដាស​ពាក្យបណ្ដឹង​ខ្លួន​ចោល​ដោយ​ប្រាប់ថា ​ពុំ​ហ៊ាន​ទទួល​បណ្តឹង​ទេ​ព្រោះ​ម្នាក់​នោះ​(​ជនសង្ស័យ​)​ជា​អង្គរក្ស​អ្នកធំ​។​

នារី​រងគ្រោះ​បញ្ជាក់​ថា​ បន្ទាប់ពី​នាង​សរសេរ​បង្ហោះ​ពាក្យបណ្ដឹង​គឺ​កាលពី​ថ្ងៃទី​១១ ខែកក្កដា មាន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ បាន​ទូរស័ព្ទ​ហៅ​នាង​មកកាន់​ទីបញ្ជាការ​ដោយ​ប្រាប់​ថា ​ឈ្មោះ ម៉ម ថា​វីរៈ មិនមែន​ជា ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ទេ៕

 

Facebook Comments

អត្ថបទទាក់ទង