នី រតនា ដឹក​ដៃ សួស វី​ហ្សា ទៅ​កូរ៉េ ​ចោល​ប្រពន្ធ​ទើប​រៀបការ​បាន​ប្រមាណ​២​សប្ដាហ៍!

Spread the love

ភ្នំពេញ ​៖ ​តារា​ចម្រៀង​វ័យក្មេង​របស់​ផលិតកម្ម​ហង្ស​មាស​លោក នី រតនា ក្រោយពេល​រៀបការ​ជាមួយ​ភរិយា​វ័យក្មេង​មិនទាន់បាន​ប៉ុន្មាន​ផង​ ពេលនេះ​ក៏​លេចឮ​ដំណឹង​ស្ពាយ​បង្វេច​ចេញទៅ​ក្រៅ​ប្រទេស​ជាមួយ​តារា​ចម្រៀង​ស្រី​រៀមច្បង​កញ្ញា សួស វី​ហ្សា បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ដល់​អ្នកគាំទ្រ។

ប្រភព​បាន​ឲ្យ​ដឹងថា​ ការចេញដំណើរ​ទៅ​ក្រៅប្រទេស​របស់លោក​នី រតនា ដោយ​ទុក​ភរិយា​ចោល​នៅក្នុង​ស្រុក​តែម្នាក់ឯង​នោះ ​គឺ​បានធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃទី​០១ ​ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ដែល​ក្នុង​ដំណើរ​ឆ្លង​ប្រទេស​នោះ​ក៏មាន​តារាចម្រៀង​ស្រី​កញ្ញា សួស វី​ហ្សា រួមទាំង​តារា​ស្រី​-​ប្រុស​មួយចំនួនទៀត​ចេញទៅ​ជាមួយគ្នា​ផងដែរ​។​

ចំពោះ​ដំណើរ​ចេញទៅ​របស់លោក នី រតនា និង​កញ្ញា សួស វី​ហ្សា នាពេលនេះ​គឺ​គោលបំណង​ដើម្បី​ចូលរួម​សម្តែង​និង​ច្រៀង​បង្ក​ការ​សប្បាយរីករាយ​ជូន​បងប្អូន​ពលករ​ខ្មែរ​ដែល​កំពុងតែ​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ​នា​រដូវរំហើយ​។​ ខណៈ​ការចាកចេញ​នេះ​បាន​ធ្វើឡើង​តាម​ការអញ្ជើញ​របស់​សមាគម​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​។​

សូមបញ្ជាក់ថា​ តារាចម្រៀង​និង​ជា​ម្ចាស់​ពាន​នៃ​ការប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​របស់​ស្ថានីយ​ទូរទស្សន​ហង្ស​មាស​លោក នី រតនា ស្រប​ពេលដែល​ទីផ្សា​ចម្រៀង​បច្ចុប្បន្ន​កំពុង​មានការ​គាំទ្រ​ពី​មហាជន​ផង​នោះ​ ពេលនេះ​លោក​ក៏​មាន​ឱកាស​ធ្វើដំណើរ​ឆ្លង​ប្រទេស​ដើម្បី​បង្ហាញ​សមត្ថភាព​ឲ្យ​បងប្អូន​ខ្មែរ​បាន​រាំ​លេង​កម្សាន្ត​នៅក្នុង​ការប្រគំ​តន្ត្រី​ផងដែរ​៕​

Facebook Comments

អត្ថបទទាក់ទង